អាស៊ាន បង្កើត​យន្តការ​ថ្មី «​អាស៊ាន​មួយ ការឆ្លើយតប​មួយ​»​ដើម្បី​ដោះស្រាយ​គ្រោះមហន្តរាយ​រហ័ស និង​រួមគ្នា​ និពន្ធដោយ : ទេព អ៊ីវិសាល       September-14-2016, 5:07 pm         163

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អាស៊ាន បង្កើត​យន្តការ​ថ្មី «​អាស៊ាន​មួយ ការឆ្លើយតប​មួយ​»​ដើម្បី​ដោះស្រាយ​គ្រោះមហន្តរាយ​រហ័ស និង​រួមគ្នា​​មេដឹកនាំ​អាស៊ាន បាន​ចុះហត្ថលេខា​លើ​សេចក្តីប្រកាស​អាស៊ាន​ស្តីពី «​អាស៊ាន​មួយ ការឆ្លើយតប​មួយៈ ការឆ្លើយតប​អាស៊ាន​ទៅនឹង​គ្រោះមហន្តរាយ​រួមគ្នា​ក្នុង​តំបន់ និង​ក្រៅ​តំបន់​» នាឱកាស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៨ ក្នុង​ក្រុង​វៀងចន្ទន៍​នៃ​ប្រទេស​ឡាវ​កាលពី​សបា្តហ៍​មុន​។ សេចក្តីថ្លែងការណ៍​នេះ ផ្អែកលើ​គោលការណ៍​នៃ​ការដោះស្រាយ​ជា​លក្ខណៈ​សមូហភាព​អាស៊ាន​ដើម្បី​ឆ្លើយតប​ទៅនឹង​គ្រោះមហន្តរាយ​ទាំង​នៅក្នុង និង​ក្រៅ​តំបន់​ប្រកបដោយ​ប្រសិទ្ធភាព​។

​អគ្គលេខាធិការ​អាស៊ាន លោក Le Luong Minh បាន​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​នៃ​សេចក្តីថ្លែងការណ៍ ថា «​សេចក្តីថ្លែងការណ៍ គឺជា​ជំហាន​ដ៏​ចម្បង​មួយ​សម្រាប់​សហគមន៍​អាស៊ាន ដោយបាន​បង្ហាញ​ពី​ការអះអាង​ជាថ្មី​ពី​ការត្រៀម​លក្ខណៈ​រួចជាស្រេច​របស់​អាស៊ាន​ដើម្បី​សម្រេច និង​ឆ្លើយតប​ទៅនឹង​គ្រោះមហន្តរាយ​កាន់តែ​រហ័ស និង​ប្រកបដោយ​សមូហភាព​ទៀតផង​»​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​នៅក្នុង​។

​តាម​ប្រភពព័ត៌មាន​ដដែល​នោះ ក្នុង​សេចក្តីថ្លែងការណ៍​នោះ ក៏បាន​បញ្ជាក់ដែរថា កិច្ចព្រមព្រៀង​អាស៊ាន​ស្តី​ការគ្រប់គ្រង​គ្រោះមហន្តរាយ និង​ការឆ្លើយ​ត​បន្ទាន់ គឺជា​គោលនយោបាយ​ដ៏​សាវ​ន្ត និង​ជា​វេទិកា​រួម​សម្រាប់​ការអនុវត្ត យន្តការ «​អាស៊ាន​មួយ ការឆ្លើយតប​មួយ​»​។ ហើយ​សម្រាប់ មជ្ឈមណ្ឌល​សម្របសម្រួល​អាស៊ាន​លើ​កិច្ចការ​មនុស្សធម៌​អាស៊ាន​វិញ គឺជា​ភ្នាក់ងារ​សម្របសម្រួល​តំបន់​អាស៊ាន​លើ​ការគ្រប់គ្រង​មហន្តរាយ និង​ការឆ្លើយតប​បន្ទាន់​។

​សូមបញ្ជាក់​ផងដែរ​ថា កន្លងមក បើទោះបីជា​អាស៊ាន មាន​យន្តការ​ដើម្បី​គ្រប់គ្រង​លើ​គ្រោះមហន្តរាយ​ក៏ដោយ ប្រសិទ្ធភាព​នៃ​ការដោះស្រាយ និង​ឆ្លើយតប​បញ្ហា មិនសូវ​ជាមាន​ប៉ុន្មាន​នោះទេ​។ យ៉ាងណាក៏ដោយ យន្តការ​ចុងក្រោយ​នេះ ត្រូវបាន​រំពឹងថា នឹងធ្វើ​ឲ្យ​ស្ថាប័ន​នេះ អាចធ្វើ​ការរួម​គ្នា​ជា​លក្ខណ​សមូហភាព​កាន់តែច្រើន ជាពិសេស​នោះ​ស្រប​ពេលដែល ទាំង​ប្រទេស​ក្នុង និង​ក្រៅ​តំបន់ ប្រឈម​នឹង​គ្រោះមហន្តរាយធម្មជាតិ ដែល​បណ្តាលមកពី​បម្រែបម្រួល​អាកាសធាតុ​សកល​ផងដែរ​នោះ​៕