ក្មេង​ស្រី​តូច​ម្នាក់​សុខ​ចិត្ត​យក​អាហារ​របស់​ខ្លួន​ឲ្យ​បុរស​អនាថា​នៅ​ក្រៅ​ភោជនីយដ្ឋាន

ក្មេងស្រីដ៏គួរឲ្យស្រលាញ់ម្នាក់ដែលមានឈ្មោះថា Ella បានបង្ហាញនូវអំពើល្អមួយដែលធ្វើឲ្យអ្នកលេងបណ្ដាញសង្គម Facebook ជាច្រើនកោតសរសើរ។

នៅក្នុងវីដេអូដែលថតដោយឪពុករបស់នាងបានបង្ហាញថា Ella បានសុំឪពុកនាងយកអាហារទៅឲ្យបុរសអនាថាម្នាក់ដែលនៅខាងក្រៅភោជ្ជនីយដ្ឋនាដែលពួកគេកំពុងបរិភោគអាហារ ឪពុករបស់គេមិនត្រឹមតែមិនបានហាមឃាត់នោះទេ គាត់បានថែមទាំងជំរុញនាងឲ្យធ្វើទៀតផង។

បន្ទាប់មកនាងក៏បានកាន់ចានអាហាររបស់ខ្លួន(អាហារថ្មី) ទៅក្រៅភោជនីយដ្ឋាន ហើយប្រគល់វាឲ្យទៅបុរសអនាថាម្នាក់នោះ បន្ទាប់ពីប្រគល់ឲ្យបុរសអនាថានោះរួច នាងក៏បានដើរចូលមកខាងក្នុងវិញ ហើយលួចសន្លឹងមើលទៅក្រៅសំដៅទៅកាន់បុរសអនាថាដែលនាងប្រគល់អាហារនោះជាមួយនឹងទឹកមុខ អាណិតអាសូរបុរសនោះ ក៏ដូចជារីករាយជាមួយនឹងអំពើល្អដែលនាងបានធ្វើ៕

ក្មេង​ស្រី​តូច​ម្នាក់​សុខ​ចិត្ត​យក​អាហារ​របស់​ខ្លួន​ឲ្យ​បុរស​អនាថា​នៅ​ក្រៅ​ភោជនីយដ្ឋាន

  • ក្មេង​ស្រី​តូច​ម្នាក់​សុខ​ចិត្ត​យក​អាហារ​របស់​ខ្លួន​ឲ្យ​បុរស​អនាថា​នៅ​ក្រៅ​ភោជនីយដ្ឋាន已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/09/15  Category:ចំនេះដឹង
Tags: