«រពឹសដៃផ្ទៃឆ្អែត!» មិនក្រែងចិត្ត តែបើនាងស្រែក គឺជាប់គុក (វីដេអូ)

«រពឹសដៃផ្ទៃឆ្អែត!» មិនក្រែងចិត្ត តែបើនាងស្រែក គឺជាប់គុក (វីដេអូ)

រាជធានីភ្នំពេញ ៖ រូបភាព និងឃ្លឹបវីដេអូជាច្រើន ត្រូវបានបណ្តាញទំនាក់ទំនង សង្គមមួយឈ្មោះ RothTana Iove បង្ហោះពីសកម្មភាពនៃការប្រលោម តណ្ហារបស់ បុរសម្នាក់ជាមួយនឹងដៃគូ នៅទីកណ្តាលសាធារណៈ។ ទោះជាយ៉ាងណាក្តីសកម្ម ភាព នេះនៅតែរងការរិះគន់ដដែល។

«រពឹសដៃផ្ទៃឆ្អែត!» នេះគឺជាពាក្យចាស់ តែងតែលើកទឹកចិត្ត ឲ្យមនុស្ស មានគំនិត ផ្តួចផ្តើមធ្វើអ្វីដែលមានលក្ខណៈវិជ្ជមានដូចជាការរកត្រីហូប ការចេះឆ្កឹះឆ្កៀលជួស ជុលគ្រឿងម៉ាស៊ីនដើម្បីចិញ្ចឹមក្រពះជាដើម។

ប៉ុន្តែផ្ទុយទៅវិញការរពឹសដៃលូកលាន់ផ្លូវភេទឯណេះវិញមិនបានផ្ទៃឆ្អែតទេគឺជាអំពើរំលោភសិទ្ធិមនុស្ស និងមានទោសទៅវិញ ទៅតាមក្រមព្រហ្មទណ្ឌផ្នែកទី ២ ការ បំពានផ្លូវភេទដទៃទៀតមាត្រា២៤៦បទប្រទូសកេរ្តិ៍ខ្មាស៖«គ្រប់អំពើប៉ះពាល់ស្ទាប អង្អែលកេរ្តិ៍ភេទ ឬផ្នែកភេទផ្សេងទៀតរបស់បុគ្គលដទៃ តែបុគ្គលនេះ មិនស្ម័គ្រចិត្ត ផងទេ ឬបង្ខំបុគ្គលដទៃ ឲ្យប្រព្រឹត្តអំពើនេះមកលើខ្លួន ឬ ទៅលើតតិយបុគ្គលក្នុង គោលបំណងធ្វើឲ្យរំជួល ឬរីករាយដល់ចំណង់ផ្លូវភេទ របស់ជនល្មើស គឺជាអំពើ ប្រទូសកេរ្តិ៍ខ្មាស។ អំពើប្រទូសកេរ្តិ៍ខ្មាសត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ២ លានរៀលទៅ ៦ លានរៀល»៕

«រពឹសដៃផ្ទៃឆ្អែត!» មិនក្រែងចិត្ត តែបើនាងស្រែក គឺជាប់គុក (វីដេអូ)

https://www.facebook.com/456027881196165/videos/886655228133426/