ដឹងថា​ឧទ្យាន​ធំជាងគេ​ក្នុងរាជធានី​ភ្នំពេញ​​មានទីតាំង​នៅឯណាទេ​?​

វា​ពិតជា​វិ​សេស​វិសាល​ខ្លាំងណាស់​ដែលរាជ​ធានី​ភ្នំពេញ​របស់យើង​មាន​ទីតាំង​សួន​ច្បារ​ធម្មជាតិ​ដ៏ស្រស់​បំព្រង​ធំជាង​គេមួយ​កន្លែង​ដែលអាច​និយាយ​បានថា​ មានមនុស្ស​ភាគច្រើន​មិនដែល​បានដឹង ​និង​បាន​ឃើញ​​ដោយ​ផ្ទាល់​ភ្នែក​អំពី​ទេសភាព​ដ៏ស្រស់​ស្អាត​នៃ​សួនច្បារ​មួយនេះ ​។​ តើ​អ្នកដឹង​ថា​សួនច្បារ​ដ៏ធំជាង​​គេ​នេះមាន​ទីតាំង​នៅឯណា​ដែរទេ​?​
កាល​ពីថ្ងៃ​ទី១០ ​ខែសីហា​ ឆ្នាំ២០១៦​កន្លង​ទៅនេះ ​ទំព័រ​បណ្ដាញ​សង្គម​របស់ស្ថានទូត​បារាំង​ប្រចាំ​នៅកម្ពុជា​​ បាន​បង្ហោះ​នូវ​រូបភាព​នៃ​ទេសភាព​ដ៏ស្រស់​ស្អាត​នៃសួន​ច្បារ​ក្នុង​​បរិវេណស្ថានទូត​ ដែល​ស្ថានទូត​បារាំង​បាន​ដាក់​នាម​ឱ្យថាជា៖​ “សួនច្បារ​ធម្មជាតិ​ធំជាង​គេក្នុង​រាជធានីភ្នំពេញ​” ​ដែល​ទំហំ​របស់​វា​លាត​សន្ធឹង​លើផ្ទៃ​ដីប្រមាណ ​៤.៥​ហិកតា​ ឯណោះ ​។ ស្រប​ពេល​ជាមួយ​គ្នា​នេះដែរ​ ស្ថានទូត​បារាំង​ក៏បាន​បើក​ឱកាស​ដល់​សាធារណៈ​ជន​ទាំង​អស់​បាន​ចូលរួម​ទស្សនា​កម្សាន្ត​នូវ​ទេសភាព​ដ៏ស្រស់​ត្រកាល​នៃសួន​ច្បារ​មួយនេះ​នៅថ្ងៃសៅរ៍​ ទិ១៧ ​ខែកញ្ញា​ខាងមុខ​ ៕​

ដឹងថា​ឧទ្យាន​ធំជាងគេ​ក្នុងរាជធានី​ភ្នំពេញ​​មានទីតាំង​នៅឯណាទេ​?​ដឹងថា​ឧទ្យាន​ធំជាងគេ​ក្នុងរាជធានី​ភ្នំពេញ​​មានទីតាំង​នៅឯណាទេ​?​ដឹងថា​ឧទ្យាន​ធំជាងគេ​ក្នុងរាជធានី​ភ្នំពេញ​​មានទីតាំង​នៅឯណាទេ​?​ដឹងថា​ឧទ្យាន​ធំជាងគេ​ក្នុងរាជធានី​ភ្នំពេញ​​មានទីតាំង​នៅឯណាទេ​?​ដឹងថា​ឧទ្យាន​ធំជាងគេ​ក្នុងរាជធានី​ភ្នំពេញ​​មានទីតាំង​នៅឯណាទេ​?​
ដោយ៖ ឈូកស
ប្រភព៖ ស្ថានទូតបារាំង