មេដឹកនាំ​ស៊ូដង់​ខាង​ត្បូង​បាន​ភោគ​ផល​ចំណេញ​ច្រើន​ពី​សង្គ្រាម​ខណៈ​ប្រទេស​កំពុង​បែក​បាក់​

របាយការណ៍​ថ្មី​មួយ​ផ្ដួច​ផ្ដើម​ធ្វើ​ឡើង​ដោយ​លោក George Clooney តារា​ភាព​យន្ដ​ហូលីវូដ​ដ៏ល្បី​របស់​អាម៉េរិក​បាន​ចោទ​ប្រកាន់​ក្រុម​អ្នក​​នយោបាយ​កាន់​អំណាច​នៅ​ស៊ូដង់​ខាង​ត្បូង​ថា​បាន​ទទួល​ភោគ​ផល​ចំណេញ​យ៉ាង​​ច្រើន​ខណៈ​ពេល​ដែល​ប្រទេស​នេះ​កំពុង​រង​គ្រោះ​បែក​បាក់​ដោយ​សារ​តែ​សង្គ្រាម​។