លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​ទស្សនកិច្ច​ទៅ​ខេត្ត​មួយ​ចំនួន​ជាប់​ព្រំដែន​វៀតណាម

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​ដំណើរ​ទៅ​ដល់​ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា នេះ​ដូច​ដែល​លោក​បាន​ប្រកាស​ថា នឹង​ចុះ​ជួប​សួរ​សុខ​ទុក្ខ​ប្រជាពលរដ្ឋ និង​មន្ត្រី​រាជការ​នៅ​គ្រប់​ខេត្ត-ក្រុង​ទូទាំង​ប្រទេស។ តាម​ការ​គ្រោង​ទុក លោក ហ៊ុន សែន នឹង​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ​ក្នុង​ខេត្ត និង​ប្រជាពលរដ្ឋ​តាម​ទី​សាធារណៈ​មួយ​ចំនួន​នៅ​ក្រុង​សែនមនោរម្យ។

បន្ទាប់​ពី​បញ្ចប់​ទស្សនកិច្ច​នៅ​ខេត្ត​មណ្ឌលគិរី លោក ហ៊ុន សែន នឹង​ធ្វើ​ដំណើរ​ដោយ​រថយន្ត​ពី​ខេត្ត​មណ្ឌលគិរី ទៅ​កាន់​ខេត្ត​រតនគិរី នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែ​កញ្ញា។ នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា លោក ហ៊ុន សែន គ្រោង​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ និង​ប្រជាពលរដ្ឋ​នៅ​ខេត្ត​រតនគិរី។

លោក​អ្នក​នាង​នឹង​បាន​ស្ដាប់​លោក រដ្ឋា វិសាល រាយការណ៍​ព័ត៌មាន​នេះ​ពី​ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី ក្នុង​កម្មវិធី​ផ្សាយ​យប់​នេះ។ សូម​អរគុណ!

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។