បុរស​ម្នាក់​ជិះ​ម៉ូតូ​បាន​ស្លាប់​ដោយ​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​ពេល​រំលង​អា​ធ្រា​ត​លើផ្លូវ​ជាតិ​៥៣

​ខេត្តកំពង់ឆ្នាំង​៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ដោយ​ត្រូវ​រថយន្ត​មិន​ស្គាល​ម៉ាក បុក​ពេញទំហឹង នៅ​ម៉ោង​៣​និង​៣០​នាទី​យប់​ទាបភ្លឺ ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៦ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៥៣ ចំណុច​ផ្លូវ​កោង​ដើម​ចំបក់ ស្ថិតក្នុង ភូមិ​ក្រាំង​តា​មុំ ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ។​

14303789_1074350372672105_970574810_o
14360246_1074350952672047_619001278_o

​សមត្ថកិច្ច​នគរបាល ស្រុក​ទឹកផុស​បានអោយដឹងថាៈ ជនរងគ្រោះ​មានឈ្មោះ អាត អាយុប្រមាណ ជាង​៥០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តាំង​ពង់ ឃុំ​ព្រៃ​ខ្មែរ ស្រុក​រលាប្អៀរ ។ មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ជិៈ​ម៉ូតូ​ម៉ាក​ហុងដា​គុប​ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ណ​.8959 ភព​.1 បើកបរ​ពី​ទិស​ខាងលិច ទៅ​កើត លុះ​មកដល់​ចំណុចកើតហេតុ ជា​ផ្លូវ​កោង ក៍បាន​បុក​គ្នា​ជាមួយ​រថយន្ត​មិន​ស្គាល់​ម៉ាក យ៉ាង​ពេញទំហឹង បណ្តាលអោយ​ជនរងគ្រោះ​ស្លាប់​នៅនឹងកន្លែង ចំណែក​រថយន្ត​បង្ក​បាន​បើក​រត់គេច​បាត់ ចំណែក​ម៉ូតូ​បាន​រង​ការខូចខាត ធ្ងន់ សមត្ថកិច្ច​បាន​ឆែរ​ខ្លួន​សព រកឃើញ​ប្រាក់​ចំនួន​៣៨.៥០០​រៀល ។​

14339415_1074351019338707_1236323888_o

​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៦ សព​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ប្រគល់អោយ​ក្រុមគ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ម៉ូតូ សមត្ថកិច្ច​យកទៅ​រក្សាទុក ដើម្បី​កសាង​សំណុំរឿង​តាមផ្លូវ​ច្បាប់ និង​ស្រាវ​ជ្រា​រ​រក​រថយន្ត​បង្ក​មក​ទទួលខុសត្រូវ​៕ ( រិទ្ធិជ័យ )
​ ​ ​ ​ ​ ​ ​