ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ កំពុង​ចាត់ការ​បន្ទាន់​លើ​ជន​បង្ក​វាយ​នារី​ខ្មែរ​ម្នាក់

យោង​តាម​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ឡុ​ង ឌី​ម៉​ង់ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ បានឱ្យ​ដឹង​ថា ករណី​ដែល​មាន​ស្ត្រី​ខ្មែរ​ម្នាក់ ត្រូវ​បាន​មេការ​រោងចក្រ​ប្រើ​អំពើ​ហិង្សា​យ៉ាងដំណំ ដែល​ត្រូវ​បាន​បង្ហោះ និង​ចែកចាយ​នៅ​លើ​បណ្តាំ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ បាន​កំណត់​អត្តសញ្ញាណ​បាន​ហើយ គឺ​នារី​រង​គ្រោះ​ឈ្មោះ​សួង ស្រី​និ​ច អាយុ​២៨​ឆ្នាំ មក​ពី​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ កំពុង​បម្រើ​ការ ងារ​ផ្នែក​ឧស្សាហកម្ម នៅ​តំបន់​អ៊ឺ​យ​ចុង​ប៊ូ ត្រូវ​មេការ​ជនជាតិ​ចិន​ម្នាក់ ប្រើ​អំពើ​ហិង្សា​វាយ​មក​លើ​ខ្លួន​ក្នុង​ផ្ទះបាយ កាលពី​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៣ កញ្ញា ២០១៦ ។

សេចក្តីរាយការណ៍​បន្ត​ថា ខណៈ​នេះ លោក​ឡុ​ង ឌី​ម៉​ង់ បាន​ចាត់​ឱ្យ​ក្រុមការងារ​ស្ថានទូត ចុះ​ទៅ​សួរនាំ​នារី​រង​គ្រោះ​ខាងលើ ដើម្បី​ស្ដាប់​ដំណើររឿង និង​ស្វែងរក​ដំណោះស្រាយ​ជូន​នាង ។

ព័ត៌មាន​បន្ត​ថា នឹង​ជម្រាប​ជូន​នៅ​ពេល​ក្រោយ ។