ចិន​​បង្ហាញ​ស្ពាន​​ខ្ពស់​គ្មាន​​គូ​ផ្ទឹម ​ថ្មី​មួយ​ទៀត

ការ​​ទើប​សាងសង់​ និង​​​​សម្ពោធ​ស្ពាន​បាត​កញ្ចក់​​វែង​ជាង​គេ​បំផុត​ និង​ខ្ពស់​​​បំផុត​​​លើ​ពិភព​​លោក​​​​នា​ពេល​ថ្មី​ៗ​នេះ​​ គឺ​ពុំ​ទាន់​គ្រប់​គ្រាន់​​​​​ទេ​​សម្រាប់​មហិច្ឆតា​ចិន។

ចិន​​បង្ហាញ​ស្ពាន​​ខ្ពស់​គ្មាន​​គូ​ផ្ទឹម ​ថ្មី​មួយ​ទៀត

ស្ពាន​​បេតុង​​​​​ថ្មី​មួយ​ទៀ​ឈ្មោះ Beipanjiang Bridge ​ត្រូវ​គេ​មើល​ឃើញ​ថា​​​ខ្ពស់​​​​​គ្មាន​គូ​ប្រៀប​ផ្ទឹម ​​​ជិត​បញ្ចប់​ការសាងសង់​​មួយ​ទៀត​ហើយ។ ​​កាល​ពី​ចុង​សប្ដាហ៍​មុន​ ​ក្រុម​វិស្វករ​​​​ចិន បាន​​​​ភ្ជាប់​ដំណ​ស្ពាន​​ចូល​គ្នា​ទាំង​សង​ខាង​​​បាន​ដោយ​ជោគជ័យ​​​​ ដោយ​​ស្ពាន​លាត​សន្ធឹង​​​​កាត់​ទន្លេ​មួយ​ក្នុង​ខេត្ត​​គួយចូវ​ ​ជម្រៅ​ប្រមាណ​ ៥៦៥​ម៉ែត្រ​​ពី​ស្ពាន​ទៅ​ទន្លេ។

តាម​ពិត ប្រទេស​ចិន​​​​មាន​ស្ពាន​​ខ្ពស់​ជាង​គេ​បំផុត​​​​លើ​​លោក​ចំនួន​​៣ ​រួច​ទៅ​ហើយ​​ទី​មួយ​ ​​ឈ្មោះ​ Sidu River Bridge កម្ពស់ ៤៩៦ម៉ែត្រ នៅ​ខេត្ត​​ហ៊ូបេ ទី​​២ឈ្មោះ​ Puli Bridge កម្ពស់​​ ៤៨៥ម៉ែត្រ​​នៅ​ខេត្ត​យូណាន ទី​​៣​​​ ឈ្មោះ​ Qingshui River Bridge ​​កម្ពស់​ ៤០៦​ម៉ែត្រ​​ នៅ​ខេត្តគួយចូវ ​តែ​ស្ពាន​ថ្មី​​នេះ​​​​នឹង​បំបែក​កំណត់​​​​​ដោយ​​កម្ពស់​​លើស​​​ស្ពាន​លេខ​មួយ​​ ៦៩ម៉ែត្រ។

ស្ពាន​ខាង​លើ​​​​ត្រូវ​បាន​គេ​ចំណាយ​​ថវិកា​សាងសង់​​ជាង​ ១លាន​យ័ន​ ឬ​ជិត​ ១៥០​លាន​​ដុល្លារ​​អាមេរិក ​ដែល​នឹង​​កាត់​បន្ថយ​​ពេល​ធ្វើ​ដំណើរ​​​ពី​ខេត្ត​គួយចូវ ​និង​យូណាន​ ប្រហែល​ ៣ម៉ោង។​ Beipanjiang Bridge គ្រោង​នឹង​​បើក​ដំណើរ​​​ជូន​សាធារណជន​​នៅ​​ឆ្នាំ​ក្រោយ៕

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ shanghaiist