ខេត្តកំពង់ឆ្នាំង​ផ្សព្វផ្សាយ​អនុ​ក្រិ​ត្យ​ស្តីពី​វិធាន​ការហាម​ការជក់​ឬ​ការ​បង្ហុយផ្សែង​ផលិតផលថ្នាំជក់​នៅ​កន្លែងធ្វើការ​ឬ​នៅ​កន្លែង​សាធារណៈ​

​ខេត្តកំពង់ឆ្នាំង​៖ « អនុវត្តតាម​អនុ​ក្រិ​ត្យ​លេខ​៤៣ អនក្រ​.​បក ចុះ​ថ្ងៃទី​១៦ ខែ​មិនា ឆ្នាំ​២០១៦ មន្ត្រីរាជការ​យើង ប្រជាពលរដ្ឋ​យើង និង​អាជីវករ​យើង​ត្រូវ​រួមគ្នា​លប់បំបាត់​កុំអោយ​មាន​ផ្សេង​បារី នៅ​កន្លែងធ្វើការ ក​​ន្លែ​ង​សាធារណៈ អាហា​រដ្ឋា​ន ផ្ទះសំណាក់ និង​កន្លែង​កំសាន្ត​នានា » លោក សៀត គឹម​លៀង អភិបាលរង​ខេត្តកំពង់ឆ្នាំង បាន​ថ្លែង​បែបនេះ​នៅក្នុង​សាលប្រជុំ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង ក្នុង​ពិធី​ប្រជុំ​ផ្សព្វ​ផ្សា​​យ​អនុ​ក្រិ​ត្យ​លេខ​៤៣ អនក្រ​.​បក របស់​រាជរដ្ឋាភិបាល ស្តីពី​វិធាន​ការហាម​ការជក់ ឬ​ការ​បង្ហុយផ្សែង​ផ​លិ ត​ផល​ថ្នាំជក់ នៅ​កន្លែងធ្វើការ​ឬ​នៅ​កន្លែង​សាធារណៈ ដល់​អាជ្ញាធរ​ស្រុក​ក្រុង​ទាំង​៨ មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​ម្ចាស់​អាហារ​ដ្ឋា​ន​នានា ដែលមាន​អ្នកចូលរួម​សរុប​ជាង​៧០​នាក់​។​

dsc05969

​លោក​វេជ្ជបណ្ឌិត ប្រាក់ វុន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បានលើកឡើង​នៅក្នុង​ពិធី​ប្រជុំ​នេះ​ថា​៖​អ​​នុ​ក្រិ​ត្យ​នេះ​មាន​គោលបំណង​ការពារ​សុខ​មា​ភាព​របស់​ប្រជាជន ការពារ​និង​ទប់ស្កាត់​ការរង​ផ្សេង​បារី ដែ​​ល​បង្កអោយមាន​ហានិភ័យ​សុខភាព​អ្នក​នៅ​ជុំវិញ​និង​បរិស្ថាន និង​កាត់បន្ថយ​ការប្រើប្រាស់​ផលិតផល​ថ្នាំជក់​។ អនុ​ក្រិ​ត្យ​នេះ​មាន​គោលដៅ​កំណត់​អំពី​វិធានការ​ក្នុង​ការហាម​ជក់ ការ​បង្ហុយផ្សែង​ផលិតផល​ថ្នាំជក់​និង​ទីកន្លែង​ហាម​ជក់ មាន​គ្រឹះស្ថានសិក្សា គ្រឹះស្ថាន​សុខាភិបាល គ្រឹះស្ថាន​សាសនា ទីកន្លែង​សាធារណៈ​មាន អាគារ​សាធារណៈ អាហា​រដ្ឋា​ន សេវា​កំសាន្ត មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ​ជាដើម​។​

dsc05980

លោក​វេជ្ជបណ្ឌិត​បានបញ្ជាក់​អោយដឹងទៀតថា​៖ នៅក្នុង​មាត្រា​៧ នៃ​អុ​ក្រិ​ត្យ​នេះ​បាន​ចែងថា​៖ គោ​​ល​ការណែនាំ​និង​ចាត់វិធានការ​ចាំបាច់​ផ្សេងៗ ទាក់ទង​និង​ទីកន្លែង​ហាមឃាត់ និង​កន្លែង​ហាមឃាត់​ផ្សេងៗ​ទៀត ត្រូវ​កំណត់ដោយ​ប្រកាស​របស់​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល និង​មាត្រា​១៤ នៃ​អនុ​ក្រិ​ត្យ​នេះ​បាន​ចែងថា​៖ ជន​ណា​មិន​គោរព​តាម​បទ​ប្បញ្ញត្តិ​មាត្រ​៧​នៃ​អនុ​ក្រិ​ត្យ​នេះ​ត្រូវ​ពិន័យ​អន្ត​រការ​ជា​ប្រាក់​២​ម៉ឺន​រៀល មាត្រា​១៤ អ្នកគ្រប់គ្រង​ឬ​ម្ចាស់​កន្លែងធ្វើការ ឬ​ម្ចាស់​កន្លែង​សាធារណៈ​(​អាហា​រដ្ឋា​ន​) មិន​អនុវត្តតាម​បទ​ប្បញ្ញត្តិ មាត្រា​៩ មាត្រា​១០ និង​មាត្រា​១១ ត្រូវ​ពិន័យ​អន្តរ​ការ​ជា​ប្រាក់​៥​ម៉ឺន​រៀល ក្នុងករណី​មិន​រាងចាល​ត្រូវ​ពិន័យ​ទ្វេដង បង់​ចូល​ថវិកាជាតិ​។​

