ផ្ទុះរឿងអាស្រូវពុករលួយ «ទិញអាសនៈ» នៅក្នុងសភា Congress «NPC» របស់ចិន

កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ សមាជិកសភាចំនួន៤៥នាក់មកពីខេត្ត Laioning ប្រទេសចិន ត្រូវបានដកហូតតំណែងដោយសារពាក់ព័ន្ធទៅនឹងរឿងអាស្រូវពុករលួយលួចបន្លំសន្លឹកឆ្នោត «ទិញអាសនៈ» ។

បណ្ដាញទូរទស្សន៍ចិន CCTV បានផ្សាយដកស្រង់ដំណើរការកិច្ចប្រជុំសភា Congress របស់ចិន «National People's Congress-NPC» កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ វាយតម្លៃនូវលទ្ធផលនៃការលួចបន្លំសន្លឹកឆ្នោតនាសម័យបោះឆ្នោតសភាក្នុងខេត្ត Liaoning នោះថា «ជាហេតុការណ៍មិនធ្លាប់មានចាប់តាំងពីបង្កើតសភា Congress ឆ្នាំ១៩៤៩មក» ។

ផ្ទុះរឿងអាស្រូវពុករលួយ «ទិញអាសនៈ» នៅក្នុងសភា Congress «NPC» របស់ចិន

ទីភ្នាក់ងារសារព័ត៌មាន Xinhua របស់ចិនបានផ្សព្វផ្សាយឲ្យដឹងថា នៅក្នុងកិច្ចប្រជុំពិសេសរបស់ NPC គឺតំណាងប្រជាជនក្នុងខេត្ត Liaoning ចំនួន៥២៣នាក់ ត្រូវលាលែងពីតំណែង ឬក៏ត្រូវដកហូតតំណែងតែម្ដង ដែលក្នុងនោះ៣៨នាក់ ក្នុងចំណោម៦២នាក់ ត្រូវដកអភ័យឯកសិទ្ធិដោយសារមានសកម្មភាពលួចបន្លំសន្លឹកឆ្នោត ។

សកម្មភាពនៃការលួចបន្លំសន្លឹកឆ្នោត «ទិញអាសនៈ» គឺជាផ្នែកមួយនៃអំពើពុករលួយដ៏ធំក្នុងស្ថាប័ននីតិប្បញ្ញត្តិរបស់ចិន ដែលនាំឈានទៅដល់ការចាប់ខ្លួនលោក Wang Min ជាប្រធានគណៈកម្មាធិការសភា លោក Zheng Yuzhou និងលោក Wang Yang ជាអតីតអនុប្រធានសភាក្នុងខេត្ត Liaoning ព្រមទាំងអតីតប្រធានសន្តិសុខលោក Su Hongzhang ក្រោមការចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយ ។

ក្រៅពីខេត្ត Liaoning នៅមានសភា Congress នៃបណ្ដាខេត្តច្រើនទៀត ដូចជាខេត្ត Hunan ជាដើម គឺមានការជាប់ពាក់ព័ន្ធនឹងអំពើពុករលួយទិញអាសនៈសភា ដែលគេបានរកឃើញទំហំទឹកប្រាក់សូកប៉ាន់យកតំណែងរហូតដល់ប្រមាណ១៦លានដុល្លារអាមេរិក នៅក្នុងខេត្ត Hunan ប្រទេសចិននេះ ៕

Related