ភ្ញាក់ងារអចលនទ្រព្យស្រឡាំងកាំង ខណៈតាយាយ១គូនាំយកសុទ្ធតែលុយរាយ១បាវមកទិញផ្ទះល្វែង

កាលពីថ្ងៃច័ន្ទ (១២ កញ្ញា ២០១៦) កន្លងទៅថ្មីៗនេះ ប្តីប្រពន្ធវ័យចំណាស់១គូ បានធ្វើពួកអ្នកលក់នៅឯមជ្ឈមណ្ឌលនៃគម្រោងលក់អចលនទ្រព្យមួយកន្លែង ស្ថិតនៅក្នុងទីក្រុង Anyang ខេត្ត Henan ភាគកណ្តាលនៃប្រទេសចិន មានការស្រឡាំងកាំងគ្រប់ៗគ្នា ខណៈពួកគាត់បាននាំយកលុយរាយ១បាវធំមកកាន់ទីនោះ ដើម្បីទិញផ្ទះល្វែងមួយ ។

បើតាមប្រភពឲ្យដឹង លុយរាយទាំងនោះភាគច្រើន គឺជាប្រភេទលុយក្រដាស ១យ័ន (15 US cents) និងប្រភេទលុយក្រដាស (banknote) ៥០ % ។

មជ្ឈមណ្ឌលលក់ផ្ទះល្វែងនោះ ត្រូវប្រើកម្លាំងបុគ្គលិកស្រីជាច្រើននាក់ ដើម្បីរាប់លុយរាយទាំងនោះ ដែលជាគិតជាទឹកប្រាក់សរុបជាង ៣០ ពាន់យ័ន ។ ជាចុងក្រោយ លុយរាយ១បាវត្រូវបានប្រើជាប្រាក់កក់របស់តាយាយនេះ ដើម្បីទិញផ្ទះល្វែងដែលមានតម្លៃជាង ៧ ពាន់យ័ន ក្នុង១ម៉ែត្រការ៉េ ៕


Related Posts