Leicester ឈ្នះយ៉ាងរីករាយនៅថ្ងៃបើកឆាក ខណៈ Monaco ផ្តួល Spurs(មានវិដេអូ)

ដំណើរផ្សងប្រេងដ៏អស្ចារ្យរបស់ក្រុម Leicester City បានឈានចូលទំព័រមួយផ្សេងទៀត ក្រោយពីពួកគេបានកត់ត្រាជ័យជម្នះដ៏ងាយក្នុងលទ្ធផល ៣-០ ក្នុងការប្រកួតក្របខ័ណ្ឌ Champions League ជាលើកទី១របស់ពួកគេកាលពីថ្ងៃពុធ ខណៈដែលក្រុម Monaco ផ្តួលក្រុម Tottenham ២-១ នៅកីឡដ្ឋាន Wembley ពីមុខអ្នកគាំទ្រដ៏ច្រើនកុះករសម្រាប់ក្លិបរបស់អង់គ្លេសមួយនេះ។

Jakub-Jankto

ប៉ុន្តែ លទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍ជាងគេនោះគឺការប្រកួតរបស់ក្រុម Leicester ដែលបានធ្វើឲ្យកីឡាបាល់ទាត់ពិភពលោកភ្ញាក់ផ្អើលកាលពីរដូវកាលមុន ក្រោយពួកគេបានចាកចេញពីបេក្ខភាពក្រុមស្ថិតក្នុងតំបន់កាត់ចោលដើម្បីឈ្នះពាន Premier League ក្នុងរយៈពេល១២ខែក្រោយមក។

លោក Claudio Ranieri អ្នកចាត់ការទូទៅសញ្ជាតិអ៊ីតាលីរបស់ក្រុម Leicester បានឲ្យដឹងថា៖ «ចាប់តាំងពីឱកាសទី១ យើងបានរកគ្រាប់បាល់បញ្ចូលទី ហើយចាប់តាំងពីពេលនោះមក យើងបានគ្រប់គ្រងការប្រកួតនេះ ហើយ Brugge បានគ្រប់គ្រងបាល់។ យើងបានលេងតាមរបៀបរបស់យើង។ វាជារឿងដ៏ល្អក្នុងការចាប់ផ្តើមយុទ្ធនាការរបស់យើងជាមួយនឹងជ័យជម្នះ»៕

សូមទស្សនាវិដេអូ Club Brugge vs Leicester City

សូមទស្សនាវិដេអូ Tottenham vs Monaco

ប្រភពព័ត៌មាន៖ Channel News Asia

The post Leicester ឈ្នះយ៉ាងរីករាយនៅថ្ងៃបើកឆាក ខណៈ Monaco ផ្តួល Spurs(មានវិដេអូ) appeared first on CamboSport.