រលំទ្វារដែកសង្កត់ក្មេងស្លាប់ម្នាក់ របួសម្នាក់

6 Videos


កាលពីរសៀលថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៦ នេះ នៅភូមិឈូក ឃុំទ្រា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយមានទ្វារដែកមួយផ្ទាំងបានរលំសង្កាត់លើក្មេងប្រុសម្នាក់ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែង និង ក្មេងស្រីម្នាក់ទៀតរងរបួសធ្ងន់ ។

រលំទ្វារដែកសង្កត់ក្មេងស្លាប់ម្នាក់ របួសម្នាក់

បើយោងតាមប្រជាពលរដ្ឋនៅទីនោះបានប្រាប់ឲ្យដឹងថា ម្ចាស់ផ្ទះនិងឪពុកម្តាយក្មេងប្រុសគឺជាបងប្អូនបង្កើតនឹងគ្នា ។ ម្ចាស់ផ្ទះនោះឈ្មោះ ទែន រឿន ភេទប្រុស អាយុ៣៧ឆ្នាំ ប្រពន្ធឈ្មោះ វ៉ា ផុន អាយុ ៣៦ ឆ្នាំ ឪពុកក្មេងប្រុសរងគ្រោះឈ្មោះ ទែន ឡូន អាយុ ២៦ ឆ្នាំ មានប្រពន្ធឈ្មោះ ផន ស្រីរ័ត អាយុ ២៣ ឆ្នាំ ទាំង ២ នាក់បងប្អូន និង ប្រពន្ធ បាននាំគ្នាចំណាកស្រុកទៅធ្វើជាពលករនៅប្រទេសថៃអស់ហើយ ដោយទុកផ្ទះចោល ហើយផ្ញើកូនៗនៅជាមួយបងប្អូន ។

រលំទ្វារដែកសង្កត់ក្មេងស្លាប់ម្នាក់ របួសម្នាក់

មុនពេលកើតហេតុគេឃើញក្មេងប្រុសឈ្មោះ មាន គើ ភេទប្រុស អាយុ៧ឆ្នាំ និងក្មេងស្រីឈ្មោះ ធឿន ម៉ារ៉ា អាយុ ៤ ឆ្នាំ បាននាំគ្នារុញទ្វារដែករបស់ម្ចាស់ផ្ទះឈ្មោះ ទែន រឿន ត្រូវជាអ៊ំលេង នៅពេលដែលក្មេងៗទាំង ២នាក់កំពុងតែរុញ ទ្វារដែកទៅមកលេងយ៉ាងសប្បាយរីករាយ ស្រាប់តែទ្វារដែក ១ ផ្ទាំងនោះក៏របូតផុតពីគន្លឹះរបស់វា ធ្វើឲ្យដួលរលំសង្កត់ទៅលើកុមារទាំង ២ នាក់បណ្តាលឲ្យកុមារាឈ្មោះ មាន គើ បែកក្បាលស្លាប់ភ្លាមនៅនឹងកន្លែង ឯកុមារីឈ្មោះ ធឿន ម៉ារ៉ា រងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត តែដោយរបួសធ្ងន់ធ្ងរពេកក៏បញ្ជូនបន្តរទៅកាន់ទីក្រុងភ្នំពេញ ៕

សុថាត់

រលំទ្វារដែកសង្កត់ក្មេងស្លាប់ម្នាក់ របួសម្នាក់