រឿង​​ថ្មី​របស់ Gong Yoo ចេញ​តែ​៥​ថ្ងៃ​មាន​​អ្នក​មើល​២​លាន​នាក់ តំណាង​កូរ៉េ​ទៅ​ប្រជែង​ពាន​Oscar

“The Age of Shadows” ដែល​ជា​ស្នាដៃ​របស់​អ្នក​ដឹកនាំ Kim Jee Won បាន​ក្លាយ​ជា​កំពូល​ភាពយន្ត​កូរ៉េ​មួយ​ទៀត​ដែល​បង្ហាញ​មុខ​ក្នុង​ឆ្នាំ​នេះ។

 

រឿង​​ថ្មី​របស់ Gong Yoo ចេញ​តែ​៥​ថ្ងៃ​មាន​​អ្នក​មើល​២​លាន​នាក់ តំណាង​កូរ៉េ​ទៅ​ប្រជែង​ពាន​Oscar

 

ត្រូវ​បាន​ដាក់​បញ្ចាំង​នៅ​ប្រទេស​កូរ៉េ​កាល​ពី​ថ្ងៃ​ទី​៧​ខែ​កញ្ញា ខ្សែ​ភាពយន្ត “The Age of Shadows” រក​លុយ​បាន​១៦​លាន​ដុល្លារ​ជាមួយ​ចំនួន​ទស្សនិកជន ២,១៧លាន​នាក់​ក្រោយ​រយៈ​ពេល​តែ​៥​ថ្ងៃ។ តួ​លេខ​នេះ​បាន​ក្ដោប​អស់​៧០​%​នៃ​ប្រាក់​ចំណូល​សរុប​​របស់ Box Office កូរ៉េ​ទាំង​ស្រុង​កាល​ពី​សប្ដាហ៍​មុន។ “The Age of Shadows” មាន​ការ​ចូល​រួម​ពី​សំណាក់​តារា​សម្ដែង​ជួរ​មុខ​កូរ៉េ​ដូច​ជា Song Kang Ho និងGong Yoo។ គេ​នៅ​ចាំ​បាន​ថា កាល​ពី​រដូវ​ក្ដៅ​ឆ្នាំ​នេះ Gong Yoo បាន​ទទួល​ជោគជ័យ​យ៉ាង​ធំធេង​នៅ​ពេល​រឿង “Train To Busan” ចាក់​បញ្ចាំង។

 

ជាមួយ​នឹង​ជោគជ័យ​នឹក​ស្មាន​មិន​ដល់​នេះ ក្រសួង​ភាពយន្ត​កូរ៉េ​បាន​ជ្រើស​យក “The Age of Shadows” ទៅ​ប្រកួត​នៅ Oscar ឆ្នាំ​២០១៧ នៅ​ក្នុងផ្នែក “ភាពយន្ត​និយាយ​ភាសា​បរទេស​ល្អ​បំផុត”។ មាន​អ្នក​ទស្សនា ២,១៧លាន​នាក់ “The Age of Shadows” បាន​ជាប់​ឈ្មោះ​ក្នុង​តារាង​ភាពយន្ត​កូរ៉េ​ទាំង​១០​ដែល​រក​លុយ​បាន​ច្រើន​ជាង​គេ​ក្នុង​ឆ្នាំ​២០១៦។ ស្ថិត​នៅ​លើ​កំពូល​តារាង​គឺ “រថភ្លើង​ទៅ​ប៊ូសាន” ដោយ​រឿង​មាន​ចំនួន​អ្នក​ទស្សនា​១១,៥​លាន​នាក់៕

 

រឿង​​ថ្មី​របស់ Gong Yoo ចេញ​តែ​៥​ថ្ងៃ​មាន​​អ្នក​មើល​២​លាន​នាក់ តំណាង​កូរ៉េ​ទៅ​ប្រជែង​ពាន​Oscar

 

រឿង​​ថ្មី​របស់ Gong Yoo ចេញ​តែ​៥​ថ្ងៃ​មាន​​អ្នក​មើល​២​លាន​នាក់ តំណាង​កូរ៉េ​ទៅ​ប្រជែង​ពាន​Oscar

 

រឿង​​ថ្មី​របស់ Gong Yoo ចេញ​តែ​៥​ថ្ងៃ​មាន​​អ្នក​មើល​២​លាន​នាក់ តំណាង​កូរ៉េ​ទៅ​ប្រជែង​ពាន​Oscar

 

ចុចអាន៖“រថភ្លើង​ទៅ​ប៊ូសាន” ក្លាយ​ជា​ភាពយន្ត​កូរ៉េ​រក​ចំណូល​បាន​ច្រើន​បំផុត​នៅ​វៀតណាម

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖zing