មកដឹងតម្លៃសិក្សាជំនាញ​វេជ្ជសាស្ត្រ ​នៅ​​គ្រឹះ​ស្ថាន​​ឧត្ដមសិក្សា​​ទាំង៥

វេជ្ជសាស្ត្រ​​ ​ជា​ជំនាញ​សិក្សា​សំខាន់​​មួយ​ក្នុង​ចំណោម​ជំនាញ​​​ឯកទេស​ជា​ច្រើន​ ក្នុង​ទី​ផ្សារ​ការងារ​កម្ពុជា​បច្ចុប្បន្ន។ សម្រាប់​សិស្ស​ដែល​​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បាក់​ឌុប និង​មាន​បំណង​ប្រាថ្នា​ចង់​​ក្លាយ​ជា​​គ្រូ​ពេទ្យ​ឯក​ទេស​ អាច​​​ជ្រើស​រើស​​​​​គ្រឹះ​ស្ថាន​ឧត្ដម​​សិក្សា​​​​​​​​ មួយ​ចំនួន និង​តម្លៃ​សិក្សា​នៅ​ទី​នោះ៖ ​​​​​​​​​​​​​​​​​​​​

 

មកដឹងតម្លៃសិក្សាជំនាញ​វេជ្ជសាស្ត្រ ​នៅ​​គ្រឹះ​ស្ថាន​​ឧត្ដមសិក្សា​​ទាំង៥

រូបថត៖ ផ្ដល់ដោយសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

 

វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សុខាភិបាល ខ.ភ.ម ​(គ្រឹះ​ស្ថាន​ឧត្ដម​សិក្សា​សាធារណៈ)
១.មហា​វិទ្យាល័យ​វេជ្ជសាស្ត្រ​
​​​ជំនាញ​ វេជ្ជសាស្ត្រ (បរិញ្ញាបត្រ​ ៨​ឆ្នាំ) បង់​១​ឆ្នាំ ​១៤០០​ដុល្លារ ។
២.មហាវិទ្យាល័យ​ឱសថសាស្ត្រ
ជំនាញ​ ឱសថសាស្ត្រ (បរិញ្ញាបត្រ​ ៥​ឆ្នាំ) បង់​១​ឆ្នាំ​១៤០០​ដុល្លារ។​
៣. មហាវិទ្យាល័យ​ទន្តវទនសាស្រ្ត
ជំនាញ ទន្តសាស្រ្ត (បរិញ្ញាបត្រ​ ៧​​ឆ្នាំ) បង់​១​ឆ្នាំ​១៤០០​ដុល្លារ។​
សាលា​ថែ​​ទាំ​វេជ្ជសាស្ត្រ​
ជំនាញ​ គិលានុបដ្ឋាក (បរិញ្ញាបត្រ​​រង​ ៣​ឆ្នាំ) បង់​១​ឆ្នាំ​ ៨០០​ដុល្លារ។​​
ជំនាញ​ គិលានុបដ្ឋាក-ឆ្មប(បរិញ្ញាបត្រ​​រង​ ៣​ឆ្នាំ) បង់​១​ឆ្នាំ​ ៨០០​ដុល្លារ។​
ជំនាញ ឆ្មប(បរិញ្ញាបត្រ​​រង​ ៣​ឆ្នាំ) បង់​១​ឆ្នាំ​ ៨០០​ដុល្លារ។
ជំនាញ​ បច្ចេកទេស​មន្ទីរ​ពិសោធន៍​វេជ្ជសាស្ត្រ(បរិញ្ញាបត្រ​​រង​ ៣​ឆ្នាំ) បង់​១​ឆ្នាំ​ ៨០០​ដុល្លារ។

អាហារូបករណ៍​៖ (ផ្ដល់​សម្រាប់​តែ​សិស្ស​​យោធា)
ទី​តាំង៖ ផ្លូវ​ជាតិ​លេខ​៣ ភូមិ​ក្រាំង​ដូន​ទៃ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធ៍សែន​ជ័យ រាជ​ធានី​ភ្នំពេញ។
ទូរស័ព្ទ​លេខ៖ ០២៣ ៦៤៦៥ ៧៧៧ ០៩៧ ៩៧៦ ២៤៧៦ ០៩៧ ៧៨៧ ៣១៧៦ ០១១ ៩៧៨ ៣៤៧
សារ​អេឡិចត្រូនិក៖ [email protected]
គេហទំព័រ៖ www.insti-sante.edu.kh
ទំព័រ​ហ្វេសប៊ុក៖ Health Science Institute of RCAF

