ការបញ្ចេញ Trailer MV ខេមរៈ សិរីមន្ត និង សុខ ពិសី ធ្វើឱ្យផ្អើលអ្នកគាំទ្រ (មានវីដេអូ)

6 Videos


ផលិតកម្មសាន់ដេបានបញ្ចេញឈុតឆាកសម្តែងខ្លីមួយដែលបង្ហាញវត្តមានតារាចម្រៀងល្បី ស្រីប្រុសចំនួនពីររូប គឺលោក ខេមរៈ សិរីមន្ត និង កញ្ញា សុខ ពិសី កំពុងតែទទួលបានការចាប់ អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ។

នៅក្នុង Trailer ថ្មីនេះផងដែរគេសង្កេតឃើញថា មានចំណុចពិសេសគួរឱ្យចាប់អារម្មណ៍ ដោយសារតែអ្នកទាំងពីរបានបង្ហាញនូវការភាពស្និទ្ធស្នាលប្លែកជារបៀបគូស្នេហ៍មួយគូដែលកំពុងមានក្តីសុខបំផុត ដោយសារមានមនុស្សដែលខ្លួនស្រឡាញ់នៅក្បែរមើលថែទាំ ។ អ្វីដែលគួរ ឱ្យចាប់អារម្មណ៍នោះគឺអ្នកទាំងពីបានបង្ហាញពីក្តីស្រឡាញ់ប្រកបដោយភាពស្មោះស្ម័គ្រស្ថិតនៅក្រោមដំណក់ទឹកភ្លៀង និង ពន្លឺភ្លើងព្រោងព្រាតនាពេលរាត្រីកាន់តែធ្វើឱ្យស្នេហាមួយគូនេះ មានភាពរ៉ម៉ែនទិកទ្វេដង ។

ចង់ដឹងថា Trailer ថ្មីរវាងតារាចម្រៀងល្បីទាំងពីរដួងបង្ហាញនូវភាពផ្អែមល្ហែមដល់កម្រិតណា សូមទស្សនាខ្សែវីដេអូខាងក្រោមនេះ ៖

ប្រមាញ់តួ