អគ្គលេខាធិការ គ.ជ.ប ថា​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​លឿន​ជាង​ការ​រំពឹង​ទុក

មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) អះអាង​ថា លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការ​ចុះ​ឈ្មោះ​ពលរដ្ឋ​សម្រាប់​ធ្វើ​បញ្ជី​បោះឆ្នោត​ថ្មី បាន​ប្រព្រឹត្ត​ទៅ​ល្អ ហើយ​លឿន​ជាង​ការ​រំពឹង​ទុក។ ទន្ទឹម​គ្នា​នេះ ក៏​មាន​ពាក្យ​បណ្ដឹង​ដែល​ត្រូវ​ដោះស្រាយ​ខ្លះ​ដែរ។

អគ្គលេខាធិការ គ..ប លោក ទេព នីថា ឲ្យ​ដឹង​ថា រយៈពេល ១៣​ថ្ងៃ​ចាប់​តាំង​ពី​ថ្ងៃ​ទី​១ កញ្ញា មក ពលរដ្ឋ​ចុះ​ឈ្មោះ​បាន​ចំនួន ១​លាន ៨​សែន​នាក់ (.៨០១.០៩៩​នាក់) ហើយ។

តាម​ចំនួន​នេះ លោក ទេព នីថា ថ្លែង​ថា ការ​ចុះ​ឈ្មោះ​មនុស្ស​ម្នាក់​គិត​ជា​មធ្យម គឺ​ប្រើ​រយៈពេល ៦​នាទី។ លោក​វាយ​តម្លៃ​ថា ការ​ចុះ​ឈ្មោះ​តាម​ប្រព័ន្ធ​ថ្មី​នេះ បាន​លឿន​ទាំង​ល្បឿន និង​ចំនួន ដែល​បាន​គ្រោង​ទុក​មុន៖ «»

ទោះ​បី​ជា​ដំណើរ​ការ​ចុះ​ឈ្មោះ​បាន​លឿន​ជាង​ការ​រំពឹង​ទុក​មុន​ក្ដី ក៏​ប្រធាន​នាយកដ្ឋាន​សេវាកម្ម​ច្បាប់ និង​វិវាទកម្ម នៃ គ..ប គឺ​លោក កែវ ផល្លា ថ្លែង​ថា ក្នុង​រយៈពេល​ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៣ កញ្ញា មាន​ពាក្យ​បណ្ដឹង​ចំនួន ១៧​ករណី​ដែរ​ដែល គ..ប ត្រូវ​ដោះស្រាយ​ទាក់ទង​នឹង​ការ​ចុះ​ឈ្មោះ​នេះ៖ «ក្នុង​ចំណោម​ពាក្យ​បណ្ដឹង​ចំនួន ១៧​នោះ មាន​បណ្ដឹង​ចំនួន​៨ ត្រូវ​បាន​ដាក់​នៅ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ (កបឃ.) ហើយ​បណ្ដឹង​ចំនួន​៩ ត្រូវ​បាន​ដាក់​ទៅ​នាយកដ្ឋាន​សេវាកម្ម​ច្បាប់ និង​វិវាទកម្ម​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត...។ បណ្ដឹង​ទាំងអស់ ភាគច្រើន គឺ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ថា មាន​ការ​រារាំង ឬ​ក៏​អុកឡុក​ប្រជាពលរដ្ឋ​មិន​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បាន»

ក្រៅ​ពី​បញ្ហា​ដែល​បាន​ប្ដឹង​នេះ ក្នុង​រយៈពេល​កន្លង​ទៅ​នេះ ក៏​មាន​បញ្ហា​ជាច្រើន​ទៀត​ដែល​ប្រជាពលរដ្ឋ​ជាច្រើន​មាន​មន្ទិល និង​ព្រួយ​បារម្ភ។ ទន្ទឹម​គ្នា​នេះ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើក​ឡើង​អំពី​ករណី​ប្រមូល​រូបថត​ទៅ​ចុះ​ឈ្មោះ​ជំនួស​នៅ​ខេត្ត​ព្រះសីហនុ និង​ការ​ដឹក​មនុស្ស​ពី​ក្រៅ​ឃុំ ឬ​ទាហាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ដែរ។

ឆ្លើយ​តប​បញ្ហា​នេះ លោក ទេព នីថា ថ្លែង​ថា វា​ជា​បញ្ហា​ចាស់ ហើយ​ការ​ដោះស្រាយ​ក៏​ធ្វើ​ដូច​មុន​ដែរ៖ «»

