កំហឹង​អារក្ស​ (​ភាគ​ទី​១)

​ជា​យូរលង់​ណាស់​មកហើយ មាន​អ្នកជំនួញ​រតនវត្ថុ​ដ៏​ល្បី​ម្នាក់​ដែល​អ្នក​ផង​ដឹង​ថា គាត់​មាន​កម្មសិទ្ធិ​កាន់កាប់​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​ជាង​គេ​បំផុត​នៅ​ស្រុក​សួ​ម៉ាន់​រ៉ា។ ​ជា​ទម្លាប់ គាត់​តែង​បាន​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ដោយ​លេច​វាល​ចូល​ព្រៃ ឆ្លង​កាត់​តាម​តំបន់​ជា​ច្រើន ធ្វើ​ការ​ជួញដូរ​មិន​ចេះ​ខ្ជិល​ច្រអូស។

 

​រាល់​លើក បុរស​អ្នក​ជំនួញ​នេះ​តែងតែ​ធ្វើ​ដំណើរ​តាម​សេះ ហើយ​មិន​មាន​ទាសករ​ទៅ​ជាមួយ​ឡើយ។​
​ថ្ងៃ​មួយ បន្ទាប់ពី​បាន​លក់​ចេញ​អស់​នូវ​ទំនិញ​ត្បូងថ្ម​មាន​តម្លៃ​ តាម​ការ​គ្រោង​ទុក​ហើយ គាត់​ក៏​ធ្វើ​ដំណើរ​ស្រូត​វិល​ត្រឡប់​មក​ផ្ទះ មិន​ដែល​នឹក​អែអង់​ឡើយ។
​ប៉ុន្តែ​អារម្មណ៍​មួយ​ហាក់​ប្រាប់​គាត់​ឱ្យ​នឹក​ផ្ទះ​កូន​ប្រពន្ធ​យ៉ាង​ចម្លែក ដូច្នេះបន្ទាប់​ពី​គិត​ច្រើនសា គាត់​បាន​សម្រេចចិត្ត​បញ្ជា​សេះ​បត់​ចូល​ផ្លូវ​កាត់​វិញ។
​វា​ជា​ផ្លូវ​ដែល​កន្លង​មក មិត្ត​អ្នក​ជំនួញ​របស់​គាត់​ធ្លាប់​និយាយ​ប្រាប់​ថា​ឆាប់​ដល់ តែ​គាត់​មិន​ដែល​សាក ព្រោះ​មិន​ដែល​បោះបង់​ចោល​ទម្លាប់​ខ្លួន។

 

​ដោយ​នាំយក​នូវ​កាបូប​ប្រាក់​តូច​មួយ គាត់​គ្មាន​អ្វី​ក្រៅ​ពី​នំ​ក្រៀម​ថែម​មួយ​ចំនួន​ទៀត​ ឆ្ពោះ​ឆ្លង​កាត់​តាម​តំបន់​វាល​រហោស្ថាន​មួយ​ជា​កន្លែង​ដែល​គាត់​មិន​ធ្លាប់មាន​បទពិសោធន៍ ប៉ុន្តែ​គាត់​ជឿ​ថា​នឹង​អាច​ដល់​ផ្ទះ​ឆាប់​ជាង​ផ្លូវត្រង់។ ថ្ងៃ​ក្តៅ​ជា​ខ្លាំង គាត់​អាណិត​សេះ​ពេក ក៏​សុខចិត្ត​ឈប់​សិន ហើយ​ថយ​មក​អង្គុយ​នៅ​ក្រោម​ដើមឈើ​ធំ​ត្រឈៃ​គួរ​ជាទី​មនោ​រម្យ​មួយ។

 

​មុន​ពេល​ធ្មេច​ភ្នែក​សម្រាក អ្នក​ជំនួញ​រូប​នេះ​បាន​លូក​ក្នុង​បង្វេច​រាវ​បាន​នំ​ក្រៀម​មួយ​ដុំ និង​បំពង់​ទឹក មក​បរិភោគ និង​ក្រេប​យ៉ាង​ឆ្ងាញ់​សុខសាន្ត។

 

ចុច​ត្រង់​នេះ​អាន​រឿង​បន្ត…

 

កំហឹង​អារក្ស​ (​ភាគ​ទី​១)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