លោកយាយវ័យចំណាស់ មានជំងឺដុំសាច់ក្នុងពោះ ដង្ហោយសុំជំនួយ

6 Videos


លោកយាយាម្នាក់មានឈ្មោះ សយ ដែលមានអាយុជាង ៦០ ឆ្នាំ សព្វថ្ងៃរស់នៅលើដីគេ ក្នុងខ្ទមកំសត់ស្ថិតនៅភូមិខ្លោងទ្វារ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ កំពុងតែដង្ហោយរកជំនួយ បន្ទាប់ពីរូបគាត់មានជំងឺចង់ប្រេះពោះ និង ដុះសាច់ដុំនៅលើពោះ ដែលរស់នៅតែលតោលតែម្នាក់ឯង ។

លោកយាយវ័យចំណាស់ មានជំងឺដុំសាច់ក្នុងពោះ ដង្ហោយសុំជំនួយ

លោកយាយ សយ បានឲ្យដឹងថា បច្ចុប្បន្នលោកយាយរស់នៅចិញ្ចឹមជីវិត ដោយការដើរសុំលុយគេតាមផ្សារ និង ហូបចំណីអាហារ ដែលអ្នកភូមិជិតខាងឲ្យជាអង្ករ មី បាយ ម្ហូប ជាដើម តែអ្វីដែលពិបាកបំផុតចំពោះគាត់នោះ គឺលោកយាយមានជំងឺស្ទើរតែប្រេះក្រពះទៅហើយ ។ កាលពីមុនគាត់ធ្លាប់បានវះកាត់ម្តងហើយ ក៏ប៉ុន្តែមិនជាសះស្បើយនោះទេ ហើយឥឡូវមានដុះដុំសាច់ធំម្យ៉ាងក្នុងពោះរបស់គាត់ថែមទៀត ដែលធ្វើឲ្យគាត់ឈឺចុកចាប់ និង គ្មានលុយ ព្យាបាលជំងឺនោះទេ ។

លោកយាយវ័យចំណាស់ មានជំងឺដុំសាច់ក្នុងពោះ ដង្ហោយសុំជំនួយ

ពេលនេះទើបលោកយាយដង្ហោយសុំជំនួយសប្បុរសធម៌ ពីសប្បុរសជននានា ជាពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មេត្តាជួយព្យាបាលជំងឺរបស់គាត់ផង ដើម្បីឲ្យបានរស់នៅក្នុងដំណាក់កាលចុងក្រោយ ៕

សុថាត់

លោកយាយវ័យចំណាស់ មានជំងឺដុំសាច់ក្នុងពោះ ដង្ហោយសុំជំនួយ