មាន​វិធី​ណា អាច​បង្ការ​ការ​ឈឺបំពង់ក​បានទេ​?

មាន​វិធី​ណា អាច​បង្ការ​ការ​ឈឺបំពង់ក​បានទេ​?

ជាធម្មតា មនុស្ស​ស្ទើរតែ​គ្រប់​គ្នា​ហើយ ដែល​កើត​មាន​បញ្ហា​ឈឺ ឬ​រលាក​បំពង់ក ដោយ​អ្នកខ្លះ​ឈឺ​ម្តងម្កាល និង​ខ្លះទៀត ឈឺ​ជា​ញឹកញាប់​។ ដូច្នេះ តើ​មាន​មធ្យោបាយ​អ្វីខ្លះ ដែល​អាច​បង្ការ​រឿងនេះ កុំឲ្យ​កើត​ឡើង​។

ពិតណាស់ គ្មាន​មធ្យោបាយ​ណាមួយ ដែល​ប្រាកដ​ថា អាច​បង្ការ​ការ​ឈឺបំពង់ក​បានទេ ប៉ុន្តែ ដើម្បី​កាត់បន្ថយ​ការ​ប្រឈម​នឹង​បញ្ហា​នេះ អ្នក​គួរតែ​សាកល្បង​វិធី​ដូចខាងក្រោម​នេះ​សិន​ទៅ ៖
•​    ​ញ៉ាំ​ទឹក​ឲ្យបាន​គ្រប់គ្រាន់ ដើម្បី​បង្កា​រការ​ខ្សោះ​ជាតិ​ទឹក​
•​    ​លាងដៃ​ជា​ញឹកញាប់ ជាពិសេស​នៅពេល​នៅ​ជិត​មនុស្ស​ឈឺ​
•​    ​សម្គាល់ និង​ចៀសវាង​កត្តា ដែល​ធ្វើឲ្យ​រលាក​ដូចជា បារី ទឹកអប់ ឬ​ការស្រែក​ជាដើម​
•​    ​មិន​ត្រូវ​ជក់បារី និង​ចៀសវាង​ការ​ស្រូប​ផ្សែង​បារី​ពី​គេ​
•​    ​ចៀសវាង​ការប៉ះពាល់ ជាមួយ​អ្នក​ឈឺ​បំពង់ក​
•​    ​បើសិន​ជា​អ្នក​មាន​ជំងឺ Mononucleosis មិន​ត្រូវ​ញ៉ាំ​អាហារ ឬ​ប្រើប្រាស់​សម្ភារៈ​ក្នុង​ផ្ទះបាយ រួមគ្នា​ជាមួយ​អ្នក​ដទៃ​ឡើយ​។ ចំពោះ​ការថើម​មាត់​គ្នា ក៏​អាច​ចម្លងជំងឺ​ពី​មនុស្ស​ម្នាក់ ទៅ​ម្នាក់​ទៀត​បាន​ដែរ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។