Ronaldo និង Morata សង្គ្រោះ Real ពីការខកចិត្តក្រោមស្នាដៃ Sporting(មានវិដេអូ)

ខ្សែប្រយុទ្ធ Cristiano Ronaldo និង Alvaro Morata បានស៊ុតបាល់បញ្ចូលទីនៅជិតបញ្ចប់ការប្រកួតដើម្បីជួយឲ្យក្រុម Real Madrid បំពេញការវាយបកដ៏មិននឹកស្មានដល់មួយដើម្បីផ្តួលក្រុម Sporting Lisbon ២-១ ក្នុងថ្ងៃចាប់ផ្តើមការការពារពាន Champions League របស់ពួកគេកាលពីថ្ងៃពុធ។

ft-img-template

Real ហាក់ដូចជាត្រូវរងបរាជ័យក្នុងផ្ទះខ្លួនឯងជាលើកទី១ក្នុងយុទ្ធនាការក្នុងរយៈពេល៥ឆ្នាំទៅហើយ ក្រោយពីកីឡាករ Bruno Cesar បានជួយឲ្យក្រុម Sporting មានគ្រាប់បាល់នាំមុខមុននៅនាទី ទី៣ក្នុងតង់ទី២។

ប៉ុន្តែ ទោះបបីជាយ៉ាងណា នៅជិតបញ្ចប់ការប្រកួត គ្រាប់បាល់បញ្ចូលទីតាមរយៈការស៊ុតបាល់ពិន័យ Free-kick របស់ Ronaldo បានជួយឲ្យក្រុមខ្លួនតាមស្មើវិញ នៅម៉ោងធម្មជាតិ នៅមុនពេល Morata បានទទួលបាល់ពីការបញ្ជូនរបស់ James Rodriguez នៅនាទីបន្ថែមដើម្បីបំពេញការវាយបកដ៏មិនឹកស្មានដល់តែម្តង។

ក្រោយពីបានស៊ុតបាល់បញ្ចូលទីនៅពេលប្រកួតជាមួយនឹងក្រុមដែលជាកន្លែងរូបគេបានចាប់ផ្តើមអាជីពជាលើកទី១របស់គេ Ronaldo បានប្រាប់ថា៖ «យើងបានចាប់ផ្តើមការប្រកួតនេះក្នុងភាពអវិជ្ជមានបន្តិច។ ប៉ុន្តែ កីឡាបាល់ទាត់គឺបែបនេះឯង ហើយ Real Madrid មានរបៀបលេងបែបនេះ។ ទម្រង់លេងនៃការវាយបកគឺជាផ្នែកមួយនៃភាពអស្ចារ្យរបស់កីឡដ្ឋានមួយនេះ»៕

សូមទស្សនាវិដេអូ​ Real Madrid vs Sporting

លទ្ធផលពីការប្រកួតផ្សេងទៀត

សូមទស្សនាវិដេអូ Bayer Leverkusen 2-2 CSKA Moscow

សូមទស្សនាវិដេអូ Club Brugge KV 0-3 Leicester

សូមទស្សនាវិដេអូ FC Porto 1-1 FC Copenhagen

សូមទស្សនាវិដេអូ Juventus 0-0 Sevilla

សូមទស្សនាវិដេអូ Legia 0-6 Dortmund

សូមទស្សនាវិដេអូ Lyon 3-0 D. Zagreb

សូមទស្សនាវិដេអូ Manchester City 4-0 B. Monchengladbach

សូមទស្សនាវិដេអូ Tottenham 1-2 Monaco

ប្រភពព័ត៌មាន៖ Channel News Asia

The post Ronaldo និង Morata សង្គ្រោះ Real ពីការខកចិត្តក្រោមស្នាដៃ Sporting(មានវិដេអូ) appeared first on CamboSport.