 

សាកលវិទ្យាល័យ​ន័រតុន ​(គ្រឹះ​ស្ថាន​ឧត្ដម​សិក្សា​ឯកជន)
មហាវិទ្យាល័យ​​វិទ្យាសាស្ត្រ​សុខាភិបាល
ជំនាញ វេជ្ជបណ្ឌិត (បរិញ្ញាបត្រ​ ៨​ឆ្នាំ​) ឆ្នាំ​ទី​១បង់ ៩០០​ដុល្លារ ទី​២​បង់​ ១២០០​ដុល្លារ ទី​៣​ដល់​ទី​៨​បង់ ១៥០០​ដុល្លារ។
ជំនាញ​ ឱសថ​ការី (បរិញ្ញាបត្រ​ ៥​ឆ្នាំ​) ឆ្នាំ​ទី​១​បង់ ៩០០​ដុល្លារ ទី​២​បង់​ ១២០០​ដុល្លារ ទី​៣​ដល់​ទី​៥​បង់ ១៥០០​ដុល្លារ។
ជំនាញ ទន្ត​បណ្ឌិត (បរិញ្ញាបត្រ​ ៧​​ឆ្នាំ) ឆ្នាំ​ទី​១​បង់ ៩០០​ដុល្លារ ទី​២​បង់​ ១២០០​ដុល្លារ ទី​៣​ដល់​ទី​៧​បង់ ១៥០០​ដុល្លារ។
ជំនាញ​ គិលានុបដ្ឋាក​ឧត្តម (បរិញ្ញាបត្រ​ ៤​​ឆ្នាំ​) ឆ្នាំ​ទី​១​បង់ ៩០០​ដុល្លារ ទី​២​បង់​ ១១០០​ដុល្លារ ទី​៣​ដល់​ទី​៤​បង់ ១២០០​ដុល្លារ។
​ជំនាញ អ្នក​បច្ចេកទេស​មន្ទីរ​ពិសោធន៍​វេជ្ជសាស្ត្រ (បរិញ្ញាបត្រ​រង​​ ៣​​​ឆ្នាំ​) ឆ្នាំ​ទី​១​បង់ ៧៥០​ដុល្លារ ទី​២​បង់ ៩០០​ដុល្លារ ទី​៣​បង់​ ៩៥០​ដុល្លារ។
អាហារូបករណ៍៖ (ពុំ​មាន​សម្រាប់​ជំនាញ​ពេទ្យ​​)
ទីតាំង​៖ ផ្លូវ​កែវ​ចិន្តា ខណ្ឌ​ជ្រោយ​ចង្វា រាជ​ធានី​ភ្នំពេញ
ទូរស័ព្ទ​លេខ៖ ០៩៣ ៨៨៨ ៥៦៩/០៩៣ ៨៨៨ ៣៥៨
សារ​អេឡិចត្រូនិក​៖ [email protected]
គេហទំព័រ​​៖ www.norton-u.com

 

សកលវិទ្យាល័យ​ចេនឡា​(គ្រឹះ​ស្ថាន​ឧត្ដម​សិក្សា​ឯកជន)
មហា​វិទ្យាល័យ​​ថែ​ទាំ​សុខភាព
ជំនាញ គិលានុបដ្ឋាក (បរិញ្ញាបត្រ​ ៤​​ឆ្នាំ) បង់​​ឆ្នាំ​មូលដ្ឋាន​ ៤០០​ដុល្លារ​ ឆ្នាំ​ទី​២​ដល់​ទី​៤​បង់ ៨៥០​ដុល្លារ
ជំនាញ​ ឆ្មប (បរិញ្ញាបត្រ​ ៤​​ឆ្នាំ) បង់​​ឆ្នាំ​មូលដ្ឋាន​ ៤០០​ដុល្លារ​ ឆ្នាំ​ទី​២​ដល់​ទី​៤​បង់ ៨៥០​ដុល្លារ
ជំនាញ​ បច្ចេកទេស​​មន្ទីរ​ពិសោធន៍ (បរិញ្ញាបត្រ​ ៤​​ឆ្នាំ) បង់​​ឆ្នាំ​មូលដ្ឋាន​ ៤០០​ដុល្លារ​ ឆ្នាំ​ទី​២​ដល់​ទី​៤​បង់ ៨៥០​ដុល្លារ
អាហារូបករណ៍​៖ (ពុំ​មាន​សម្រាប់​ជំនាញ​ពេទ្យ​​)
ទីតាំង៖ ផ្លូវ​លេខ​ ៥៧ សង្កាត់​ផ្សារ​ដើម​គ ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ
ទូរស័ព្ទ​លេខ៖ ០២៣ ៨៨៣ ២៦៩ ០១២ ៥៣៥ ០៨០
ទូរសារ​លេខ៖ ០២៣ ៨៨៣ ២៦៩
សារ​អេឡិចត្រូនិក៖ [email protected]
គេហទំព័រ​៖ ​ www.clu.com.kh

