Real ​ស៊ុត​២​គ្រាប់​ចុង​ម៉ោង​ឈ្នះ​ Sporting ​កក្រើក​កីឡដ្ឋាន​ Bernabeu

ក្រុម​ការពារ​តំណែង​ជើង​ឯក​​ស្ដេច​ស Real Madrid ​បាន​យក​ឈ្នះ​លើ​ Sporting Lisbon ​២-១ ​ក្នុង​ការ​ប្រកួត​ UEFA Champions League ​យប់​មិញ​​នៅ​ចុង​ម៉ោង​នាទី​៩០+៤ ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ហ៊ោ​កក្រើក​កីឡដ្ឋាន​ Bernabeu។

 

Real ​ស៊ុត​២​គ្រាប់​ចុង​ម៉ោង​ឈ្នះ​ Sporting ​កក្រើក​កីឡដ្ឋាន​ Bernabeu

 

ក្រុម​ភ្ញៀវ​​បាន​នាំ​មុខ​ ១-០ មុន​ដោយ​ការ​ស៊ុត​របស់​ Bruno Cesar ​នាទី​៤៨ ប៉ុន្តែ​នៅ​នាទី​៨៩ Cristiano Ronaldo ​បាន​ស៊ុត​បាល់​ហ្វ្រីឃីក​​លើ​ក្រុម​ចាស់​ជួយ​ Real តាម​ស្មើ​បាន​វិញ មុន​ពេល​​ខ្សែ​ប្រយុទ្ធ Alvaro Morata ​លោត​តែត​គ្រាប់​ជ័យ​ជម្នះ​នាទី​៩០+៤ ​យ៉ាង​ល្អ​ ក្រោយ​ James Rodriguez ​លើក​បាល់​កាត់​ឲ្យ។

 

ចំណែក​ឯ​លទ្ធផល​​សំខាន់ៗ​ផ្សេង​ទៀត​​ ​ក្រុម​អង់គ្លេស Manchester City ​ឈ្នះ​ក្រុម​អាល្លឺម៉ង់​ Borussia Moenchengladbach ​៤-០, Tottenham Hotspur ​ចាញ់​ក្រុម​បារាំង​ Monaco ​១-២ និង​ក្រុម​ជើង​ឯក​អង់គ្លេស​ Leicester City ឈ្នះ​​ក្រុម​បែលហ្សិក​ Club Brugge​ ៣-០៕

 

Real ​ស៊ុត​២​គ្រាប់​ចុង​ម៉ោង​ឈ្នះ​ Sporting ​កក្រើក​កីឡដ្ឋាន​ Bernabeu

 

Real ​ស៊ុត​២​គ្រាប់​ចុង​ម៉ោង​ឈ្នះ​ Sporting ​កក្រើក​កីឡដ្ឋាន​ Bernabeu

 

Real ​ស៊ុត​២​គ្រាប់​ចុង​ម៉ោង​ឈ្នះ​ Sporting ​កក្រើក​កីឡដ្ឋាន​ Bernabeu

 

Real ​ស៊ុត​២​គ្រាប់​ចុង​ម៉ោង​ឈ្នះ​ Sporting ​កក្រើក​កីឡដ្ឋាន​ Bernabeu

 

Real ​ស៊ុត​២​គ្រាប់​ចុង​ម៉ោង​ឈ្នះ​ Sporting ​កក្រើក​កីឡដ្ឋាន​ Bernabeu

 

Real ​ស៊ុត​២​គ្រាប់​ចុង​ម៉ោង​ឈ្នះ​ Sporting ​កក្រើក​កីឡដ្ឋាន​ Bernabeu

 

 

 

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ BBC