Mourinho ដក​ Rooney ចេញ​ពី​បញ្ជី​កីឡាករ​២០​នាក់​ទៅ Europa League

Wayne Rooney ត្រូវ​ដក​ឈ្មោះ​ចេញ​ពី​បញ្ជី​កីឡាករ​ទាំង​២០​នាក់​របស់​ Manchester United ធ្វើ​ដំណើរ​ទៅ​ប្រកួត​ជាមួយ Feyenoord ក្នុង​កម្មវិធី Europa League ពូល A។

 Mourinho ដក​ Rooney ចេញ​ពី​បញ្ជី​កីឡាករ​២០​នាក់​ទៅ Europa LeagueRooney

 

ថ្វីបើបាន​ចូល​រួម​ហ្វឹក​ហាត់​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ក៏​ដោយ ​ប៉ុន្តែ​ប្រធាន​ក្រុម​វ័យ​៣០​ឆ្នាំ​ត្រូវ​លោក Mourinho ដក​ចេញ ​រួម​ទាំង​កីឡាករ​មួយ​ចំនួន​ទៀត​មាន​ Luke Shaw, Antonio Valencia និង Jesse Lingard។

 

មូលហេតុ​នាំ​ឲ្យ​មាន​ការ​សម្រេច​ចិត្ត​ដូច្នេះ​ត្រូវ​អ្នក​ចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់​បកស្រាយ​ថា ព្រោះ​លោក​ចង់​ឲ្យ Rooney សម្រាក​ត្រៀម​ប៉ះ​ Watford នៅ​ថ្ងៃ​អាទិត្យ​។ “Rooney លេង​គ្រប់​ប្រកួត​តាំង​ពី​បើក​រដូវ​កាល​មក​។ គេ​បាន​លេង​៩០​នាទី​សប្ដាហ៍​មុន និង​៩០​នាទី​ឲ្យ​ជម្រើស​ជាតិ ដូច្នេះ​ខ្ញុំ​ចង់​ឲ្យ​ Rooney សម្រាក​ឲ្យ​បាន​ច្រើន​៕”

 

Mourinho ដក​ Rooney ចេញ​ពី​បញ្ជី​កីឡាករ​២០​នាក់​ទៅ Europa League

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ BBC