មេឈ្មួញឈ្មោះទូច ប្រពន្ធឈ្មោះណាត សកម្មដឹកឈើប្រណិត ទៅលក់វៀតណាម ទាំងពេលភ្លៀង ខ្លាំងឬខ្យល់ព្យុះ មានរន្ទះបាញ់ គ្មាននរណាបង្ក្រាប

ខេត្តរតនគិរី ៖ សេចក្តីរាយការពីខេត្តរតនគិរីបានឲ្យដឹងថា ឈ្មួញជួញឈើប្រណិត ខុសច្បាប់ពីរនាក់ប្តីប្រពន្ឋគឺប្តីឈ្មោះទូចប្រពន្ធឈ្មោះណាតនៅតែដំណើរការយ៉ាង រលូនពុំមានសមត្ថកិច្ច ណាបង្ក្រាបឡើយ។ បានដឹកជញ្ជូនឈើសឹងរាល់យប់ថ្ងៃ គឺ ដឹកឈើប្រណីត តាមរថយន្តម៉ាកធុនត្រា ក្នុង១ថ្ងៃមិនតិច ១០គ្រឿងចេញពី ស្រុក វ៉ើនសៃឆ្លងកាត់ស្រុកអូរជុំ មកស្តុកទុកនៅឃ្លាំងចំនួន ២ មានទីតាំងស្ថិតនៅភូមិថ្មី អូរមៀតសង្កាត់ឡាបានសៀកក្រុងបានលុងខេត្តរតនគិរីដើម្បីចែកចាយបន្ត អោយ ឈ្មួញក្នុងក្រុងបានលុង នឹងដឹកជញ្ជូនបន្ត តាមរយៈរថយន្តស៊ាំយ៉ុង ឆ្ពោះទៅ កាន់ ប្រទេសវៀតណាមយ៉ាងរលូន ដោយមិនមានបញ្ហាអ្វីឡើយ។ ដោយសារមានការ បើកដៃពី សមត្ថកិច្ចតាមដងផ្លូវ និងជំនាញរដ្ឋបាលព្រៃឈើ មានលោក កែប កត់ នាយខណ្ឌរដ្ឋបាល ព្រៃឈើខេត្តរតនគិរី ដូចជាសមត្ថកិច្ចប៉ូលីសសេដ្ឋកិច្ច ក្រសួង មហាផ្ទៃ និងប៉ូលីសសេដ្ឋកិច្ចខេត្ត គឺមិនដែលបង្ក្រាបបានម្តងណាទេ។

ជាក់ស្តែងជារៀងរាល់ថ្ងៃ ឈ្មួញពីរនាក់ប្តីប្រពន្ឋរូបនោះបានធ្វើកម្មភាព ដឹកជញ្ជូន ឈើប្រណិត យ៉ាងសកម្មតាមរថយន្ត ម៉ាកធុនត្រា ក្នុង១ថ្ងៃមិនតិច១០គ្រឿង ដឹក ចេញពី ស្រុកវ៉ើនសៃឆ្លងកាត់ ស្រុកអូរជុំមកស្តុក ទុកនៅឃ្លាំងចំនួន២ មានទីតាំង ស្ថិតនៅភូមិថ្មីអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុងខេត្តរតនគិរី ដើម្បីចែក ចាយបន្ត អោយឈ្មួញក្នុងក្រុងបានលុង ដឹកបញ្ជូនបន្តតាម រយៈរថយន្តស៊ាំយ៉ុង តាមបណ្តោយ ផ្លូវជាតិលេខ៧៨ ឆ្លងកាត់ស្រុកបរកែវ ស្រុកអូរយ៉ាដាវ តាមច្រករ បៀងភូមិភិៈ និងច្រករបៀងភូមិឡំ និងច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ដើម្បីបន្តទៅ លក់អោយឈ្មួញនៅប្រទេសវៀតណាម។គឺមិនលោះថ្ងៃណាឡើយទាំងពេលភ្លៀង ខ្លាំង មានរន្ទះបាញ់ ឬខ្យល់ព្យុះ ក៏ឈ្មួញពីរនាក់ប្តីប្រពន្ឋរូបនោះ នៅតែធ្វើការ ដឹក ជញ្ជូន យ៉ាងរលូនបំផុត។ពុំឃើញមាន សមត្ថកិច្ច ជំនាញពាក់ព័ន្ធ ធ្វើការទប់ស្កាត់ និងបង្កាបសោះឡើយ។ ជាពិសេសជំនាញរដ្ឋបាលព្រៃឈើ មានលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី ដូចជាសមត្ថកិច្ចប៉ូលីសសេដ្ឋកិច្ចក្រសួង មហាផ្ទៃនិងប៉ូលីសសេដ្ឋកិច្ចខេត្ត គឺមិនដែលបង្ក្រាបបានម្តងទេ។គឺទី១ដោយសារ តែឈ្មួញជួញឈើ ពីរនាក់ប្តីប្រពន្ឋរូបនោះ  មានលុយបិទមាត់ សមត្ថកិច្ចអស់ទាំង នោះនិងទី២ឈ្មួញជួញឈើពីរនាក់ប្តីប្រពន្ឋរូបនោះអួតអាងប្រាប់គេថាខ្លួនជាសាច់ ញាតិលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី។

លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី និងសមត្ថកិច្ចច្រកព្រំដែន មិនដឹងជា ទទួលបានផលប្រយោជន៍ប៉ុន្មានទេ ក្នុងមួយខែៗ ក្នុងការបិទភ្នែកឃុប ឃិតឲ្យឈ្មួញជួញឈើ ប្រណិតខុសច្បាប់ ពីរនាក់ប្តីប្រពន្ឋ គឺប្តីឈ្មោះទូច ប្រពន្ធ ឈ្មោះណាត ដឹកជញ្ជូនឈើប្រណីត ខុសច្បាប់ធ្វើមិនដឹង មិនឮទុកឱកាស ឲ្យធ្វើអី្វៗ តាមតែអំពើចិត្តដោយមិនដែលឮមាត់ឮ.ក សូម្បី តែបន្តិច៕

មេឈ្មួញឈ្មោះទូច ប្រពន្ធឈ្មោះណាត សកម្មដឹកឈើប្រណិត ទៅលក់វៀតណាម ទាំងពេលភ្លៀង ខ្លាំងឬខ្យល់ព្យុះ មានរន្ទះបាញ់ គ្មាននរណាបង្ក្រាប មេឈ្មួញឈ្មោះទូច ប្រពន្ធឈ្មោះណាត សកម្មដឹកឈើប្រណិត ទៅលក់វៀតណាម ទាំងពេលភ្លៀង ខ្លាំងឬខ្យល់ព្យុះ មានរន្ទះបាញ់ គ្មាននរណាបង្ក្រាប