នាយក​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល យល់​ថា ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ដែល​កំពុង​ប្រព្រឹត្ត​ទៅ​ដោយ​មាន​ពាក្យ​បណ្ដឹង​តិច គឺ​ប្រព្រឹត្ត​ទៅ​បាន​ល្អ៖ «ការ​ទទួល​ពាក្យ​បណ្ដឹង​តិច មាន​ន័យ​ថា ភាព​មិន​ប្រក្រតី ឬ​ករណី​មិន​ប្រក្រតី​ហ្នឹង​មាន​ចំនួន​តិច។ ដូច្នេះ​យើង​គិត​ថា​មក​ដល់​ពេល​នេះ យើង​ការ​វិវឌ្ឍន៍​ទៅ​មុខ​បាន​ល្អ​ប្រសើរ»

ទាក់ទង​នឹង​បញ្ហា​ចុះ​ឈ្មោះ​បោះឆ្នោត​ដល់​កងទ័ព ត្រូវ​បាន​នាយក​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល ថ្លែង​ថា ប្រការ​ប្រសើរ​ដែល​ទាហាន​ទាំងនោះ​ត្រូវ​មាន​លិខិត​បញ្ជាក់​ច្បាស់លាស់ និង​មាន​តម្លាភាព​ក្នុង​បញ្ហា​នេះ ដើម្បី​កុំ​ឲ្យ​មាន​មន្ទិល​សង្ស័យ​ត​ទៅ​ទៀត។ ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​យល់​ថា​ការ​ចុះ​ឈ្មោះ​បោះឆ្នោត បាន​ប្រព្រឹត្ត​ទៅ​ល្អ៖ «ដោយសារ​តែ​កងទ័ព​ដែល​គាត់​ឈរ​ជើង​នៅ​លើ​ភ្នំ​ហ្នឹង មាន​ចំនួន​ឧទាហរណ៍ ១០០នាក់ ហើយ​នៅ​លើ​ភ្នំ​ហ្នឹង​អត់​មាន​ការិយាល័យ​បោះឆ្នោត អត់​មាន​ការិយាល័យ​ចុះ​ឈ្មោះ​ទេ អ៊ីចឹង ១០០នាក់​នេះ​មាន​ឈ្មោះ ក ខ គ ឃ ង ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ទៅ​ចុះ​ឈ្មោះ​នៅ​សង្កាត់ គ នៃ​ឃុំ ខ អី​អ៊ីចឹង​ទៅ។ កាលណា​មាន​អា​ហ្នឹង​មក យើង​មាន​លិខិត​ស្នាម​ងាយ​ស្រួល​ក្នុង​ការ​ពិនិត្យ​មើល​ថា តើ​ពិត​ជា​ឈ្មោះ ១០០ហ្នឹង​ទេ? ក ខ គ ឃ ង ហ្នឹង​ទេ? ឬ​ក៏​មាន​ឈ្មោះ​អី​ផ្សេង​មក​ពីណា​ទៀត? គឺ​មាន​តែ​ដំណោះស្រាយ​ហ្នឹង​ទេ ល្អ​បំផុត​ហើយ»

ទោះ​ជា​មន្ត្រី គ.. និង​អង្គការ​សង្គម​ស៊ីវិល​ដែលឃ្លាំ​មើល​ការ​បោះឆ្នោត​យល់​ឃើញ​ដូច​គ្នា​ថា ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ធ្វើ​បញ្ជី​ថ្មី​នេះ នឹង​គ្រប់​តាម​កាល​កំណត់​ក្ដី ក៏​គេ​មិន​អាច​ជឿជាក់​ទាំង​ស្រុង​ឡើយ​ចំពោះ​ពេលវេលា​បន្ត​ទៅ​មុខ​ទៀត​នេះ

អគ្គលេខាធិការ គ..ប លោក ទេព នីថា ថ្លែង​ថា បើ​សិន​ជា​ការចុះ​ឈ្មោះ​មិន​ទាន់​គ្រប់ ហើយ​ត្រូវ​ការ​ពេលវេលា​បន្ថែម​នោះ ក៏​មិន​អាច​មាន​ពេលវេលា​ច្រើន​ដែរ ព្រោះ គ..ប ត្រូវ​សម្រេច​លើ​បញ្ជី​បោះឆ្នោត​នៅ​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៧ ហើយ​ចុះ​បញ្ជី​បេក្ខជន​នៅ​ថ្ងៃ​ទី​៣ ខែ​មេសា។

រហូត​មក​ដល់​ពេល​នេះ ពលរដ្ឋ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ចំនួន ១​លាន ៨​សែន​នាក់ (.៨០១.០៩៩​នាក់) ហើយ​ក្នុង​ចំណោម​អ្នក​គ្រប់​អាយុ​ជាង ៩​លាន ៦​សែន​នាក់ (.៦៦៤.២១៦​នាក់)

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។