គម្រូ​ស្ពាន​អាកាស​នៅរង្វង់​មូល​ចោមចៅ​ចេញ​ជារូបរាងហើយ​

ដើម្បី​សម្រួល​ដល់ការ​កក​ស្ទះចរាចរណ៍​ប្រចាំថ្ងៃ ​ដែល​បណ្ដាល​មក​ពី​កំណើន​ឥតឈប់​ឈរ​នៃយានយន្ត​ក្នុង​រាជធានី​ភ្នំពេញ​គួរ​​ឱ្យ​កត់​សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ​ ។ ​ជាក់ស្ដែង​គឺនៅតាម​បណ្ដោយ​ផ្លូវ​ក្បែរ​ព្រលាន​យន្តហោះ​ភ្នំពេញ ​រហូត​ដល់​រង្វង់​មូលចោមចៅ​ និង​តទៅ​ដល់​ជម្ពូវន្ត ​ការកក​ស្ទះចរាចរណ៍​បានក្លាយ​ជាក្ដី​ក្រហល់​ក្រហាយ​សម្រាប់​ប្រជាជន​ដែល​ឧស្សាហ៍​ធ្វើដំណើរ​នៅ​​តាម​ផ្លូវនេះ ​។​ 
ដោយសារ​តែឃើញ​ពីស្ថាន​ភាពនៃ​ការកក​ស្ទះ​ចរាចរណ៍នេះ​ សាលារាជ​ធានី​ភ្នំពេញ​បាន​ដាក់​ចេញ​នូវ​គ​ម្រោង​កសាង​ស្ពានអាកាស​ និង​ស្ពាន​ក្រោម​ដី​ដើម្បី​សម្រួល​ដល់​ចរាចរណ៍​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​កុំ​ឱ្យ​មានការ​កកស្ទះ​ខ្លាំងពេក​ ។​ ខាងក្រោម​នេះ​គឺជា​គម្រូ​នៃ​ប្លង់ស្ពាន​ក្រោមដី ​និងលើ​អាកាស​ទាំង៣គម្រូ​ ដែលគ្រោង​នឹង​សាងសង់​នាពេល​ដ៏ខ្លី​ខាងមុខ​ ៕​

គម្រូ​ស្ពាន​អាកាស​នៅរង្វង់​មូល​ចោមចៅ​ចេញ​ជារូបរាងហើយ​គម្រូ​ស្ពាន​អាកាស​នៅរង្វង់​មូល​ចោមចៅ​ចេញ​ជារូបរាងហើយ​គម្រូ​ស្ពាន​អាកាស​នៅរង្វង់​មូល​ចោមចៅ​ចេញ​ជារូបរាងហើយ​

ឈូក ស
Coolfm