ឡើងឋានសួគ៌លើកដំបូង ខ្មាសគេមិនហ៊ានទិញស្រោម ប្រើថង់ជំនួស ចុងក្រោយចូលពេទ្យ

វៀតណាម៖ គូស្នេហ៍ជនជាតិវៀតណាម វ័យក្មេងមួយគូ បាននាំគ្នាឡើងឋានសួគ៌ជាលើកដំបូង តែខុសបច្ចេកទេសបណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីបុរសជាគូរស្នេហ៍ប្រើថង់ប្លាស្ទិក ជំនួសស្រោមអនាម័យ។

ប្រធានមន្ទីពេទ្យក្នុងទីក្រុងហាណូយ លោក Nguyen The Luong បាននិយាយថា គូរស្នេហ៍មួយគូនេះ គឺជានិស្សិតមហាវិទ្យាល័យ ហើយដោយសារខាងប្រុសខ្មាសគេមិនហ៊ានទិញស្រោម គេក៏បានសម្រេចចិត្តប្រើថង់ជំនួស ។ 

កាសែតវៀតណាម Tuoi Tre បានផ្សាយថា វាគឺជាលើកទី១ ដែលគូស្នេហ៍មួយនេះ បានប្រឡូកខ្លួនក្នុងការរួមភេទ ប៉ុន្តែដោយសារតែមានភាពខ្មាសអៀនខ្លាំង មិនហ៊ានទៅទិញស្រោមអនាម័យ ទើបខាងប្រុសសម្រេចចិត្តប្រើប្រាស់ថង់ប្លាស្ទិកជំនួស ដើម្បីការពារខ្លួនតែម្ដង។

កាសែតដដែលបន្តថា ដោយសារតែថង់ប្លាស្ទិកមានសភាពរឹង មិនយឺត និងគ្មានជាតិរំអិល ទើបបណ្តាលឲ្យប្រដាប់ភេទរបស់ពួកគេ មានរបួសស្នាមរហូតដល់ចេញឈាមថែមទៀត ហើយពេលនេះគ្រូពេទ្យកំពុងតែពិនិត្យ និងព្យាបាល។

គ្រូពេទ្យបាននិយាយថា ថង់ប្លាស្ទិកក្រាស់ អាចធ្វើឲ្យកោស ឬដាច់រលាត់ប្រដាប់ភេទ ខណៈថង់ប្លាស្ទិកស្តើង គ្រាន់តែអាចប៉ះពាល់តិចតួច និងឆាប់រហែក ជាងស្រោមអនាម័យប៉ុណ្ណោះ។

កាសែត Tuoi Tre បញ្ជាក់ថា តាមការសិក្សាស្រាវជ្រាវទៅលើនិស្សិតមិនទាន់បញ្ចប់ការសិក្សាចំនួន២,៧០០នាក់ ដោយសាកលវិទ្យាល័យវេជ្ជសាស្រ្ត និងមហាវិទ្យាល័យឱសថសាស្រ្ត ក្រុងហាណូយ បានរកឃើញថា និស្សិតចំនួន១៦ភាគរយ ធ្លាប់់បានរួមភេទ ប៉ុន្តែមានតែ១ភាគ៣ប៉ុណ្ណោះ ដែលបាននិយាយថា ពួកគេប្រើប្រាស់ស្រោមអនាម័យ នៅពេលរួមភេទជាលើកដំបូង៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ឡើងឋានសួគ៌លើកដំបូង ខ្មាសគេមិនហ៊ានទិញស្រោម ប្រើថង់ជំនួស ចុងក្រោយចូលពេទ្យ
រូបភាពតំណាង

ឡើងឋានសួគ៌លើកដំបូង ខ្មាសគេមិនហ៊ានទិញស្រោម ប្រើថង់ជំនួស ចុងក្រោយចូលពេទ្យ
រូបភាពតំណាង