ម៉ូតូ​ធំ​CBR.600.CC បុក​ម៉ូតូ​ហុងដា​ឌ្រី​ម​០១១​មនុស្ស​៣​នាក់​របួសធ្ងន់​ស្រាល​

ខេត្តកំពង់ឆ្នាំង៖ បុរសចំណាស់ម្នាក់បានរងរបួសធ្ងន់បាក់ភ្លៅខាងស្តាំ ដោយសារតែត្រូវម៉ូតូធំ១គ្រឿងម៉ាកCBR.600.CC ជិៈដោយយុវជន២នាក់ បើកបរក្នុងល្បឿនយ៉ាងលឿនទៅបុកម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹ ង នៅផ្លូវខ្វែងទិសគ្នា។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៤និង១០នាទីល្ងាច ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៥ មុខទីបញ្ជាការដ្ឋានកងរាអាវុធហត្ថខេត្តកំង់ឆ្នាំង ស្ថិតនៅភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

14356032_606174752904073_1176362633_n

សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំងបានអោយដឹងថាៈ ជនរងគ្រោះរបួសបាក់ភ្លៅមានឈ្មោះស៊ឹម គ្រី ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ជិះម៉ូតូហុងដាឌ្រីមសេ១២៥ សេរី០១១ពាក់ស្លាកលេខកំពង់ឆ្នាំង1D. 0088 អត់កញ្ចក់ អត់ពាក់មួក បានរងរបួសបាក់ភ្លៅខាងស្តាំ ។ចំណែកយុវជនដែលជាអ្នកបង្កគ្រោះថ្នាក់ ១.ឈ្មោះ ហៃ លីហៀង ភេទប្រុស អាយុ២២ឆ្នាំ ជាអ្នកបើកបរម៉ូតូម៉ាក CBR600.CC អត់ស្លាកលេខ អត់កញ្ចក់ អត់ពាក់មួកសុវត្តិភាព និង២ឈ្មោះ ហួរ ភេទប្រុស អាយុ២៣ឆ្នាំ ជិះពីក្រោយអត់មួក រស់នៅភូមិសំរោង ឃុំតាជេស ស្រុកកំពង់ត្រឡាច គេទាំង២នាក់រងរបួសស្រាល ។

14341777_606174269570788_1791850777_n

អ្នកឃើញហេតុការណ៍គ្រោះថ្នាក់នេះបានអោយដឹងថា នៅមុនពេលកើតហេតុ ឈ្មោះ ស៊ឹម គ្រី ដែលជិះម៉ូតូសេ១២៥ បានធ្វើដំណើរក្នុងទិសដៅពីលិច ទៅកើត ខាងត្បូងរបងទីបញ្ជាការកងរាជអវុធហត្ថខេត្ត រួចបំណងបត់ទៅទិសខាងជើង តែពេលមកដល់ចំណុចកើតហេតុ ក៍ត្រូវម៉ូតូធំខាងលើបើកបរក្នុងដំណើរទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន បានបុកម៉ូតូជនរងគ្រោះពេញទំហឹង ក្នុងផ្លូវខ្វែងទិសតែម្តង បណ្តាលអោយម៉ូតូជនរងគ្រោះប៉ើងខ្ទាតទៅជាច្រើនម៉ែត្រ ហើយជនរងគ្រោះបានរងរបួសធ្ងន់បាក់ជើងភ្លៅខាងស្តាំហូរឈាមពេញថ្នល់ជាតិ។

14302730_606174469570768_1948718803_n

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេខេត្ត ។ក្នុងហេតុការណ៍នេះដែរ យុវជន២នាក់ដែលបានរងរបួសស្រាល មានចរិកច្រងេងច្រងាងណាស់នៅពេលសមត្ថកិច្ចសួរនាំ ។ ករណីនេះម៉ូតូទាំង២គ្រឿងត្រូវសមត្ថកិច្ចយករក្សាទុកនៅអធិការនគរបាលក្រុងកំពង់ឆ្នាំង កសាងសំណុំរឿ ង រង់ចាំដោះស្រាយតាមនិតិវីធីច្បាប់៕ ( រិទ្ធីជ័យ )

14341776_606174356237446_157222989_n