ខេមបូឌាន​លីគ២ លើកទី​១ មាន​៩​ក្រុម​ចូល​រួមប្រកួត

ក្រុម​បាល់​ទាត់​ចំនួន​៩ បាន​ចូល​រួម​ការ​ប្រកួត​បាល់​ទាត់ខេមបូឌាន​លីគ២ លើកទី​១ ប្រចាំ​ឆ្នាំ២០១៦ ដែល​ទើប​តែ​​បង្កើត​ឡើង ដោយសហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា ប៉ុន្តែព័ត៌​មាន​នៃ​ការ​ប្រកួត​ក្រប​ខ័ណ្ឌ​លំដាប់​ទី២​នេះ ហាក់​មិន​ត្រូវ​បាន​គេ​​នាំគ្នា​ផ្សព្វ​ផ្សាយឲ្យ​ទូលំ​ទូលាយ​ប៉ុន្មាន​ឡើយ ហើយ​សហព័ន្ធ​ផ្ទាល់ ក៏មិន​សូវ​ខ្នេះ​ខ្នែង​លើ​ការ​ប្រកួតមួយនេះ​ប៉ុន្មាន​ដែរ គឺ​​វា​ខុស​ឆ្ងាយ​ពី​ការ​ប្រកួត​អន្តរជាតិ ដែល​សហព័ន្ធ​អាច​រក​ចំណូល​បាន តាម​រយៈ​ការ​លក់សំបុត្រ។
mm1

យ៉ាង​ណា​ក៏ដោយ បើ​តាម​កម្ម​វិធី​ប្រកួត​របស់​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា ដែលត្រូវ​បាន​ចែក​ចាញ​ត​គ្នា ជា​លក្ខណៈ​មិន​ផ្លូវ​ការ​នោះ គឺ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​ប្រកួត​ខេមបូឌាន​លីគ២​នេះ មាន​ក្រុម​ចំនួន៩​​បាន​ចូល​រួម ហើយ​កម្ម​វិធី និងទី​លាន​ប្រកួត​ត្រូវ​បាន​កំណត់​រួច​រាល់​អស់​ហើយ ដោយ​ប្រកួត​គ្នា​តាម​រូប​មន្ត​ក្រៅ​ទឹក​ដី និង​ក្នុង​ទឹក​ដី ប៉ុន្តែ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយស្ងាត់ៗ ​គ្មាន​អ្នក​ណា​បាន​ដឹង ក្រៅ​ពី​សាមី​ខ្លួន គឺ​មន្រ្តី​របស់​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា ផ្ទាល់​នោះ​ឡើយ។

សម្រាប់ក្រុម​ទាំង​៩ ដែល​ចូល​រួម​ការ​ប្រកួតនេះ មាន​ក្រុម​ខេត្ត​ស្វាយ​រៀង ក្រុមខេត្ត​កំពង់ឆ្នាំង ក្រុម​សៀបរាមអង្គរអែហ្វស៊ី ក្រុមកំពង់​ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ក្រុមខេត្ត​កំពង់ស្ពឺ ដែល​ក្រុម​ទាំង​៤​នេះ បាន​ឡើង​មក​ប្រកួត​លីគ២​នេះ តាម​រយៈ​ការ​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ ក្នុងការ​ប្រកួត​ជម្រុះ​តាម​តំបន់​ពាន​រង្វាន់​សម្តេចហ៊ុនសែន ប្រចាំ​ឆ្នាំ​២០១៦នេះ រីឯ​ក្រុមចំនួន​៤​ទៀត​មាន​សាលា​បាល់ទាត់​ជាតិបាទី​ ក្រុមគិរីវង់សុខសែនជ័យ ក្រុមអគ្គីសនីកម្ពុជា និង​ក្រុម​មជ្ឍមណ្ឌល​ហ្វឹកហ្វឹន​កីឡាខេមរភូមិន្ទ គឺ​បាន​ឡើង​មក​​ប្រកួត​លីគ២​នេះ ដោយ​សារ​ក្រុម​ទាំង​នេះ​បាន​ជាប់​នៅ​ក្នុងការ​ប្រកួត​ជម្រុះ​ជ្រើស​រើស​ក្រុមខ្លាំង​បន្ថែម​បន្ថែម​លើ​​ការ​ប្រកួត​ខេមបូឌាន​លីក​២ ដែល​រៀបចំ​ដោយសហព័ន្ធ៕

League-2

The post ខេមបូឌាន​លីគ២ លើកទី​១ មាន​៩​ក្រុម​ចូល​រួមប្រកួត appeared first on CamboSport.