រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​លើ​តម្លៃ​ស្រូវ​កសិករ

រដ្ឋាភិបាលបានដាក់ចេញនូវដំណោះស្រាយបីមុខព្រួញថ្មី ដើម្បីលើកស្ទួយតម្លៃដែលបង់ឲ្យកសិករ ក្នុងបំណងលែងឲ្យមានភាពផ្តាច់មុខពីក្រុមឈ្មួញក្នុងតំបន់មួយចំនួន បង្កើនអំណាចចរចារបស់កសិករ និងទាមទារឲ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវបង់តម្លៃខ្ពស់ជាងនេះ។ ក្រសួងកសិកម្មបានប្រកាសផែនការនេះកាលពីថ្ងៃច័ន្ទ ក្នុងការឆ្លើយតបទៅនឹងការត្អូញត្អែរពីសំណាក់កសិករ ដែលនិយាយថា ពួកគាត់កំពុងជួបការលំបាករកប្រាក់ចំណូល ដោយសារតែការធ្លាក់តម្លៃស្រូវ។ ទោះជាយ៉ាងនេះក្តី សេចក្តីថ្លែងការណ៍របស់ក្រសួងមិនបាននិយាយពិស្ដារថាផែនការរបស់ខ្លួននឹងអនុវត្តរបៀបណានោះទេ ដោយអំពាវនាវឲ្យប្រធានមន្ទីរកសិកម្មខេត្ត “សហការជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធដើម្បីមានវិធានការ”។ លោក ឡោ រស្មី អ្នកនាំពាក្យនៃក្រសួងកសិកម្ម បានមានប្រសាសន៍ថា មន្ទីរខេត្តនឹងឆ្លើយតបទៅនឹងការត្អូញត្អែរពីកសិករអំពីឈ្មួញ ដោយតាមដានពួកគេដោយមានជំនួយពីអភិបាលខេត្ត និង “ស្នើឲ្យពួកគេផ្តល់តម្លៃខ្ពស់ជាងនេះ”។ លោកបាននិយាយថា “ថ្មីៗនេះ ក្រុមឈ្មួញនិងក្រុមហ៊ុនជាទូទៅហាក់ដូចជាបានផ្អាកទិញស្រូវ ដែលធ្វើឲ្យតម្លៃស្រូវធ្លាក់ថ្លៃ។ ហេតុដូចនេះហើយ កសិករបានត្អូញត្អែរច្រើនណាស់ ដោយហេតុថាពួកគាត់បានប្រើប្រាក់កាសច្រើនលើការធ្វើស្រែចម្ការ”។ អ្នកនៅក្នុងឧស្សាហកម្មនេះងឿងឆ្ងល់ថាតើផែនការនេះនឹងកែប្រែនិន្នាការនេះបានឬយ៉ាងណា។ លោក សុង សារ៉ាន ប្រធានក្រុមហ៊ុននាំចេញអង្ករកម្ពុជា AMRU បាននិយាយថា ម្ចាស់រោងម៉ាស៊ីនកិនស្រូវមិនអាចលៃលកទិញស្រូវថែមទៀតទេ ហើយការជំរុញឲ្យពាណិជ្ជករបង្កើនតម្លៃអាចធ្វើឲ្យកសិករគ្មានអ្នកទិញ នៅពេលដែលការផ្គត់ផ្គង់មានច្រើនជាងតម្រូវការ។ លោកបាននិយាយថា “ប្រសិនបើគេមិនចង់ឲ្យកសិករលក់ដូរជាមួយឈ្មួញកណ្តាល តើពួកគាត់នឹងលក់ទៅណា? ហើយអ្នកណានឹងទិញ? វៀតណាម? មិនមែនទេ។ ថៃ? មិនមែនទេ”។ លោក […]

The post រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​លើ​តម្លៃ​ស្រូវ​កសិករ appeared first on The Cambodia Daily.