រថយន្តជិត៥០០គ្រឿងដែលពាក់ស្លាកលេខ “នគរបាល” ចរាចរណ៍ព្រោងព្រាត ត្រូវបានលើកលែងពន្ធនាំចូល

​សំណើ​ជា​លាយលក្ខណ៍អក្សរ​ចុះ​ថ្ងៃ​ទី​០៨​ ខែកញ្ញា​ ឆ្នាំ​២០១៦​ របស់​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ (​យោង​តាម​លិខិត​លេខ​២១០០​លស​ ចុះ​ថ្ងៃ​ទី​០៦​ ខែកញ្ញា​ ឆ្នាំ​២០១៦​ របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​)​ ដែល​ស្នើ​សុំ​ឲ្យ​មានការ​លើកលែង​ពន្ធ​នាំ​ចូល​ចំពោះ​រថយន្ត​ពាក់​ស្លាក​លេខ​ "​នគរបាល​"​ ចំនួន​៤៧០​គ្រឿង​នោះ​ ត្រូវ​បាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សម្រេច​អនុញ្ញាត​យល់ព្រម​ហើយ​ កាលពី​ថ្ងៃ​ទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​ ។​

រថយន្តជិត៥០០គ្រឿងដែលពាក់ស្លាកលេខ “នគរបាល” ចរាចរណ៍ព្រោងព្រាត ត្រូវបានលើកលែងពន្ធនាំចូល

​រថយន្ត​ពាក់​ស្លាក​លេខ​ "​នគរបាល​"​ ចំនួន​៤៧០​គ្រឿង​ ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មានការ​លើកលែង​ពន្ធ​នាំ​ចូល​នោះ​ គឺ​ពន្ធ​អាករ​ជា​បន្ទុក​របស់​រដ្ឋ​ ហើយ​ត្រូវ​ចុះ​ក្នុង​បញ្ជីសារពើភ័ណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ​ ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួងមហាផ្ទៃ​ (​ផ្នែក​សន្តិសុខ​សាធារណៈ​)​ ។​

រថយន្តជិត៥០០គ្រឿងដែលពាក់ស្លាកលេខ “នគរបាល” ចរាចរណ៍ព្រោងព្រាត ត្រូវបានលើកលែងពន្ធនាំចូល

រថយន្តជិត៥០០គ្រឿងដែលពាក់ស្លាកលេខ “នគរបាល” ចរាចរណ៍ព្រោងព្រាត ត្រូវបានលើកលែងពន្ធនាំចូល

​តា​មកា​កត់សម្គាល់​នា​ពេល​កន្លង​មក​ មាន​រថយន្ត​ស៊េរី​ទំនើបៗ​ជា​ច្រើន​គ្រឿង​ពាក់​ស្លាក​លេខ​ "​នគរបាល​"​ តែ​មិន​មាន​បង់ពន្ធ​នាំ​ចូល​ ត្រូវ​បាន​កម្លាំង​គយ​ចល័ត​ចាប់​បង្ក្រាប​ឲ្យ​ម្ចាស់​រថយន្ត​ចូលខ្លួន​បង់ពន្ធ​តាម​ច្បាប់​ ប៉ុន្តែ​ត្រូវ​បាន​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​សម្របសម្រួល​ឲ្យ​ដោះ​លែង​វិញ​ ជា​ហេតុ​ធ្វើ​ឲ្យ​ពន្ធគយ​លើ​ការ​នាំ​ចូល​រថយន្ត​ខាតបង់​រាប់​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​ លើស​ពី​នេះ​ មាន​រថយន្ត​ទំនើបៗ​ពាក់​ស្លាក​លេខ​ "​នគរបាល​"​ មួយ​ចំនួន​ បាន​ធ្លាក់​ទៅ​ដល់​ដៃ​ជន​មុខសញ្ញា​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​ថែម​ទៀត​ ដូច​ជា​ ក្រុម​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ និង​ជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​…​។​ល​។​

រថយន្តជិត៥០០គ្រឿងដែលពាក់ស្លាកលេខ “នគរបាល” ចរាចរណ៍ព្រោងព្រាត ត្រូវបានលើកលែងពន្ធនាំចូល

​មិនតែប៉ុណ្ណោះ​ ការ​ប្រើប្រាស់​រថយន្ត​ពាក់​ស្លាក​លេខ​ "​នគរបាល​"​ នា​ពេល​កន្លង​មក​ ដែល​ភាគច្រើន​ធ្លាក់​ក្នុង​ដៃ​មន្ត្រី​ធំៗ​ គ្រាក់ៗ​ បម្រើ​ការងារ​នៅ​ក្រសួងមហាផ្ទៃ​ ចរាចរណ៍​យ៉ាង​ហ៊ឺហា​នោះ​ "​ទាំង​មិន​បង់ពន្ធ​នាំ​ចូល​"​ គឺ​រំលោភ​បំពាន​ទៅ​លើ​មាត្រា​៥​ និង​មាត្រា​១២​ នៃ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៧៧​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០០៣​ ស្តី​ពី​ការ​ចេញ​ស្លាក​លេខ​សម្គាល់​យានជំនិះ​យ៉ាងធ្ងន់ធ្ងរ​ទៀត​ផង​ ។​

រថយន្តជិត៥០០គ្រឿងដែលពាក់ស្លាកលេខ “នគរបាល” ចរាចរណ៍ព្រោងព្រាត ត្រូវបានលើកលែងពន្ធនាំចូល

​រង់ចាំ​មើល​ តើ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ស្ថាប័ន​ ក្រសួង​ពាក់ព័ន្ធ​ អាច​ទប់ស្កាត់​ ឬ​លុប​បំបាត់​ការ​នាំ​ចូល​រថយន្ត​ទំនើបៗ​មិន​បង់​ពន្ធគយ​ យក​មក​ពាក់​ស្លាក​លេខ​ "​នគរបាល​"​ ឬ​ "​ខេមរភូមិន្ទ​"​ …​ ប្រើប្រាស់​ជា​ផលប្រយោជន៍​ផ្ទាល់ខ្លួន​យ៉ាង​ហ៊ឺហា​ ឲ្យ​មាន​ប្រសិទ្ធភាព​ពិតប្រាកដ​ដែរ​ឬទេ​ ?​ ៕​

Related