​តើ​អាច​មាន​ផ្ទៃពោះ​ទេ បើ​ខ្ញុំ​រួមភេទ​ក្នុង​ពេល​មក​រដូវ ដោយ​មិន​បាន​ការពារ​?

​តើ​អាច​មាន​ផ្ទៃពោះ​ទេ បើ​ខ្ញុំ​រួមភេទ​ក្នុង​ពេល​មក​រដូវ ដោយ​មិន​បាន​ការពារ​?

កាលពីមុន យើងខ្ញុំ​បាន​បង្ហាញ​រួចមកហើយ​ថា ការ​មាន​ផ្ទៃពោះ អាច​កើតឡើង​បាន លុះត្រាតែ​មេ​ជីវិត​ញី និង​ឈ្មោល​ជួបគ្នា ក្រោយ​ពី​ជ្រុះ​អូ​វ៉ុល ហើយ​ពេល​វេលា​មួយ​នេះ តែងតែ​មិន​កើត​មាន ក្នុងពេល​ធ្លាក់​ឈាមរដូវ​ទេ​។

ទោះបីជា​យ៉ាងណា​ក៏ដោយ ថ្វី​បើ​ការ​រួមភេទ​ក្នុង​ពេល​មក​រដូវ ហើយ​មិន​បាន​ការពារ ធ្វើឲ្យ​អត្រា​នៃ​ការ​មាន​ផ្ទៃពោះ តិច​បំផុត​ក៏ដោយ តែ​ស្ត្រី​នៅតែ​អាច​ប្រឈម នឹង​ការ​មាន​ផ្ទៃពោះ​ដដែល​។

​ម្លេះ​ហើយ បើសិន​ជា​អ្នក មិន​ចង់​ឲ្យ​រឿងនេះ​កើតឡើង​ទេ ចូរ​និយាយ​ជាមួយ​ឪពុក​ម្តាយ ឬ​គ្រូពេទ្យ អំពី​វិធី​ពន្យារកំណើត​មួយចំនួន ដែល​អាច​ធ្វើបាន ដើម្បី​បង្ការ​ទៅ ជាពិសេស ថ្នាំ​គ្រាប់​ពន្យារកំណើត​បន្ទាន់​តែម្តង​។ ជាមួយគ្នានេះដែរ យក​ល្អ គួរតែ​ការពារ​ខ្លួនឯង ពី​ការឆ្លង​ជំងឺ​កាមរោគ​ផង ដូច្នេះ អ្នក​គួរតែ​សុំ​ឲ្យ​គ្រូពេទ្យ ធ្វើតេស្ត​រក​ជំងឺ​នេះ ដើម្បី​ឲ្យ​ច្បាស់​ថា អ្នក​មាន​សុវត្ថិភាព​ពេញលេញ​ហើយ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។