VJ អាណូ អាចស្តារប្រជាប្រិយភាពបានដូចមុនឬទេ?

6 Videos


មហាជនមួយចំនួនបានសំដែងការងឿងឆ្ងល់ចំពោះការប្រកាសវិលចូលសិល្បៈឡើងវិញរបស់អាណូបន្ទាប់ពីនាងបានបាត់មុខពីពិភពសិល្បៈអស់រយៈពេលដ៏យូររួចមកថាតើអាចស្តារប្រជាប្រិយភាពឲ្យដូចដើមឡើងវិញឬទេ?។
រហូតពេលនេះគេមិនទាន់ឃើញ អាណូ បង្ហាញនូវសកម្មភាពអ្វីដែលលេចធ្លោគួរឲ្យកត់សម្គាល់ នៅឡើយបើទោះនាងបានប្រកាសសម្រេចចិត្តថាវិលមកប្រឡូកសិល្បៈជាថ្មីឡើងវិញនោះ។ដូច្នេះគេក៏នៅរង់ចាំតាមដាននិងសង្កេតមើលលើសមត្ថភាពរបស់នាងជាបន្តទៅទៀត។

VJ អាណូ អាចស្តារប្រជាប្រិយភាពបានដូចមុនឬទេ?

អាណូ ជាតារាស្រីល្បីឈ្មោះមួយរូបដែលបានលាក់ខ្លួនជាច្រើនឆ្នាំជាមួយនិងពាក្យចចាមអារាមថាត្រូវរងគ្រោះដោយសារគេឆូតឡាមមុខតែថ្មីៗនេះនាងបានប្រកាសវិលចូលពិភពសិល្បៈជាថ្មីក្នុងវ័យជិត៤០ឆ្នាំទៅហើយ។
វីជេ អាណូ បានប្រកាសថា៖នាងមានវ័យក្បែរៗនឹង៤០ឆ្នាំហើយ(៣៦ឆ្នាំ)។ នាងក៏មិនខ្វល់រឿងប្រកាសអាយុទៅមានអ្នកស្រឡាញ់ ឬអត់នោះទេ ព្រោះនាង យល់ថាតួលេខអាយុរបស់ខ្លួនក៏មិន ទាន់ហួសពេលរកគូ ដែរ បើទោះជាតួលេខអាយុរបស់នាងត្រូវគេនិយមហៅថាជាអាយុសម្គាល់នារីក្រមុំចាស់ក្តី ។

VJ អាណូ អាចស្តារប្រជាប្រិយភាពបានដូចមុនឬទេ?

នាងទទួលស្គាល់ ថាមនុស្សស្រីអោយតែអាយុចូលជាង ៣០ឆ្នាំ រមែងអស់សង្ឃឹមក្នុងរឿងស្នេហា តែសម្រាប់រូបនាងយល់ថាជាវ័យត្រូវប៉ាន់ទៅវិញទេ។ នាងនិយាយថា«ខ្ញុំអត់គិតថា៣៦រកអ្នកល្អអត់បានទេ ព្រោះនៅស្រុកគេដូចជានៅសិង្ហបុរី ជាដើម ស្រីៗទាល់តែ៤០ ឬ៤១បានគេយកប្ដី ហើយខ្មែរយើងឥឡូវក៏ចាប់ផ្ដើមមានអ្នកគិតអ៊ីចឹងបណ្ដើរៗដែរ គឺមិនមែនចូលម្ភៃមិនទាន់នាំគ្នាការដូចមុនទេ!»។ នាងយល់ខុសពីពាក្យចាស់ថា «១៨ឆ្នាំឈ្ងុយដូចដូងដុត»ដោយនាងពោលថាវ័យ៣៦របស់នាងទៅវិញទេ ដែលមានទីផ្សារសម្រាប់បុរសដែលចាស់ចិត្តចាស់គំនិត ហើយត្រូវការជ្រើសនារីអោយក្លាយជាគូជីវិត។

VJ អាណូ អាចស្តារប្រជាប្រិយភាពបានដូចមុនឬទេ?

កាលពីចុងឆ្នាំ២០០៨ កញ្ញា សួន ភក្តី ហៅ អាណូ ដែលកាលនោះជាតារាសម្តែងនិងជាអតីតពិធីការិនីនៅទូរទស្សន៍ប៉ុស្តិ៍លេខ៣ បានរងនូវពាក្យចចាមអារាមថា នាងត្រូវបានគេយកផ្លែឡាមឆូតមុខ រូបរាងកាយ វាយដំ និងចាប់កោរត្រងោលជាដើម ព្រោះ មានជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវស្នេហាត្រីកោណ ប៉ុន្តែដំណឹងនេះត្រូវបានស្ងប់ស្ងាត់ក្រោយនាងចេញមុខបកស្រាយលើកញ្ចក់ទូរទស្សន៍។ បន្ទាប់មកនាងក៏បានបាត់មុខពីសិល្បៈក្រោយពេលបកស្រាយនោះផងដែរ។

VJ អាណូ អាចស្តារប្រជាប្រិយភាពបានដូចមុនឬទេ?

បើតាមលោក អេនឌី ដែលជាមិត្តជិតដិតនាង អាណូ បានឲ្យដឹងថា៖ ការបាត់មុខនាងមួយរយៈគឺដោយសារតែ នាងមមាញឹកនឹងមុខរបរជំនួញឧស្សាហ៍ ចេញចូលក្រៅប្រទេសច្រើន។ លោកថា កន្លងមក អាណូ រស់នៅសហរដ្ឋអាមេរិក និងត្រូវចេញចូលប្រទេសថៃញឹកញាប់ដើម្បីមើលជំនួញនាង ប៉ុន្តែពេលនេះនាងចង់ប្រឡូកសិល្បៈជាថ្មី។ លោកអែនឌីបញ្ជាក់ថា ការបាត់មុខមួយខ្សល់ធំនេះនាងនៅមិនទាន់មានស្វាមីឬកូនដូចការលើកឡើងកន្លងមកនោះទេហើយការវិលមករកការងារសិល្បៈវិញនេះគឺ ដោយ ការ ស្រលាញ់ នឹករលឹកចំពោះអាជីពមួយនេះប៉ុណ្ណោះ៕ ដេវីត
VJ អាណូ អាចស្តារប្រជាប្រិយភាពបានដូចមុនឬទេ?VJ អាណូ អាចស្តារប្រជាប្រិយភាពបានដូចមុនឬទេ?VJ អាណូ អាចស្តារប្រជាប្រិយភាពបានដូចមុនឬទេ?VJ អាណូ អាចស្តារប្រជាប្រិយភាពបានដូចមុនឬទេ?VJ អាណូ អាចស្តារប្រជាប្រិយភាពបានដូចមុនឬទេ?VJ អាណូ អាចស្តារប្រជាប្រិយភាពបានដូចមុនឬទេ?