dsc05981

នៅក្នុង​ពិធី​នេះដែរ​លោកស្រី​គ្រូពេទ្យ ឃុ​ល វិទ្យា ប្រធាន​ផ្នែក​លើក​កំពស់​សុខភាព​ខេត្ត បាន​បកស្រាយ​ពន្យល់​អ្នកចូលរួម​អំពី​ផលប៉ះពាល់​របស់​ថ្នាំជក់ និង​ផ្សេង​បារី ដោយបាន​បញ្ជាក់ថា​៖ អង្គការ​សុខភាព​ពិភពលោក​បាន​ស្រាវជ្រាវ​ដឹងថា ក្នុង​១​ឆ្នាំៗ​ក្នុង​ពិភពលោក​អ្នកស្លាប់​ដោយ​ការជក់បារី​និង​ស្រូប​ផ្សែង​បារី​មាន​ចំនួន​៦​លាន​នាក់​។ ដោយឡែក​នៅក្នុង​ប្រទេស​កម្ពុជា​ប្រជាពលរដ្ឋ​អ្នក​ជក់បារី​បាន​ខាតបង់​ថិ​កា​ក្នុង​១​ឆ្នាំៗ​ចំនួន​២០១​លាន​ដុល្លា​។ នៅក្នុងពេល​នោះដែរ លោក សំ ចាន់​រិ​ទ្ធ ជាម​ន្ត្រី​នៅក្នុង​គណៈកម្មការ​អនាម័យ​សុ​វត្តិភាព​ចំណីអាហារ​ខេត្ត ក៏បាន​អាន​នូវ​គោល​ការណែនាំ​មួយចំនួន​របស់​ក្រសួង​លុ​ខា​ភិ​បាល​​ដល់​ម្ចាស់​អាហារ​ដ្ឋា​ន​ក្នុង​ខេត្ត អោយ​ចូលរួម​អនុវត្ត​អនុ​ក្រិ​ត្យ​នេះ ដោយ​ត្រូវ​កែលំអរ​ធ្វើអោយ​អាហារ​ដ្ឋា​ន​របស់ខ្លួន មាន​អនាម័យ​ចំណីអាហា​ល្អ សេវា​ល្អ អ្នកធ្វើការ​ស្អាតបាត ដើម្បី​សុខភាព​អ្នក​ទទួលទាន​។​

dsc05991

​នៅក្នុង​ពិធី​បូកសរុប​កិច្ចប្រជុំ​នេះដែរ​លោក សៀត គឹម​លៀង អភិបាលរង​ខេត្តកំពង់ឆ្នាំង បាន​ជំ​រុ​​ញ​ដល់​មន្ទីរជំនាញ និង​អាជ្ញាធរ​គ្រប់​ស្រុក​ក្រុង​ក្នុង​ខេត្ត យកចិត្តទុកដាក់​ផ្សព្វផ្សាយ​អនុ​ក្រិ​ត្យ​នេះ​អោយបាន​ទូលំ​ទូ លាយ​ដល់​ប្រជាពលរដ្ឋ អាជីវករ និង​អាហារ​ដ្ឋា​ន មុន​និង​ឈានដល់​ការអនុវត្ត​វិធានការ​ផាកពិន័យ​។ ទន្ទឹមនេះដែរ ត្រូវយក​ខិត​ប​ណ្ណ័​ហាម​ជក់បារី ទៅ​បិត​ផ្សព្វផ្សាយ​អោយបាន​គ្រប់​ទីកន្លែង ដែល​ហាម​ជក់បារី ដើម្បីអោយ​ប្រជាពលរដ្ឋ​ចូលរួម​គោរព​ច្បាប់​ប្រកបដោយ​ប្រសិទ្ធភាព ព្រោះ​អនុ​ក្យ្រ​នេះ​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៦​នេះ​ទៅហើយ ៕ (រិទ្ធិជ័យ )
​ ​