បុរសក្បាលត្រងោលម្នាក់ អាងខ្លួនជាមន្ត្រី ជិះរថយន្តពាក់ស្លាកលេខរដ្ឋ ស្រវឹងស្រា បើកបុកធុងគុយទាវ រត់គេចមិនទទួលខុសត្រូវ

បុរសក្បាលត្រងោលម្នាក់ អាងខ្លួនជាមន្ត្រី ជិះរថយន្តពាក់ស្លាកលេខរដ្ឋ ស្រវឹងស្រា បើកបុកធុងគុយទាវ រត់គេចមិនទទួលខុសត្រូវ

រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៩យប់ថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៦ នៅចំណុច កន្លែងលក់គុយទាវ និងទឹកក្រឡុកក្បែរចិញ្ចើមផ្លូវលេខ៦៥ កែងផ្លូវលេខ៨៤ទល់ មុខសណ្ឋាគារហូលីដេ សង្កាត់ស្រះចកខណ្ឌដូនពេញ បុរសស្រឹងម្នាក់បើករថយន្ត មួយគ្រឿងម៉ាកPeugeot ពាក់ស្លាកលេខរដ្ឋ09.2.0049 បើកបុកធុងគុយទាវ ដែល កំពុងតែលក់ នៅទល់មុខសណ្ឋាគារហូលីដេ បណ្ដាលឲ្យខូចខាត ហើយបានព្យា យាម បើករត់គេចខ្លួន ហើយជ្រុលឡើង លើសួនមុខស្ថានទូតបារាំង ទៅមុខលែង រួច ក៏ត្រូវបានសមត្ថកិច្ចនឹងអ្នករត់ម៉ូតូឌុបបានដេញតាម ចាប់ជាប់តែម្តង ។

ប្រភពព័ត៌មានពីអ្នករត់ម៉ូតូឌុប ដែលនាំគ្នាដេញតាមរថយន្ត បង្កហេតុនោះ បានឲ្យ ដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសក្បាលត្រងោលម្នាក់ អាយុប្រហែល ៥០ឆ្នាំបានបើករថយន្តម៉ាកPeugeotពណ៌ខ្មៅពាក់ស្លាកលេខរដ្ឋ(០៩)០២.០០៤៩ ប្រហែលជាអ្នកបម្រើការងារនៅក្រសួងណាមួយដោយបើកបោះពួយយ៉ាងលឿនរេ ពេញផ្លូវតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិរួចក៏បុកនិងប៉ះម៉ូតូគេមួយគ្រឿងនៅម្ដុំមុខបារទន្លេសាបហើយព្យាយាមបើករត់មកដល់ផ្លូវលេខ៨៤កែងនឹងផ្លូវ៦៥ ក៏បន្តទៅ បុកកន្លែងគុយទាវនិងទឹកក្រឡុកពេញទំហឹងបណ្ដាលឲ្យខូចខាត។ក្រោយមកអ្នក បើករថយន្តបង្កហេតុនោះ នៅតែព្យាយាមបើករត់ទៅទៀត ទាល់តែហោះឡើងលើ សួនច្បារស្ថិតខាងមុខស្ថានទូតបារាំង ជាប់ផុងមិនអាចបើករត់ទៅទៀតបាន ទើប ចាប់បាននៅទីនោះតែម្តង។

ប្រភពបានបន្តទៀតថា ក្រោយពីឃាត់អ្នកបើកបរ បង្កហេតុរូបនោះបាន ហើយអ្នក បើករថយន្តបង្កក្បាលត្រងោល រូបនោះ បានចេញពីក្នុងរថយន្តទាំងអាការៈ ស្រវឹង មិនទាន់ស្វាងនៅឡើយដោយនិយាយថា ការបង្កគ្រោះថ្នាក់នេះ មកពីគាត់ភ័យនឹង គេដេញ តាមវាយគាត់ ទើបបង្កគ្រោះថ្នាក់បែបនេះតែម្តង។ ហើយបានអះអាងថា រាល់ ការខូចខាតដែលគាត់បង្កបញ្ហានេះគាត់និងចេញសងទាំងអស់៕

បុរសក្បាលត្រងោលម្នាក់ អាងខ្លួនជាមន្ត្រី ជិះរថយន្តពាក់ស្លាកលេខរដ្ឋ ស្រវឹងស្រា បើកបុកធុងគុយទាវ រត់គេចមិនទទួលខុសត្រូវ