បាន​ប្រាក់​រង្វាន់​ ២ សែន​ដុល្លារ​ពី​ Google បើ​អាច​ Hack ទូរសព្ទ​ Nexus 6P និង 5X

កាល​ពី​ម្សិលមិញ​ក្រុមហ៊ុន​ Google បាន​ចាប់​ដំណើរ​ការ​កម្មវិធី​ប្រកួត​ប្រជែង​មួយ​ឈ្មោះ​ Project Zero Security Contest ដោយ​​មាន​ប្រាក់​រង្វាន់​សរុប​ជា​ទឹក​ប្រាក់​ ៣ សែន​ដុល្លារ។

 

បាន​ប្រាក់​រង្វាន់​ ២ សែន​ដុល្លារ​ពី​ Google បើ​អាច​ Hack ទូរសព្ទ​ Nexus 6P និង 5X

 

ប្រាក់​រង្វាន់​នេះ​នឹង​ផ្ដល់​ជូន​នរណា​ម្នាក់​ដែល​អាច​ Hack ចូល​ទូរសព្ទ​ Nexus 6P និង​ 5X បាន​ដោយ​​ការ​ Hack អាច​ធ្វើ​បាន​តែ​តាម​រយៈ​ការ​ផ្ញើ​សារ​​ជា​អក្សរ​ចូល​ទូរសព្ទ​ ឬ តាម​រយៈ​ការ​ផ្ញើ​អ៊ីមែល​តែ​ប៉ុណ្ណោះ។ អ្នក​ដែល​ឈ្នះ​ទាំង​អស់​នឹង​ត្រូវ​អញ្ជើញ​​ឲ្យ​ពណ៌នា​ពី​វិធី Hack ដោយ​នឹង​​យក​ទៅ​ចុះ​ផ្សាយ​លើ​​ទំព័រ Project Zero Blog។

 

អ្នក​ឈ្នះ​​លេខ​រៀង​ទី​​មួយ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ ២ សែន​ដុល្លារ ចំណែក​ឯ​​អ្នក​លេខ​ពីរ​ទទួល​បាន​ប្រាក់​រង្វាន់​ ១ សែន​ដុល្លារ៕

 

ចង់​ដឹង​ព័ត៌មាន​លម្អិត​ពី​កម្មវិធី​ប្រកួត​អាច​ចុច​ត្រង់​នេះ

 

ចុច​អាន៖ Facebook​ ​សហការ​នឹង​សារព័ត៌មាន​ធំ​ៗ​ ​លុប​ព័ត៌មាន​ក្លែងក្លាយ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ TNW​​​​​​​​​​​