នគរបាលបង្ក្រាបកន្លែងរកស៊ីផ្លូវភេទ នៅប្លុកប៊ូឌីងឃាងខ្លួន ៩នាក់

6 Videos


នគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួង មហាផ្ទៃ នៅយប់ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៦ នេះ បានចុះទៅបង្ក្រាបទីតាំងបើកសេវាផ្លូវភេទដុះស្លែមួយកន្លែង ស្ថិតនៅប្លុកប៊ូឌីង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រោយពីធ្វើការស៊ើបអង្កេតអស់ជាយូរមកនោះ ។

នគរបាលបង្ក្រាបកន្លែងរកស៊ីផ្លូវភេទ នៅប្លុកប៊ូឌីងឃាងខ្លួន ៩នាក់

លោកឧត្តមសេនីយ៍ត្រី លី ឡាយ អនុប្រធាននាយកដ្ឋាន បានឲ្យដឹងថា ប្រតិបត្តិការខាងលើនេះ កម្លាំងនគរបាលរបស់លោក បានឃាត់ខ្លួនមនុស្ស ៩ នាក់ ក្នុងនោះម្ចាស់ទីតាំង និង អ្នកមើលការខុសត្រូវ៣នាក់ និង នារីបម្រើសេវាផ្លូវភេទចំនួន ៦ នាក់ ព្រមទាំងដកហូត ស្រោមអនាម័យ ដែលប្រើរួច និងមិនទាន់ប្រើជាច្រើនប្រអប់ផងដែរ ។

នគរបាលបង្ក្រាបកន្លែងរកស៊ីផ្លូវភេទ នៅប្លុកប៊ូឌីងឃាងខ្លួន ៩នាក់

ស្ត្រីម្ចាស់ទីតាំង និង មេកាទាំង៣នាក់នោះ រួមមាន ទី ១ ឈ្មោះ ហ៊ាន ចាន់ អាយុ ៤៥ ឆ្នាំ ជនជាតិខ្មែរ ទី ២ ឈ្មោះ ពៅ សុខន អាយុ ៤៨ ឆ្នាំជនជាតិខ្មែរ និងទី៣ឈ្មោះ វឹក ឡាង អាយុ ២៣ ឆ្នាំជនជាតិខ្មែរ ។ មនុស្សទាំង ៩ នាក់នេះ ត្រូវបានបញ្ជូនទៅសួរនាំបន្តទៀត នៅនាយកដ្ឋាន ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

សុថាត់

នគរបាលបង្ក្រាបកន្លែងរកស៊ីផ្លូវភេទ នៅប្លុកប៊ូឌីងឃាងខ្លួន ៩នាក់នគរបាលបង្ក្រាបកន្លែងរកស៊ីផ្លូវភេទ នៅប្លុកប៊ូឌីងឃាងខ្លួន ៩នាក់នគរបាលបង្ក្រាបកន្លែងរកស៊ីផ្លូវភេទ នៅប្លុកប៊ូឌីងឃាងខ្លួន ៩នាក់នគរបាលបង្ក្រាបកន្លែងរកស៊ីផ្លូវភេទ នៅប្លុកប៊ូឌីងឃាងខ្លួន ៩នាក់