Samsung កម្ពុជា រៀបចំ​ដំណើរ​កម្សាន្ត​​ក្រៅ​ប្រទេស​សម្រាប់​តំណាង​ចែក​ចាយ​ម៉ាស៊ីន​ត្រជាក់​ឆ្នើម​ប្រចាំ​ឆ្នាំ

ប៉ុន្មាន​សប្តាហ៍​មុន​នេះ Samsung បាន​រៀបចំ​ដំណើរ​កម្សាន្ត​ក្រៅ​ប្រទេស​សម្រាប់​តំណាង​ចែក​ចាយ​ម៉ាស៊ីន​ត្រជាក់​ឆ្នើម​ប្រចាំ​ឆ្នាំ២០១៦ ជិត ៥០ នាក់​ទៅ​កាន់​ប្រទេស​ថៃ រយៈ​ពេល ៥ ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២៤ ដល់ ២៨ សីហា។

 

ដំណើរ​កម្សាន្ត​នេះ​ធ្វើ​ទ្បើង​ដើម្បី​បង្កើន​ទំនាក់​ទំនង​រវាង​ក្រុមហ៊ុន Samsung និង​ដៃគូ​ចែក​ចាយ​ លើក​ទឹក​ចិត្ត​ដល់​តំណាង​ចែក​ចាយ​ម៉ាស៊ីន​ត្រជាក់​ឆ្នើម​ដែល​បាន​សម្រេច​ផែនការ​លក់​ចាប់​ពី​ខែ​ឧសភា ដល់​ខែ​កក្កដា ២០១៦ និង​ផ្តល់​ជូន​នូវ​ការ​កម្សាន្ត ព្រម​ទាំង​ទស្សនកិច្ច​ទៅ​កាន់​រោងចក្រ​ផលិត​ម៉ាស៊ីន​ត្រជាក់​នៅ​ថៃ។

 

Samsung កម្ពុជា រៀបចំ​ដំណើរ​កម្សាន្ត​​ក្រៅ​ប្រទេស​សម្រាប់​តំណាង​ចែក​ចាយ​ម៉ាស៊ីន​ត្រជាក់​ឆ្នើម​ប្រចាំ​ឆ្នាំ

 

លោក ឆែ សុខឡេង ប្រធាន​ផ្នែក​ផ្សព្វផ្សាយ​របស់​ Samsung អេឡិចត្រូនិក​ប្រចាំ​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា៖ “ក្នុង​នាម​ជា​តំណាង​របស់ Samsung ខ្ញុំ​គិត​ថា ដោយ​សារ​តែ Samsung ជា​ក្រុមហ៊ុន​លំដាប់​ថ្នាក់​ពិភព​លោក​ដែល​តែង​យក​ចិត្ត​ទុក​ដាក់​លើ​តំណាង​ចែក​ចាយ​នៅ​កម្ពុជា ទើប​ធ្វើ​ឲ្យ​មាន​ការ​រៀបចំ​ដំណើរ​កម្សាន្ត​ពិសេស​នេះ​ដើម្បី​បង្កើន​ភាព​ជិតស្និទ្ធ​រវាង​ក្រុមហ៊ុន និង​តំណាង​ចែក​ចាយ ព្រម​ទាំង​ផ្តល់​ឱកាស​ឲ្យ​ពួក​គាត់​បាន​ធ្វើ​ដំណើរ​កម្សាន្ត និង​ចុះ​ទស្សនកិច្ច​ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស”។

 

អ្នកស្រី ស៊ី ណាត ប្រធាន​ផ្នែក​លក់​នៅ​ហាង A Green លក់​ម៉ាស៊ីន​ត្រជាក់​នៅ​បណ្តោយ ​មហា​វិថី​កម្ពុជា​ក្រោម​ រាជធានី​ភ្នំពេញ និយាយ​ថា៖ “ខ្ញុំ​ពិតជា​សប្បាយ​រីករាយ​ដែល Samsung បាន​ជ្រើស​រើស​ខ្ញុំ​ទៅ​ចូល​រួម​កម្មវិធី​ដំណើរ​កម្សាន្ត​សម្រាប់​តំណាង​ចែក​ចាយ​ម៉ាស៊ីន​ត្រជាក់​ឆ្នើម​ប្រចាំ​ឆ្នាំ​នេះ ហើយ​នេះ​ជា​លើក​ដំបូង​ដែល​ខ្ញុំ​បាន​ទៅ​កាន់​ក្រះប៊ី និង​ចុះ​ទស្សនកិច្ច​រោងចក្រ​ផលិត​ម៉ាស៊ីន​ត្រជាក់​ប្រចាំ​ប្រទេស​ថៃ និង​បាន​ផ្តិត​យក​ទេសភាព​ស្អាតៗ​ជា​ច្រើន ព្រម​ទាំង​បាន​ជួប​ជាមួយ​ដៃគូ​ចែកចាយ​ផ្សេងៗ​របស់ Samsung ដែល​ខ្ញុំ​មិន​ធ្លាប់​ស្គាល់​ពី​មុន​មក។

 

Samsung កម្ពុជា រៀបចំ​ដំណើរ​កម្សាន្ត​​ក្រៅ​ប្រទេស​សម្រាប់​តំណាង​ចែក​ចាយ​ម៉ាស៊ីន​ត្រជាក់​ឆ្នើម​ប្រចាំ​ឆ្នាំ

 

ឯ​អ្នកស្រី ណារី ម្ចាស់​ហាង ហួត តារ៉ា លក់​ម៉ាស៊ីន​ត្រជាក់​នៅ​ភ្នំពេញ ថា៖ “ខ្ញុំ​សូម​អរគុណ​ដែល Samsung អញ្ជើញ​ខ្ញុំ និង​ក្រុម​គ្រួសារ​ចូលរួម​រីករាយ​ដំណើរ​កម្សាន្ត​នេះ ហើយ​ខ្ញុំ​សង្ឃឹម​ថា Samsung នឹង​បន្ត​រៀបចំ​ដំណើរ​កម្សាន្ត​ផ្សេងៗ​នៅ​ថ្ងៃ​មុខ​ដើម្បី​បង្កើន​ទំនាក់​ទំនង​ឲ្យ​កាន់​តែ​ល្អ​រវាង​ក្រុមហ៊ុន និង​តំណាង​ចែក​ចាយ”។

 

Samsung បាន​នាំ​យក​ម៉ាស៊ីន​ត្រជាក់​ម៉ូដែល​ថ្មី Samsung The Triangle 2016 ដែល​បំពាក់​ជាមួយ​បច្ចេកវិទ្យា Digital Inverter ជួយ​ឲ្យ​អ្នក​ប្រើប្រាស់​អាច​កាត់​បន្ថយ​លើ​ការ​ចំណាយ​ថាមពល​រហូត​ដល់ ៦៨% ដែល​ជួយ​សន្សំ​សំចៃ​ខ្ពស់​លើ​ការ​ចំណាយ​ថ្លៃ​ភ្លើង ហើយ​ថែម​ទាំង​មាន​ភាព​ស្ងាត់ មិន​មាន​សំឡេង​រំខាន និង​ផ្តល់​គម្លាត​តិច​បំផុត​នៃ​ការ​ឡើង​ចុះ​សីតុណ្ហភាព​ក្នុង​បន្ទប់ ធ្វើ​ឲ្យ​ខ្យល់​ត្រជាក់ និង​បរិសុទ្ធ៕

 

អត្ថបទ៖ ពាណិជ្ជកម្ម