ក្រោយការវះកាត់ធ្វើត្របកភ្នែក២ជាន់ តារាស្រីថៃទាំងនេះស្អាតប្លែក ហើយកាន់តែល្បីខ្លាំងជាងមុនទៅទៀត!

ថៃ៖ ការវះកាត់កែសម្ផស្សនាពេលបច្ចុប្បន្ននេះ ក្នុងចំណោមតារាៗស្រីល្បីឈ្មោះ របស់ថៃលែងក្លាយទៅជារឿងអាម៉ាស់ និងគួរឱ្យខ្មាសអៀនទៀតហើយ នៅក្នុងការចេញមុខមកបកស្រាយការពិតប្រាប់ទៅដល់មហាជន។

ផ្ទុយទៅវិញ សម្រាប់ពួកគេ វាបានប្រែក្លាយទៅជារឿងដែលបានផ្តល់ផលល្អជាច្រើនមកឱ្យពួកនាង។ ជាការពិតមិនអាចប្រកែកបាន ក្រោយពីមានរូបសម្រស់ដ៏ស្រស់ស្អាត ជាងពេលមុនហើយ គឺពួកនាងថែមមានភាពល្បីល្បាញកេរ្តិ៍ឈ្មោះខ្លាំងឡើងៗ នៅពេលដែលគេហ៊ានចេញមុខមកបកស្រាយ ការពិតដោយបើកចំហបែបនេះ។

ហើយក្នុងរយៈពេលកន្លងទៅប៉ុន្មានឆ្នាំចុងក្រោយមក ក៏មានអ្នកគាំទ្រជាច្រើននាក់ បានទទួលស្គាល់ថាការវះកាត់កែសម្ផស្សរបស់ពួកតារាៗស្រីទាំងនេះ គឺមិនមែនជារឿងអាក្រក់គួរឱ្យស្អប់ខ្ពើម ឬក៏មានការមើលងាយទៅកាន់គ្នា ទៅវិញទៅមកនោះទេ ប៉ុន្តែសន្ទុះនៃការគាំទ្ររបស់ពួកគេគឺមានការកើនឡើងតែ ច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសនៅក្នុងស្រទាប់យុវវ័យក្មេងជំនាន់ក្រោយ។

ដូចជាតារាស្រីទាំងនេះជាគំរូស្រាប់ ពួកនាងគ្មានភាពខ្មាសអៀននឹងបញ្ចេញការពិត ប្រាប់ដល់អ្នកគាំទ្រខ្លួន និងបណ្តាមហាជនទូទៅបានដឹងថា នាងគឺគ្មានសម្រស់ស្អាត ពីធម្មជាតិមកដោយមិនកែច្នៃនោះទេ ហើយដោយសារតែការកែសម្ផស្ស ធ្វើត្របកភ្នែក២ជាន់ និងផ្នែកផ្សេងៗទៀត ទើបធ្វើឱ្យពួកគេអាចឈរជើងនៅក្នុង វិស័យសិល្បៈ ព្រមទាំងមានកេរ្តិ៍បោះសម្លេងបន្តមកដល់សព្វថ្ងៃនេះផងដែរ។

តារាស្រីប៉ុន្មាននាក់នេះបានបង្ហាញថា នាងបានទៅធ្វើការកែសម្ផស្សដោយវះកាត់ធ្វើ ត្របកភ្នែក២ជាន់ ដើម្បីឱ្យមានភាពទាក់ទាញខាងសម្រស់កាន់តែខ្លាំង និងមើលទៅស្អាតប្លែកភ្នែក។ ចង់ដឹងទេថា មានតារាស្រីរូបណាខ្លះដែលបានទៅ វះកាត់ធ្វើត្របកភ្នែក២ជាន់មក ហើយស្រស់ស្អាត និងកាន់តែល្បីល្បាញនោះ យើងទៅស្គាល់ពួកនាងទាំងអស់គ្នា៖

១. នាង Noeychotika

២. នាង Lidia

៣. នាង Esther

៤. នាង Mewnittha

៥. នាង Toeyjarinporn

៦. នាង Cris Horwang

៧. នាង Modnapapat

៨. នាង Jarsiam

៩. នាង Zinazani

១០. នាង Gypso.Arigantha

១១. នាង kaechollada

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload