ពីរ​ចំណុច​ធ្វើ​ឲ្យ​ iOS 10 ស៊ី​ថ្ម​​លឿន

ពេល​ដែល​អ្នក​ទើប​ដំឡើង​ iOS 10 លើ iPhone ឬ iPad ​ឧបករណ៍​របស់​អ្នក​នឹង​ស៊ី​ថ្មី​លឿន​ខុស​ពី​ធម្មតា។ តាម​ពិត​មាន​មូលហេតុ​ពីរ​ដែល​ធ្វើ​ឲ្យ​មាន​បញ្ហា​នេះ​កើត​ឡើង។

 

ពីរ​ចំណុច​ធ្វើ​ឲ្យ​ iOS 10 ស៊ី​ថ្ម​​លឿន

 

ទី​មួយ​គឺ​ដោយ​សារ​អ្នក​ប្រើ​ iPhone ឬ iPad ច្រើន​ជាង​ធម្មតា​ ព្រោះ​តែ​ចង់​ឆែក​មើល​នូវ​មុខងារ​ថ្មីៗ​ដែល​មាន​នៅ​លើ iOS 10។ ដោយ​ឡែក​​មូលហេតុ​ទី​ពីរ​គឺ ឧបករណ៍​របស់​អ្នក​​ត្រូវ​ធ្វើ​ការ​រៀប​ចំ​ឡើង​វិញ​នូវ​ទិន្នន័យ​ធំៗ​ពេល​ទើប​ដំឡើង​ iOS 10 ដូច​ជា​ លេខ​ទូរសព្ទ, រូបភាព​ និង​ អ្វី​ផ្សេង​ជា​ច្រើន​ទៀត។ ការ​រៀប​ចំ​ឡើង​វិញ​នេះ​ធ្វើ​ឡើង​នៅ​លើ​ Background ហេតុ​នេះ​អ្នក​ប្រើ​ប្រាស់​មិន​ដឹង​​ថា​វា​បាន​កើត​ឡើង​នោះ​ទេ។

 

​​​ថាមពល​ថ្ម​លើ iPhone ឬ iPad ប្រហែល​ជា​ប្រើ​ឆាប់​អស់​ពេល​ទើប​ដំឡើង​ iOS 10 ដំបូង​ ប៉ុន្តែ​វា​​នឹង​ត្រឡប់​ទៅ​ដូច​ដើម​វិញ​នៅ​រយៈពេល​ ២-៣ ថ្ងៃ។ មិន​តែ​ប៉ុណ្ណោះ​ថាមពល​ថ្ម​អាច​នឹង​ប្រើ​បាន​យូរ​ជាង​ iOS ជំនាន់​មុន​ថែម​ទៀត​ផង៕​​


ចុច​អាន៖  មើល​វីដេអូ​នេះ​នឹង​ដឹងថា​ iOS 10 ធ្វើ​ឲ្យ​ iPhone អ្នក​លឿន​ជាង​មុន​ឬ​អត់

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ BGR
​​​​​​​​​​​