ចង់​ដឹង​អត់​ថា “ផ្លូវ​ទៅ​ស្រុក” នឹង​ចាប់​ផ្ដើម​ខេត្ត​ណា​មុន​គេ?

កាន់​តែ​ខិត​​ជិត​មក​ដល់​ហើយ ក្រុម​ការងារ​ផ្លូវ​ទៅ​ស្រុក​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ភូមិ ស្រុក ទាំង​ ២៥ រាជធានី​ ខេត្ត។ ចង់​ដឹង​អត់​ថា “ផ្លូវ​ទៅ​ស្រុក” នឹង​ចាប់​ផ្ដើម​ខេត្ត​ណា​មុន​គេ? បើ​ទៅ​ដល់​ខេត្ត​របស់​អ្នក​ហើយ ចង់​ជួប​ក្រុម​ការងារ Sabay អត់?

“ផ្លូវ​ទៅ​ស្រុក” នឹង​ធ្វើ​ដំណើរ​ ទៅ​រុក​រក​ព័ត៌មាន​មុន​គេ គឺ​ខេត្ត​តាកែវ កំពត កែប ព្រះសីហនុ កោះកុង និង ខេត្ត​កំពង់​ស្ពឺ ក្នុង​ពេល​ឆាប់​ៗ​នេះ។ នេះ​ជា​ក្រុម​ទី ១ ក្នុង​ចំណោម​ ៣ ក្រុម​ផ្សេង​ទៀត ដែល​ត្រៀម​ទៅ​យក​ព័ត៌មាន​នៅ​តាម​បណ្ដា​រាជធានី ខេត្ត ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ ដូច្នេះ តើ​អ្នក​ខេត្ត​ទាំង ៦ ខាង​លើ​ មាន​អ្វី​ចង់​ឲ្យ​ក្រុម​ការងារ​ “ផ្លូវ​ទៅស្រុក” ផ្សព្វផ្សាយ​អត់?

ចង់​ដឹង​អត់​ថា “ផ្លូវ​ទៅ​ស្រុក” នឹង​ចាប់​ផ្ដើម​ខេត្ត​ណា​មុន​គេ?

លោក ឌី ប៊ុណ្ណារ៉ា តំណាង​ក្រុម​ទី ១ នៃ​គម្រោង “ផ្លូវ​ទៅ​ស្រុក” របស់ Sabay បាន​និយាយ​ថា “យើង​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ ដើម្បី​រុករក​រឿងរ៉ាវ​នានា ដើម្បី​យក​ព័ត៌មាន​មក​ចែកចាយ​ជូន​ប្រិយមិត្ត។ វា​ជា​បេសកកម្ម​មួយ​ដែល​ចង់​បង្ហាញ​អំពី​ប្រវត្តិសាស្ត្រ សិល្បៈ វប្បធម៌​ ប្រពៃណី ម្ហូប​អាហារ​ប្រចាំ​តំបន់ និង តំបន់​ទេសចរណ៍​នានា​ជូន​អ្នក​អាន​របស់​យើង”។

“ផ្លូវ​ទៅ​ស្រុក” គឺជា​ឈ្មោះ​គម្រោង​​មួយ​ដែល​ Sabay នឹង​ផ្ដើម​យុទ្ធនាការ​ជា​កញ្ចប់​​រយៈពេល ៣ខែ ដើម្បី​ស្វែង​រក​រឿងរ៉ាវ​អាថ៌កំបាំង​គ្រប់​បែប​យ៉ាង​នៅ​តាម​ភូមិ ស្រុក​ ទូទាំង​ប្រទេស​កម្ពុជា ដើម្បី​ចេញ​ផ្សាយ​ឲ្យ​គ្រប់​គ្នា​បាន​ដឹង៕​

នរណាខ្លះ​ចង់​ជួប​ក្រុម​ការងារ “ផ្លូវ​ទៅស្រុក”? រង់ចាំ​ទាំង​អស់​គ្នាណា៎! ក្រុមការងារ “ផ្លូវ​ទៅស្រុក” នឹង​ទៅ​ដល់​ស្រុក​របស់​លោក​អ្នក​ ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ។

សូមចុចអាន៖ Sabay ត្រៀម​ផ្ដល់​ដំណឹង​សម្បូរ​បែប​ ទូទាំង​ប្រទេស​តាម​រយៈ “ផ្លូវ​ទៅ​ស្រុក”
 
សូមចុចអាន៖ តោះ! ស្ដាប់​តារា និង កីឡាករ​ល្បីៗ និយាយ​ពី​ភាព​អស្ចារ្យ​ស្រុក​កំណើត​របស់​ខ្លួន​

ដោយ៖ Sabay