ទេព រិន្ទដារ៉ូ ត្រៀមថតខ្សែភាពយន្តឱ្យអូស្ត្រាលី

6 Videos


តាមរយៈភាពយន្តខ្នាតធំនៅក្នុងរឿង «ចន្ទ្រា»កាន់តែធ្វើឲ្យលោក ទេព រិន្ទដារ៉ូ លេចធ្លោខ្លាំងឡើងថែមមួយកម្រិតទៀត ចុងក្រោយនេះលោក ទេព រិន្ទដារ៉ូ ថែមទាំងបានប្រាប់ថា លោកត្រៀមថតរឿងថ្មីមួយទៀតឲ្យខាងអូស្ត្រាលី ។ លោក ទេព រិន្ទដារ៉ូ ធ្លាប់សម្តែងរឿងឲ្យផលិតកម្មក្នុងនិងក្រៅប្រទេសជាច្រើន ដូចជាប្រទេស ហ្វីលីពីន បារាំង ម៉ាឡេស៊ី និងប្រទេសជាច្រើនទៀត ។ ដោយឡែកថ្មីៗនេះលោក ទេព រិន្ទដារ៉ូ ទើបតែទទួលថតរឿងថ្មីមួយ ដែលដឹកនាំសម្តែង ដោយខ្មែរនៅប្រទេសអូស្ត្រាលី ។

ទេព រិន្ទដារ៉ូ ត្រៀមថតខ្សែភាពយន្តឱ្យអូស្ត្រាលី

លោក ទេព រិន្ទដារ៉ូ ពុំបានចាំចំណងជើងរឿងនោះទេ គ្រាន់តែលោកដឹងថា ភាពយន្តនោះគឺជាភាពយន្តខ្នាតធំ ដែលដឹកនាំសម្តែង ដោយខ្មែរនៅប្រទេសអូស្ត្រាលី ។ លោក ទេព រិន្ទដារ៉ូ ពិតជារំភើបចិត្តខ្លាំងណាស់ ដែលផលិតករជាច្រើន នៅតែពេញចិត្តអញ្ជើញលោកឲ្យសម្តែងជាបន្តបន្ទាប់ ។ បើតាមប្រភពពត៌មានមួយបានបង្ហើបប្រាប់ថា ទោះបីជាលោក ទេព រិន្ទដារ៉ូ មិនសម្តែងជាតួឯកវ័យក្មេងដូចមុនក្តី តែស្នាដៃសម្តែងរបស់លោកនៅតែល្អគ្មានគូប្រៀប ជាពិសេសតំលៃខ្លួនរបស់លោកនៅតែខ្ពស់ ។

ទេព រិន្ទដារ៉ូ ត្រៀមថតខ្សែភាពយន្តឱ្យអូស្ត្រាលី

លោក ទេព រិន្ទដារ៉ូ បានបញ្ជាក់ប្រាប់ថា លោកពិតជាមមាញឹកនៅក្នុងការងារខ្លាំងណាស់ ហើយលោកក៏ពុំទាន់មានគម្រោងដើម្បីឈប់ពីវិស័យសម្តែងនេះដែរ បើទោះបីជាមានពេលខ្លះមានអារម្មណ៍ហត់នឿយ ក្តី ៕ អាលីណា

ទេព រិន្ទដារ៉ូ ត្រៀមថតខ្សែភាពយន្តឱ្យអូស្ត្រាលីទេព រិន្ទដារ៉ូ ត្រៀមថតខ្សែភាពយន្តឱ្យអូស្ត្រាលីទេព រិន្ទដារ៉ូ ត្រៀមថតខ្សែភាពយន្តឱ្យអូស្ត្រាលីទេព រិន្ទដារ៉ូ ត្រៀមថតខ្សែភាពយន្តឱ្យអូស្ត្រាលីទេព រិន្ទដារ៉ូ ត្រៀមថតខ្សែភាពយន្តឱ្យអូស្ត្រាលីទេព រិន្ទដារ៉ូ ត្រៀមថតខ្សែភាពយន្តឱ្យអូស្ត្រាលី