Ronaldo ​បំបែក​កំណត់ត្រា​ថ្មី​​នៅ​ UEFA Champions League

Cristiano Ronaldo ​​តារា​ឆ្នើម​ក្រុម​ស្ដេច​ស Real Madrid ​​បាន​ជាប់​កំណត់ត្រា​ថ្មី​​ ក្លាយ​ជា​កីឡាករ​ដែល​ស៊ុត​បាល់​ហ្វ្រីឃីក​​ចូល​ទី​បាន​ច្រើន​ជាង​គេ​បំផុត​​ក្នុង​ប្រវត្តិសាស្ត្រ​​​ (១២​គ្រាប់) នៅ​​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប​ UEFA Champions League ​បន្ទាប់​ពី​ស៊ុត​ចូល​ទី​​ក្រុម​ Sporting Lisbon ​យប់​មិញ​ទៀត។

 

Ronaldo ​បំបែក​កំណត់ត្រា​ថ្មី​​នៅ​ UEFA Champions League

Cristiano Ronaldo ទាត់បាល់ហ្វ្រីឃីកយប់មិញ

 

Ronaldo ​​ស៊ុត​បាល់​ហ្វ្រីឃីក​ទម្លុះ​ដៃ​អ្នកចាំទី​ Rui Patricio ​របស់​ក្រុម​ Sporting ​នៅ​នាទី​៨៩​ ​​ជួយ​ Real តាម​ស្មើ​ ១-១ ​និង​ចប់​ការ​ប្រកួត​ឈ្នះ​ ២-១។ ​១​គ្រាប់​ហ្វ្រីឃីក​របស់​ CR7 ​យប់​មិញ​ មាន​ន័យ​ថា​​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​រូប​នេះ​ បាន​ជាប់​កំណត់ត្រា​​ស៊ុត​បាល់​ហ្វ្រីឃីក​បាន​ច្រើន​ជាង​គេ​នៅ​ UEFA Champions League ចំនួន​១២​គ្រាប់​ លើស​ Alessandro Del Piero ​​អតីត​កីឡាករ​ Juventus (១១​គ្រាប់), Juninho អតីត​កីឡាករ​ Lyon (១០​គ្រាប់) និង​​ Rivaldo ​អតីត​កីឡាករ​ Barcelona (៨​គ្រាប់)៕

 

Ronaldo ​បំបែក​កំណត់ត្រា​ថ្មី​​នៅ​ UEFA Champions League

 

Ronaldo ​បំបែក​កំណត់ត្រា​ថ្មី​​នៅ​ UEFA Champions League

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ 101GreatGoals