 

សាកល​វិទ្យាល័យ​អន្តរជាតិ​(គ្រឹះ​ស្ថាន​ឧត្ដម​សិក្សា​ឯកជន)
មហាវិទ្យាល័យ​​​ឱសថសាស្ត្រ
ជំនាញ​ ឱសថសាស្ត្រ (បរិញ្ញាបត្រ​ ៥​ឆ្នាំ​) ឆ្នាំ​ទី​១​បង់​ ១៥០០​ដុល្លារ​ ទី​២​ដល់​ទី​៣ ២០០០​ដុល្លារ ទី​៤ ២៥០០​ដុល្លារ ទី​៥​ ៣០០០​ដុល្លារ។ ​
មហា​វិទ្យាល័យ​ទន្តវទនសាស្រ្ត
​​​​​ជំនាញ​ ទន្តសាស្រ្ត (បរិញ្ញាបត្រ​ ៧​​ឆ្នាំ​) ឆ្នាំ​ទី​១​បង់​ ១៥០០​ដុល្លារ ទី​២​ដល់​ទី​៣ ២០០០​ដុល្លារ ទី​៤ ២៥០០​ដុល្លារ ទី​៥​ដល់​ឆ្នាំ​ទី​៧​​ ៣០០០​ដុល្លារ។ ​​
មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​ថែ​ទាំ​​វេជ្ជសាស្ត្រ
ជំនាញ​ គិលានុបដ្ឋាក (បរិញ្ញាបត្រ​ ៤​​ឆ្នាំ​) ឆ្នាំ​ទី​១ ទី​២ ទី​៣ បង់​១៥០០​ដុល្លារ​ ឆ្នាំ​ទី​៤ បង់​១៦០០​ដុល្លារ​។
ជំនាញ ឆ្មប (បរិញ្ញាបត្រ​ ៤​​ឆ្នាំ​) ឆ្នាំ​ទី​១ ទី​២ ទី​៣ បង់​១៥០០​ដុល្លារ​ ឆ្នាំ​ទី​៤ បង់​១៦០០​ដុល្លារ​។
ជំនាញ មន្ទីរ​ពិសោធន៍ (បរិញ្ញាបត្រ​ ៤​​ឆ្នាំ​) ឆ្នាំ​ទី​១ ទី​២ ទី​៣ បង់​១៥០០​ដុល្លារ​ ឆ្នាំ​ទី​៤ បង់​១៦០០​ដុល្លារ​។​
មហាវិទ្យាល័យ​​វេជ្ជសាស្ត្រ​ និង​រោគ​កុមារ
ជំនាញ​ វេជ្ជសាស្ត្រ​ទូ​ទៅ (បរិញ្ញាបត្រ​ ៨​ឆ្នាំ​) ឆ្នាំ​ទី​១​បង់​ ១៥០០​ដុល្លារ ទី​២​ដល់​ទី​៣ ២០០០​ដុល្លារ ទី​៤​ទី​៥ ២៥០០​ដុល្លារ ទី​៦ដល់​ឆ្នាំ​ទី​៨​​ ៣០០០​ដុល្លារ។
ជំនាញ រោគ​កុមារ (បរិញ្ញាបត្រ​ ៨​ឆ្នាំ​) ឆ្នាំ​ទី​១​បង់​ ១៥០០​ដុល្លារ ទី​២​ដល់​ទី​៣ ២០០០​ដុល្លារ ទី​៤​ទី​៥ ២៥០០​ដុល្លារ ទី​៦ដល់​ឆ្នាំ​ទី​៨​​ ៣០០០​ដុល្លារ។

