ព័ត៌មាន​ទើប​បញ្ចេញ “សិស្ស​ប្អូន​សំណព្វចិត្ត” រក​ចំណូល​​​បាន​ខ្ពស់​ហួស​ការ​រំពឹង​ទុក

តាម​រយៈ​បទ​សម្ភាសន៍​ពិសេស​ជាមួយ​អ្នកនិពន្ធ​ផ្ទាល់​រឿង “សិស្ស​ប្អូន​សំណព្វ​ចិត្ត” រក​ចំណូល​បាន​ខ្ពស់​ជាង ២០ម៉ឺន​ដុល្លារ ហួស​ការ​រំពឹង ក្រោយ​ចាក់​បញ្ចាំង​ប្រមាណ​១ខែ។

 

ព័ត៌មាន​ទើប​បញ្ចេញ “សិស្ស​ប្អូន​សំណព្វចិត្ត” រក​ចំណូល​​​បាន​ខ្ពស់​ហួស​ការ​រំពឹង​ទុក

 

កាល​ដើម​ឆ្នាំ​២០១៦ ភាពយន្ត​ខ្មែរ “សិស្ស​ប្អូន​សំណព្វ​ចិត្ត” ឬ “My Junior My Crush” របស់​ផលិតកម្ម Rock បាន​អង្រួន​ចិត្ត​យុវវ័យ ក្នុង​នោះ​បើ​តាម​ព័ត៌មាន​រោងភាពយន្ត​ Major Cineplex by Cellcardរឿង​នេះ ឈរ​លើ​កំពូល​តារាង​​ក្នុង​នាម​ជា​ភាពយន្ត​មាន​អ្នក​ទស្សនា​ច្រើន​ជាង​គេ ​ដោយ​​វ៉ាដាច់​ភាពយន្ត​បរទេស​គ្រា​នោះ “Dead Pool” និង​ “ស្អឹង​មិន​ដី” របស់​ប្រទេស​ថៃ​ផង។

 

ចំណាត់​ថ្នាក់​នេះ ក្រោយ​ពេល​ចាក់​បញ្ចាំង​១​សប្ដាហ៍​ដំបូង។ លោក សៅ សុខនី នាយក​ប្រតិបត្តិ​រោងភាពយន្ត ប្រាប់​ថា​ ជា​រឿង​កម្រ​ណាស់​សម្រាប់​ភាពយន្ត​ក្នុង​ស្រុក​ដែល​​បាន​ចំណាត់​ថ្នាក់​បែប​នេះ។ ដោយ​សារ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ដូច្នេះ “សិស្ស​ប្អូន​សំណព្វ​ចិត្ត” រក​ចំណូល​បាន​ជាង ២០ម៉ឺន​ដុល្លារ​អាមេរិក នេះ​បើ​តួលេខ​​​បញ្ចេញ​ដោយ​កញ្ញា ស៊ា រស្មី អ្នកនិពន្ធ​ខ្សែ​ភាពយន្ត​ខាង​លើ។

 

ព័ត៌មាន​ទើប​បញ្ចេញ “សិស្ស​ប្អូន​សំណព្វចិត្ត” រក​ចំណូល​​​បាន​ខ្ពស់​ហួស​ការ​រំពឹង​ទុក

 

 កញ្ញា ស៊ា រស្មី អ្នកនិពន្ធ និង​ដឹកនាំ​រឿង “សិស្ស​ប្អូន​សំណព្វ​ចិត្ត”

 

កញ្ញា បន្ត​ថា តួលេខ​ចំណូល​នេះ សរុប​​ក្រោយ​ស្នាដៃ​ភាពយន្ត​ទី​២​នេះ​របស់​កញ្ញា បញ្ចប់​ការ​​ចាក់​បញ្ចាំង​​នៅ​គ្រប់​រោងភាពយន្ត​ទំនើប​ៗ​នៅ​រាជធានី និងខេត្ត​មាន​សក្ដានុពល​មួយ​ចំនួន។ “និយាយ​តែ​រោង​នៅភ្នំពេញ​យើង គឺ​អាច​ចាក់​បញ្ចាំង​ដល់​ទៅ​១​ខែ​ឯណោះ​បង ដែល​ជា​លើក​ទី​១​សម្រាប់​ភាពយន្ត​ក្នុង​ផលិតកម្ម​យើង ហើយ​​យើង​រក​បាន​ជាង ២០ម៉ឺន​ដុល្លារ​ឯណោះ”។

 

ក្រោយ​ជោគជ័យ​លើ​ស្នាដៃ​ទី​២ អ្នក​និពន្ធ​វ័យ ២៦​ឆ្នាំ​រូប​នេះ ប្រាប់​ថា នាង​ក៏​បាន​ត្រៀម​ស្នាដៃ​ទី​៣​រួច​ហើយ ដោយ​ទើប​ក្រុង​ពាលី​ចេញ​ថត​សប្ដាហ៍​មុន​នេះ គឺ​​រឿង “ខូច​ចិត្ត​អាជីព” ដែល​អ្នក​និពន្ធ​រូប​នេះ ​អះអាង​ថា កាន់​តែ​ប្រសើរ​ជា​ស្នាដៃ​ទី​២​ទៅ​ទៀត៕

 

ទស្សនា និង​ស្ដាប់​លម្អិត វីដេអូ​សម្ភាសន៍ ស៊ា រស្មី ជាមួយ Sabay

 

 

ចាប់បាន​អ្នក​លួច Live រឿង “ចន្ទ្រា” និង “រថភ្លើង​ទៅ​ប៊ូសាន” នៅ Major Cineplex by Cellcard

 

អត្ថបទ៖ ទារិកា