​អ្វី​ទៅជា ការ​កាត់​ចុង​?

​អ្វី​ទៅជា ការ​កាត់​ចុង​?

​រាល់​ក្មេងប្រុស ដែល​កើត​មក​ទាំងអស់ សុទ្ធតែ​មាន​ស្បែក​គ្រប​ក្បាល​លិង្គ​របស់​ពួកគេ​។ ស្បែក​គ្រប​ក្បាល​លិង្គ​នេះដែរ ភាគច្រើន គឺ​នៅតែ​បន្ត​គ្របពីលើ​លិង្គ​ជានិច្ច ទោះបីជា​គេ​ធំ​ហើយ​ក៏​ដោយ ប៉ុន្តែ ក៏​មាន​ក្មេង​ខ្លះ​ព្រលាត​’​ចេញ​បាន​ដែរ​។ ការ​កាត់​ចុង មានន័យ​ថា ជាការ​កាត់​ស្បែក​គ្រប​ក្បាល​លិង្គ​នេះ កុំឲ្យ​វា​បន្ត​ស្អិត​ជាប់ទៀត ព្រមទាំង​ងាយស្រួល ដល់​ការសម្អាត​ផងដែរ​។

​ការ​កាត់​ចុង​ត្រូវបាន​ធ្វើឡើង ទៅតាម​ហេតុផល​ជាច្រើន ដូចជា ៖
•​    ​ប្រពៃណី​សាសនា​របស់​គ្រួសារ​
•​    ​ទំនៀមទម្លាប់​របស់​គ្រួសារ​
•​    ​វប្បធម៌​
•​    ​ការ​កាត់​ស្បែក​គ្រប​ក្បាល​លិង្គ អាច​ធ្វើ​ឡើង​ដោយសារតែ​បញ្ហា​ជំងឺ​ក៏មាន​ដែរ​។
 

ជាធម្មតា ការវះកាត់​បែបនេះ ត្រូវ​ធ្វើឡើង​ដោយ​គ្រូពេទ្យ ជាពិសេស នៅពេល​ក្មេងប្រុស​នោះ​អាយុ​ក្រោម ១០ ឆ្នាំ​។ យ៉ាងណាមិញ ការវះកាត់​ណា ក៏​ដូចគ្នា​ដែរ គឺ​ចៀស​មិន​ផុត​ពី​ការឈឺចាប់ និង​ហូរឈាម ឬ​ខូចខាត​ដល់​លិង្គ​ទេ ប៉ុន្តែ សម្រាប់​សម័យ​បច្ចុប្បន្ន​នេះ មិនសូវ​មាន​ការឈឺចាប់ ហូរឈាម និង​ខូច​ខាង​លិង្គ​ដូច​មុន​ទេ​។

​ពេលខ្លះ សម្រាប់​ក្មេងប្រុស​អាយុ​ច្រើន និង​បុរស​តែម្តង គួរតែ​ធ្វើការ​កាត់​ស្បែក​គ្រប​ក្បាល​លិង្គ​នេះដែរ​។ បើសិនជា​អ្នកត្រូវការ​មែន ការវះកាត់​ដោយ​ប្រើ​ថ្នាំស្ពឹក នឹង​ជួយ​បំបាត់​ការឈឺចាប់​បាន​យ៉ាង​ល្អ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។