លោក Mourinho ជំរុញឲ្យ Man United ស្តារមុខមាត់លើទឹកដី Feyenoord រាត្រីនេះ

លោក Jose Mourinho បានជំរុញឲ្យកីឡាកររបស់ខ្លួន មានការផ្តោតអារម្មណ៍ និងធ្វើការស្រោចស្រងវិញពីការរងបរាជ័យរបស់ក្រុម Manchester United ក្រោមស្នាដៃក្រុម Man City ទៅកាន់ការប្រកួតក្របខ័ណ្ឌអឺរ៉ុប Europa League នៅពេលពួកគេធ្វើដំណើរទៅកាន់ទឹកដីរបស់ក្រុមឡើងទម្រង់លេង Feyenoord នៅរាត្រីនេះ។

ft-img-template

វានឹងក្លាយជាការប្រកួតជាលើកទី១របស់គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ ក្នុងក្របខ័ណ្ឌលំដាប់ទី២របស់អឺរ៉ុប ចាប់តាំងពីឈ្នះពាន UEFA Cup ជាមួយនឹងក្លិប Porto កាលពីឆ្នាំ២០១៣ ហើយលោកបានបញ្ជាក់ថា លោកកំពុងតែផ្តោតទៅលើការប្រកួតនេះ។

កំណត់ត្រានៃការមិនស្គាល់ចាញ់របស់លោក Mourinho ក្នុងនាមជាអ្នកចាត់ការទូទៅ បានបញ្ចប់យ៉ាងខកចិត្តកាលពីថ្ងៃសៅរ៍ ខណៈដែលក្រុម Man City របស់លោក Pep Guardiola បានចាកចេញពីកីឡដ្ឋាន Old Trafford ជាមួយនឹងជ័យជម្នះ ២-១។ Man United អាចនឹងជួបការប្រកួតបើកឆាកនៃពូល A ដ៏ស្វិតស្វាញមួយនៅលើទឹកដីក្រុម Feyenoord ដែលកំពុងនាំមុខនៅលើកំពូលតារាងនៃក្របខ័ណ្ឌហូឡង់ ក្រោយពីឈ្នះរាល់ការប្រកួតទាំង៥លើករបស់ពួកគេនៅរដូវកាលនេះ។

ខ្សែបម្រើប្រយុទ្ធអន្តរជាតិអេស្ប៉ាញរបស់ Man United បានព្រមានក្រោយពីការចាញ់ក្នុងការប្រកួតរវាងក្រុមស្ថិតក្នុងទីក្រុងតែមួយថា «យើងមិនត្រូវចំណាយបង្ហាញពីការសោកស្តាយឡើយ»។ Mata បានឲ្យដឹងថា៖ «នៅថ្ងៃព្រហស្បតិ៍នេះ យើងនឹងលេងការប្រកួតទី១របស់យើងក្នុងក្របខ័ណ្ឌ Europa League ពោលគឺការប្រកួតក្រៅដីជាមួយនឹងក្រុម Feyenoord ក្នុងក្របខ័ណ្ឌអឺរ៉ុប។ វានឹងក្លាយជាការប្រកួតដំបូងដ៏ស្វិតស្វាញក្នុងយុទ្ធនាការនេះ»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១២អធ្រាត្រ៕

The post លោក Mourinho ជំរុញឲ្យ Man United ស្តារមុខមាត់លើទឹកដី Feyenoord រាត្រីនេះ appeared first on CamboSport.