 

អាហារូបករណ៍​៖ (១០០​ភាគ​រយ​​​ពេញ​ សម្រាប់​​តែ​សិស្ស​និទ្ទេស​ A ក្រោយ​ប្រលង​ថ្នាក់​ជាតិ​ )​​
ទីតាំង​​៖ ផ្លូវ​​ ១០១១-១៩៨៤ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​​សែន​សុខ រាជ​ធានី​ភ្នំពេញ
ទូរស័ព្ទ​លេខ៖ ០២៣ ៨៨១ ៦២៣
សារ​អេឡិចត្រូនិក៖ [email protected]
គេហទំព័រ៖ www.iu.edu.kh

 

សាកល​វិទ្យាល័យ​​​ពុទ្ធិ​សាស្ត្រ​ (គ្រឹះ​ស្ថាន​ឧត្ដម​សិក្សា​ឯកជន)
មហាវិទ្យាល័យ​​វិទ្យាសាស្ត្រ​សុខាភិបាល
ជំនាញ វេជ្ជសាស្ត្រ (បរិញ្ញាបត្រ​ ៨​ឆ្នាំ​) ​១​ឆ្នាំ បង់​១៧០០​ដុល្លារ។​​
ជំនាញ​ ឱសថសាស្ត្រ (បរិញ្ញាបត្រ​ ៥​ឆ្នាំ​) ១​ឆ្នាំ បង់​១៧០០​ដុល្លារ។
ជំនាញ​ ទន្ត​សាស្ត្រ (បរិញ្ញាបត្រ​ ៧​​ឆ្នាំ​) ១​ឆ្នាំ បង់​១៧០០​ដុល្លារ។
ជំនាញ​ គិលានុបដ្ឋាក (បរិញ្ញាបត្រ​ ៤​​ឆ្នាំ​) ១​ឆ្នាំ បង់​១៧០០​ដុល្លារ។
ជំនាញ​ ឆ្មប (បរិញ្ញាបត្រ​ ៤​​ឆ្នាំ​) ១​ឆ្នាំ បង់​១៧០០​ដុល្លារ។
ជំនាញ​ មន្ទីរ​ពិសោធន៍​វេជ្ជសាស្ត្រ (បរិញ្ញាបត្រ​ ៤​ឆ្នាំ​) ១​ឆ្នាំ បង់​១៧០០​ដុល្លារ។

អាហារូបករណ៍៖ (ផ្ដល់​ជូន​សម្រាប់​តែ​និទ្ទេស​ A ​ឆ្នាំ​២០១៦​ ១០០​ភាគ​រយ ដោយ​បាន​​ឆ្លង​ការ​​ប្រលង​​​ថ្នាក់​ជាតិ​ និង​​​បាន​ដាក់​​ឈ្មោះ​អាហារូបករណ៍​នៅ​សាកលវិទ្យាល័យ​)

 

ទីតាំង៖ ផ្ទះ​លេខ​ ៥៥ ផ្លូវ​លេខ​ ១៨០ និង​១៨៤ សង្កាត់​បឹង​រាំង ខណ្ឌ​​ដូន​ពេញ រាជធានី​ភ្នំពេញ
ទូរស័ព្ទ​លេខ៖ ០២៣ ២២១ ៦២៤ ០២៣ ២២០ ៤៧៦
សារ​អេឡិចត្រូនិក៖ [email protected]
គេហទំព័រ៖ www.puthisastra.edu.kh

 

សាកលវិទ្យាល័យ​​វិទ្យាសាស្ត្រ​សុខាភិបាល​(គ្រឹះ​ស្ថាន​ឧត្ដម​សិក្សា​សាធារណៈ)

