អតីតនាយករដ្ឋមន្រ្តីអង់គ្លេស ប្រកាសចាកចេញពីនយោបាយ

ក្រុងឡុងដ៍ៈ អតីតនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោកដេវីដ កាមេរ៉ុន បានលាលែងពីកៅអីរបស់លោកនៅក្នុងសភាពីថ្ងៃអង្គារ រយៈពេលជិត ៣ ខែ បន្ទាប់ពីចាញ់ការបោះប្រជាមតិ EU មួយ ដែលក្នុងនោះលោកបានធ្វើយុទ្ធនាការដើម្បីបន្តក្នុងប្លុក ២៨ ប្រទេសនោះ។

លោកកាមេរ៉ុន បានចុះចេញពី តំណែងនាយករដ្ឋមន្ត្រី ក្នុងខែមិថុនា ប៉ុន្មានម៉ោងបន្ទាប់ពីការបោះឆ្នោតរបស់ចក្រភពអង់គ្លេសដើម្បី ចាកចេញពីសហភាពអឺរ៉ុប (EU) ដោយប្រគល់អំណាចទៅឲ្យអ្នកស្នងតំណែងរបស់លោក គឺ លោកស្រី ថេរ៉េសា ម៉េ ក្នុងខែកក្កដា កន្លងទៅ។

ក្នុងសេចក្តីថ្លែងការណ៍មួយ លោក កាមេរ៉ុន បាននិយាយថា៖ «ការលាលែងពីនាយករដ្ឋមន្ត្រី និងរាល់តថភាពនៃនយោបាយទំនើបធ្វើឲ្យវាលំបាកណាស់ក្នុងការបន្តនៅក្នុងសភា.ដោយក្តី រីករាយមួយ គ្មានហានិភ័យ»។

បុរស វ័យ ៤៩ ឆ្នាំរូបនេះ បានបន្ថែមថា៖ «ខ្ញុំគាំទ្រលោកស្រី ថេរ៉េសា ម៉េ ដ៏ពេញលេញនិងមាន ទំនុកចិត្តគ្រប់យ៉ាងថា ចក្រភពអង់គ្លេស នឹងចម្រើនធំធាត់លើការដឹកនាំដ៏រឹងមាំរបស់នាង»។

អតីតនាយករដ្ឋរូបនេះ ត្រូវបាន រិះគន់ជាសាធារណៈ បន្ទាប់ពីការបរាជ័យការបោះប្រជាមតិដ៏ តក់ស្លុតនោះ។

ក្រុមអ្នករិះគន់ បានចោទប្រកាន់លោកពីបទធ្វេសប្រហែសក្នុងការរក្សាការបោះឆ្នោតក្នុងលំដាប់ទីមួយ និងចាត់ការមិនបានល្អ នូវយុទ្ធនាការនៅចំពោះមុខភាពពហុនិយម ប្រឆាំង EU។

ការសម្រេចចិត្តរបស់លោក ដើម្បីធ្វើការបោះប្រជាមតិ ត្រូវបានមើលឃើញនៅ Westminster ថា ជាការប៉ុនប៉ងរម្ងាប់ក្រុមប្រឆាំងស្អប់អឺរ៉ុប នៅក្នុងបក្សអភិរក្សស្តាំនិយមនេះ។

ការលាលែងរបស់លោកពី សភានេះ ត្រូវបានគេគិតថារហ័សខុសពីធម្មតា ខណៈតាមធម្មតា អតីតនាយករដ្ឋមន្ត្រីតែងតែបន្តកាន់កាប់កៅអីខ្លួន នៅក្នុងសភាជាច្រើនឆ្នាំទៀត បន្ទាប់ពីបានចុះ ចេញពីតំណែង៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍


Related Posts