កុមារា​ម្នាក់​ដើរ​រើស​ខ្យង​ធ្លាក់​រណ្តៅ​ជ្រៅ​ដែល​គេ​ជីក​យក​អាច​ដី​លង់ទឹក​ស្លាប់

​ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​ជីករណ្តៅ​ដី​ជ្រៅ​មានទឹក​លិច​មាត់​រណ្តៅ​មើល​មិនដឹង បាន​ថ្វើ​អោយ កុមារា​ម្នាក់​ធ្លាក់​ចូ លង់ទឹក​ស្លាប់​នៅពេល​គេ​ដើរ​រើ​ខ្យង ។​គ្រោះថ្នាក់​នេះ បានកើត​ឡើង​នៅ​ម៉ោង​១០​និង​២០​នាទី​ព្រឹក ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ភូមិ​ព្រៃ​ពួច ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។​

d2

​សមត្ថកិច្ច​នគរបាល​បាន​មូលដ្ឋាន​បានអោយដឹងថា​៖ ក្មេងប្រុស​រងគ្រោះ មានឈ្មោះ សៅ សុ​ផា អាយុ​១១​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។​ក្មេងៗ ដែលជា​អ្នកដើរ​រើស​ខ្យង​ជាមួយគ្នា បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​មុនពេល​កើតហេតុ កុមារ​រងគ្រោះ ជាមួយនឹង​ពួកគេ​ចំនួន​៤​នាក់​ទៀត​បាននាំគ្នា​ដើរ​រើស​ខ្យង ក្រោយពេល​ភ្លៀងរលឹម​ស្រិចៗ ក្នុងពេលដែល​កំពុងតែ​ដើរ​រើស​ខ្យង កុមារ​រងគ្រោះ​បាន​ដើរ​ឆ្ងាយ​ពី​ពួកគេ​បន្តិច ។​

d1

​ក្រោយមក​ក​គេ​ឃើញ​កុមារ​រងគ្រោះ​បាន​ធ្លាក់ចូល​ទៅក្នុង​រណ្តៅ​ស្រះ ដែល​គេ​ជីក​យក​អាចម៍ដី មាន​ជំរៅ​ជ្រៅ ឃើញ​ដូចនេះ​ក្មេងៗ​ទាំងនោះ​ក៍​បាននាំគ្នា​ទៅ​ហៅ​មនុស្ស​ចាស់​មកជួយ ប៉ុន្តែ​ទំរាំ​តែ​មកដល់ កុមារ​រងគ្រោះ​បាន​លង់​ស្លាប់​បាត់ទៅហើយ ។ នៅពេល​ចាស់ៗ​ក្នុងភូមិ​មកដល់ បាន​ចុះ​មុជ​ទៅក្នុង​ទឹកស្រះ ដើម្បី​យក​សព​ក្មេងប្រុស ប្រគល់អោយ​ទៅ​ក្រុម​គ្រូ​សារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ ( រិទ្ធិជ័យ )