មហាវិទ្យាល័យ​ចំនួន៤ ​៖
១.មហាវិទ្យាល័យ​​វេជ្ជសាស្ត្រ​
ជំនាញ​ វេជ្ជសាស្ត្រ
២.មហា​​វិទ្យាល័យ​​ឱសថសាស្ត្រ
ជំនាញ​ ឱសថសាស្ត្រ​
៣.មហា​វិទ្យាល័យ​ទន្តវទនសាស្រ្ត
ជំនាញ ទន្តវទនសាស្រ្ត (ជំនាញ​សិក្សា​ពី​វិទ្យាសាស្ត្រ​មាត់​ ធ្មេញ អញ្ចាញ និង​សរីរ​មួយ​ចំនួន​​នៅ​នឹង​មាត់)
៤. មហាវិទ្យាល័យ​​បច្ចេកទេស​ថែ​ទាំ​វេជ្ជសាស្ត្រ
ជំនាញ​ គិលានុបដ្ឋាក
ជំនាញ ឆ្មប
ជំនាញ​ បច្ចេកទេស​មន្ទីរ​ពិសោធន៍
ជំនាញ​ ព្យាបាល​ដោយ​ចលនា
ជំនាញ បច្ចេកទេស​វិទ្យុសាស្ត្រ។

សម្គាល់​៖ សម្រាប់​​ថ្លៃ​សិក្សា​​លើ​ជំនាញ​នីមួយ​ៗ​ គណៈកម្មការ​សកលវិទ្យាល័យ​ពុំ​ទាន់​ចេញ​ជា​ផ្លូវ​ការ​ទេ។
អាហារូបករណ៍៖ យោង​តាម​​លិខិត​លេខ​ ០៦៩ របស់​ក្រសួង​សុខាភិបាល​ ចំពោះ​សិស្ស​​និទ្ទេស​ A ភេទ​ប្រុស​ ដែល​មាន​ពិន្ទុ​សរុប​ខ្ពស់​ជាង​​គេ​លំដាប់​ពី​ទី​១ ដល់​ទី​៥ (Top 5) ក្នុង​ចំណោម​សិស្ស​ប្រុស​ទូ​ទាំង​ប្រទេស​ក្នុង​ការ​ប្រលង​បាក់​ឌុប​ឆ្នាំ​ ២០១៦ និង​ដូច​គ្នា​ចំពោះ​​​សិស្ស​​និទ្ទេស​ A ភេទ​ស្រី​នៃ​​ការ​ប្រលង​បាក់​ឌុប​ឆ្នាំ​២០១៦ ​នឹង​ទទួល​បាន​អាហារូបករណ៍​​ពី​រាជ​រដ្ឋាភិបាល​​ឲ្យ​ចូល​រៀន​​នៅ​សាកល​ វិទ្យាល័យ​​វិទ្យាសាស្ត្រ​សុខាភិបាល​។

ជ័យ​លាភី​សិស្ស​ឆ្នើម​និទ្ទេស A ទាំង​​១០​នាក់​នោះ អាច​​ជ្រើស​រើស​​ចូល​រៀន​ជំនាញ​ណា​មួយ​នៅ​សកល​វិទ្យាល័យ​ ក្នុង​នោះ​មាន ថ្នាក់​វេជ្ជបណ្ឌិត ថ្នាក់​​ទន្ត​បណ្ឌិត ​ថ្នាក់​បរិញ្ញាបត្រ​ឱសថ​សាស្ត្រ ថ្នាក់​បរិញ្ញាបត្រ​គិលានុបដ្ឋាក ថ្នាក់​បរិញ្ញាបត្រ​ឆ្មប ថ្នាក់​បរិញ្ញាបត្រ​សុខភាព​សាធារណៈ និង​ថ្នាក់​បរិញ្ញាបត្រ​រង​គ្រប់​​ផ្នែក។ ​​​​​

ទី​តាំង៖​​នៅ​ឡូត៍​​លេខ​៧៣ មហាវិថី​ព្រះ​មុនីវង្ស​ សង្កាត់​ស្រះ​ចក​ ខណ្ឌ​ដូន​ពេញ រាជ​ធានី​ភ្នំពេញ។
ទូរស័ព្ទ​លេខ៖ ០៩៣ ២៧ ៨៨ ៩៩
សារ​អេឡិចត្រូនិក​៖ [email protected]
គេហទំព័រ​៖ www.univ-sante.edu.kh ​

 

ចុចអាន៖  សិស្ស​និទ្ទេស ​A ម្នាក់​គត់​ក្នុង​ខេត្ត​ប៉ៃលិន ចង់​ស្រវា​អាហារូបករណ៍​ក្នុង​ស្រុក​មុន​បរទេស

 

អត្ថបទ៖ មាន​ រតនា