លោក អូ​បា​ម៉ា អន់ចិត្ត​ដែល ដូ​ណា​ល់ ត្រាំ សរសើរ​តែ ពូ​ទីន ? និពន្ធដោយ : ថ្មីៗ       September-14-2016, 9:59 pm         163

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក អូ​បា​ម៉ា អន់ចិត្ត​ដែល ដូ​ណា​ល់ ត្រាំ សរសើរ​តែ ពូ​ទីន ?​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​រិះគន់​លោក ដូ​ណា​ល់ ត្រាំ ជាថ្មី​ក្រោយពេល​លោក​សរសើរ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ថា​ជា​បុរស​ខ្លាំង និង​មាន​ប្រជាប្រិយភាព​ខ្ពស់ នៅក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន RT​។ លោក អូ​បា​ម៉ា ឌឺដង​ថា លោក ពូ​ទីន ពិតជា​បុរស​ខ្លាំង​មែន ហើយ​ខ្លាំង​ដូច សា​ដាម ហ៊ូ​សេន ព្រោះ​លោក​ឈ្លានពាន​ប្រទេស​តូចតាច ចាប់​ក្រុមប្រឆាំង​ដាក់គុក និង​គ្រប់គ្រង​រាល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​។

​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​រុស្ស៊ី RT កាលពី​សប្តាហ៍​មុន បេក្ខជន​ប្រធានាធិបតី​បក្ស​សា​ធាណ​រដ្ឋ​លោក ដូ​ណា​ល់ ត្រាំ បាន​កោត​ស​សើរ និង​ហៅ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ថា​ជា​បុរស​ខ្លាំង និង​មាន​ប្រជាប្រិយភាព​ខ្ពស់​។ អ្វីដែល​គួរ​ឲ្យ​ខ្មាសអៀន​គឺ លោក ដូ​ណា​ល់ ត្រាំ សរសើរ​មេដឹកនាំ​រុស្ស៊ី  តែ​ព្យាយាម​បន្តុះបង្អាប់​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ទៅវិញ​។​

​តែ​នៅក្នុង​ការឃោសនា​នយោបាយ​របស់លោក​ស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន នៅ​រដ្ឋ Philadelphia ថ្ងៃ​អង្គារ​ទី ១៣​កញ្ញា លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ឆ្លៀតឱកាស​វាយប្រហារ​ដោយ​ពាក្យសម្តី​តប​លោក ដូ​ណា​ល់ ត្រាំ វិញ​ដែរ​។ ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​រូបនេះ​ព្យាយាម​រិះគន់ ដោយ​ប្រៀបធៀប​ប្រជាប្រិយភាព​ខ្ពស់​របស់លោក វ៉ា្ល​ឌី​មៀ ពូ​ទីន ជាមួយ​ប្រជាប្រិយភាព​លោក សា​ដាម ហ៊ូ​សេន កាល​នៅ​ដឹកនាំ​ប្រទេស​អ៊ីរ៉ាក់​ដែរ​។​

​លោក អូ​បា​ម៉ា បាន​ថ្លែង​ចំអក​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ ចំពោះ​អ្នកគាំទ្រ​បក្ស​ប្រជាធិបតេយ្យ ថា លោក ពូ​ទីន ជា​បុរស​ខ្លាំង​មែន ព្រោះ​លោក​ឈ្លានពាន​ប្រទេស​តូចតាច​,​ចាប់​សមាជិក​បក្សប្រឆាំង​ដាក់គុក​, គ្រប់គ្រង​រាល់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​ជួប​វិបត្តិ​នោះ​។​

​លោក ថ្លែង​ដូច្នេះ​ថា​៖​​« នៅពេល​អ្នក​សម្ភាសន៍​សួរ​លោក ដូ​ណា​ល់ ត្រាំ​ថា ហេតុអ្វី​បានជា​លោក​គាំទ្រ​លោក ពូ​ទីន​? ស្រាប់តែ​លោក ដូ​ណា​ល់ ត្រាំ តប​ថា លោកពូ​ទីន​ជា​បុរស​ខ្លាំង​។ ដូច​ឃើញ​ហើយ​លោក ពូ​ទីន បានទទួល​ការគាំទ្រ​រហូតដល់ ៨២​ភាគរយ​ក្នុងចំណោម​ប្រជាជន​រុស្ស៊ី​ទាំងអស់​»​។     ​

​លោក​បន្តថា​៖ «​វា​ត្រឹមត្រូវ​ហើយ ព្រោះ​សា​ដាម ហ៊ូ​សេន កាល​នៅមាន​ជីវិត​ក៏​រកបាន​សំឡេងគាំទ្រ​រហូតដល់ ៩០​ភាគរយ​ឯណោះ​។ ជាធម្មតា​ទេ​បើសិន​អ្នកគ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​, ដកសិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ និង​ចាប់​រាល់​អ្នកប្រឆាំង​ដាក់គុក វា​ប្រាកដ​ណាស់​ថា ប្រជាប្រិយភាព​អ្នក​ខ្ពស់​»​។​

​នេះ​មិនមែនជា​លើក ទីមួយ​ឡើយ​ដែល លោក ដូ​ណា​ល់ ត្រាំ សរសើរ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន និង​អះអាងថា លោក​អាច​ធ្វើការ​ជាមួយ​រុស្ស៊ី​បាន​បើ​លោក​ជាប់ឆ្នោត​។ ហើយ​វា​ក៏​មិនមែនជា​លើកទីមួយ​ដែរ ដែល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា រិះគន់​បេក្ខជន​ប្រធានាធិបតី​បក្ស​សា​ធាណ​រដ្ឋ​ដែល​លើកសរសើរ​លោក ពូ​ទីន ហើយ​បែរជា​បង្អាប់​លោក​ទៅវិញ​។​