ឈប់​សម្រាក​វិស្សមកាល​​មួយ​រយៈ​ត្រលប់​មក​វិញ​​ក្មេង​ប្រុស​ម្នាក់​ក្លាយ​ជា​ស្រី

យុវជនម្នាក់ដែលមានឈ្មោះថា Tyler បានធ្វើឲ្យមិត្តរួមថ្នាក់និងមនុស្សជាច្រើនភ្ញាក់ផ្អើលបន្ទាប់ពីឈប់សម្រាកវិសមកាលមួយរយៈពេលត្រលប់មកវិញក្លាយទៅជាមនុស្សស្រីទៅវិញ។

បើតាមការឲ្យដឹងពី Dailymail ក្មេងប្រុសម្នាក់នោះបានកើតមកជាប្រុស ហើយរស់នៅក្នុងនាមជាក្មេងប្រុសអស់ជាច្រើនឆ្នាំ រហូតដល់គេមានអាយុ ១៤ ឆ្នាំគេចាប់ផ្ដើមមានអារម្មណ៍ថា គេកើតមកខុសភេទ (ខ្លួនជាប្រុសតែចិត្តជាស្រី) ។ រហូតដល់គេមានអាយុ ១៥ ឆ្នាំ នៅពេលវិស្សមកាលមកដល់គេក៏បានទៅកាន់មន្ទីរពេទ្យវះកាត់កែ សម្ផស្សឲ្យដូចទៅនឹងតារាសម្ដែង Kim Kardashian និងកែភេទជាមនុស្សស្រីផងដែរ ។

ឈប់​សម្រាក​វិស្សមកាល​​មួយ​រយៈ​ត្រលប់​មក​វិញ​​ក្មេង​ប្រុស​ម្នាក់​ក្លាយ​ជា​ស្រី
Tyler កាលពីអាយុ ១២ ឆ្នាំ
ឈប់​សម្រាក​វិស្សមកាល​​មួយ​រយៈ​ត្រលប់​មក​វិញ​​ក្មេង​ប្រុស​ម្នាក់​ក្លាយ​ជា​ស្រី
នៅពេលគេមានអាយុ ១៤ ឆ្នាំ

ឪពុកម្ដាយរបស់គេមុនដំបូងមិនពេញចិត្ត និងបានប្រឆាំងយ៉ាងខ្លាំងនិងការសម្រេចចិត្តរបស់គេក្នុងការកែភេទនេះ ប៉ុន្តែក្រោយមកដោយមិនអាចអូសទាញកូនរបស់ខ្លួនបាន ពួកគាត់ក៏យល់ព្រមតាមការសម្រេចចិត្តរបស់កូន។ ចំណែកឯលោកគ្រូ អ្នកគ្រូ និងមិត្តភក្តិរបស់គេ បន្ទាប់ពីការត្រលប់មកពីវិស្សមកាលលើកនេះ ស្ទើរតែចំណាំគេលែងបាន ព្រោះមុនវិស្សមកាលគេគឺជាក្មេងប្រុសទេ ដល់ពេលត្រលប់មកវិញបែរជាក្លាយជាមនុស្សស្រីទៅវិញ។

សព្វថ្ងៃនេះ Tyler បានរស់នៅក្នុងនាមជាមនុស្សស្រី ដោយបានប្រើឈ្មោះថា Kairah Kelly ហើយនាងក៏មានបំណងកែសម្ភស្សបន្តទៀតដើម្បីឲ្យខ្លួនឯងកាន់តែស្រស់ស្អាតក្នុងនាមជាមនុស្សស្រីម្នាក់៕

ឈប់​សម្រាក​វិស្សមកាល​​មួយ​រយៈ​ត្រលប់​មក​វិញ​​ក្មេង​ប្រុស​ម្នាក់​ក្លាយ​ជា​ស្រី

Kairah ជាមួយនឹងឪពុក
Kairah
ឈប់​សម្រាក​វិស្សមកាល​​មួយ​រយៈ​ត្រលប់​មក​វិញ​​ក្មេង​ប្រុស​ម្នាក់​ក្លាយ​ជា​ស្រី
Kirah និង ម្ដាយ

 


ឈប់​សម្រាក​វិស្សមកាល​​មួយ​រយៈ​ត្រលប់​មក​វិញ​​ក្មេង​ប្រុស​ម្នាក់​ក្លាយ​ជា​ស្រី

  • ឈប់​សម្រាក​វិស្សមកាល​​មួយ​រយៈ​ត្រលប់​មក​វិញ​​ក្មេង​ប្រុស​ម្នាក់​ក្លាយ​ជា​ស្រី已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/09/15  Category:ចំនេះដឹង
Tags: