អនុស្សាវរីយ៍ដ៏អស្ចារ្យរបស់ Sandara និង CL ដែលគ្មានអ្នកណាធ្លាប់បានដឹង

6 Videos


កាលពីពេលថ្មីៗនេះ ស្រីស្អាត Sandara សមាជិកក្រុម 2NE1 បានចូលរួមក្នុងកម្មវិធីទូរទស្សន៍មួយ និង បានលើកឡើងរាល់អនុស្សាវរីយ៍ល្អៗជាមួយសមាជិកក្រុម ហើយក្នុងនោះតារាចម្រៀងអាយុច្រើនមុខក្មេងរូបនេះបានរំឭករឿងរ៉ាវរញ្ជួយដីកាលពីឆ្នាំ ២០១១ នៅប្រទេសជប៉ុន ដោយក្នុងអំឡុងពេលនោះក្រុមរបស់នាងក៏ស្នាក់នៅទីនោះដែរ ។

អនុស្សាវរីយ៍ដ៏អស្ចារ្យរបស់ Sandara និង CL ដែលគ្មានអ្នកណាធ្លាប់បានដឹង

ទាក់ទងនឹងរឿងនេះតារាចម្រៀង Sandara បានរៀបរាប់ឲ្យដឹងថា កាលនោះជីវិតរបស់នាងស្ទើរបាត់បង់នៅក្នុងសណ្ឋាគារជាន់ទី ៣៤ ក្នុងហេតុការណ៍រញ្ជួយដី ហើយភ្លាមៗនោះដែរនាងបានព្យាយាមឆែកលេខទូរស័ព្ទដើម្បីហៅរកជំនួយ ។ Sandara បានបន្តទៀតថា មានតែ CL ម្នាក់ប៉ុណ្ណោះដែលហ៊ានប្ដូរជីវិតឡើងជណ្ដើររហូតដល់ទៅ ៣៤ ជាន់ដើម្បីសង្គ្រោះនាង ដោយ CL បានប្រាប់ថា «នៅទីនោះហើយខ្ញុំនឹងទៅទទួល» ។

អនុស្សាវរីយ៍ដ៏អស្ចារ្យរបស់ Sandara និង CL ដែលគ្មានអ្នកណាធ្លាប់បានដឹង

បើសិនជាសំណាងមិនល្អប្រហែលជា Sandara និង CL ត្រូវស្លាប់ក្នុងអំឡុងពេលនោះហើយ ប៉ុន្តែនេះជាភាពអស្ចារ្យមួយរបស់គេទាំងពីរនាក់ ហើយរឿងរ៉ាវទាំងអស់នៅក្នុងហេតុការណ៍នោះនាង Sandara តែងតែនៅចងចាំក្នុងចិត្តជានិច្ច ៕

( ប្រភព ៖ កូរ៉េប៊ូ ) កុសល

អនុស្សាវរីយ៍ដ៏អស្ចារ្យរបស់ Sandara និង CL ដែលគ្មានអ្នកណាធ្លាប់បានដឹងអនុស្សាវរីយ៍ដ៏អស្ចារ្យរបស់ Sandara និង CL ដែលគ្មានអ្នកណាធ្លាប់បានដឹងអនុស្សាវរីយ៍ដ៏អស្ចារ្យរបស់ Sandara និង CL ដែលគ្មានអ្នកណាធ្លាប់បានដឹង